ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​សម្បូរ​ទឹកដោះ​ឲ្យ​កូន​បៅ​ទទួលទាន​អាហារ​មួយ​ចំនួន

4 ឆ្នាំ មុន

ក្រោយ​ពេល​សម្រាល អ្វី​ដែល​ស្ត្រី​ជា​ម្ដាយ​គួរ​ធ្វើ​ដើម្បី​ខ្លួនឯង និង​កូន គឺ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ទទួលទាន​អាហារ​សុខភាព​ល្អ​សម្បូរ​ដោយ​សារធាតុចិញ្ចឹម ។ អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​របប​អាហារ​ត្រឹមត្រូវ​ក៏​ជួយ​បង្កើន​ទឹកដោះ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ ។ ប៉ុន្តែ​ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​ជួយ​ផ្ដល់​ថាមពល​បន្ថែម​និង​បង្កើន​ទឹកដោះ…

ក្រោយ​ពេល​សម្រាល អ្វី​ដែល​ស្ត្រី​ជា​ម្ដាយ​គួរ​ធ្វើ​ដើម្បី​ខ្លួនឯង និង​កូន គឺ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ទទួលទាន​អាហារ​សុខភាព​ល្អ​សម្បូរ​ដោយ​សារធាតុចិញ្ចឹម ។ អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​របប​អាហារ​ត្រឹមត្រូវ​ក៏​ជួយ​បង្កើន​ទឹកដោះ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ ។ ប៉ុន្តែ​ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​ជួយ​ផ្ដល់​ថាមពល​បន្ថែម​និង​បង្កើន​ទឹកដោះ ? កុំ​បារម្ភ​! សូម​បង្ហាញ​ពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​អំឡុង​ពេល​កំពុង​បំបៅ​ដោះ​កូន ៖

១. ត្រី​សាល​ម៉ុ​ន ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដែល​ជួយ​បង្កើន​បរិមាណ​នៃ​ការ​ទឹកដោះ​។ ត្រី​សាល​ម៉ុ​ន ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ជាតិ​ខ្លាញ់ DHA ដែល​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​សរសៃ​ប្រសាទ​​របស់​ក្មេង និង​ជួយ​ឲ្យ​ស្ត្រី​ជា​ម្ដាយ​រក្សា​បាន​នូវ​អារម្មណ៍ល្អ​ចៀស​ផុត​ពី​ជំងឺ​បាក់ទឹកចិត្ត​ក្រោយ​សម្រាលកូន​។

២. អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ ៖ ទឹកដោះគោ​, យ៉ា​អួរ​, ឈី​ស និង​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ផ្សេង​ទៀត គឺ​សំខាន់​ណាស់​ដែល​គួរតែ​មាន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ស្ត្រី​ជា​ម្ដាយ​កំពុង​បំបៅ​ដោះ​កូន ។ អាហារ​​ទាំងនេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​, វីតាមីន D, វីតាមីន B និង​ជា​ពិសេស​នោះ គឺ​ជាតិ​កាល់ស្យូម​ដែល​ចាំបាច់​ក្នុង​ការ​លូតលាស់ ឬ​អភិវឌ្ឍ​ឆ្អឹង​របស់​ទារក ។

៣. សាច់​គោ​គ្មាន​ខ្លាញ់ ៖ ស្ត្រី​ជា​ម្ដាយ​គ្រប់​រូប គឺ​សុទ្ធតែ​ត្រូវការ​ថាមពល​បន្ថែម ហើយ​សាច់​គោ​គ្មាន​ខ្លាញ់​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​សារធាតុចិញ្ចឹម​ដែល​ជួយ​ផ្ដល់​កម្លាំង​ដល់​រាង​កាយ​។ វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​, វីតាមីន B12 និង​ជា​ពិសេស​ជាតិ​ដែក​ចាំបាច់​សម្រាប់​បង្កើន​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម និង​ថាមពល​ឆាប់រហ័ស ។

៤. ស៊ុត ៖ ស៊ុត​ជា​អាហារ​ពេល​ព្រឹក​ល្អ​បំផុត​មួយ​ដែល​មាន​រសជាតិ​ឆ្ងាញ់ ហើយ​មិន​ពិបាក​នឹង​ចម្អិន​ទៀត។ វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន រួម​ទាំង​វីតាមីន D និង choline ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់​ឆ្អឹង និង​ការ​អភិវឌ្ឍ​ខួរក្បាល​របស់​ទារក ។

៥. ក្រូច ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ធ្វើ​អោយ​វា​ក្លាយជា​អាហារ​ល្អ​បំផុត​មួយ​ជួយ​បង្កើន​ការ​ផលិត​ទឹកដោះ ។ បរិមាណ​នៃ​វីតាមីន​C ក្នុង​ផ្លែក្រូច​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​ស្ត្រី​ជា​ម្ដាយ​និង​ទារក​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ជំងឺ​ផ្សេង​ៗ​បាន​យ៉ាង​ប្រសើរ ។

៦. បាយ​អង្ករសម្រូប ៖ បាយ​អង្ករសម្រូប​អាច​ផ្ដល់​នូវ​ថាមពល​បន្ថែម​ដែល​ស្ត្រី​ជា​ម្ដាយ​កំពុង​បំបៅ​ដោះ​កូន​ត្រូវការ និង​ថែម​ទាំង​ជួយ​បង្កើន​ការ​ផលិត​ទឹកដោះ​សម្រាប់​ទារក​ទៀត​ផង ។

៧.​បន្លែ​បៃតង ៖ បន្លែ​បៃតង​ជា​អាហារ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ហ្វូ​លិ​ក​ដែល​ជួយ​រាង​កាយ​ក្នុង​ការ​ផលិត​កោសិកា​ឈាម​ថ្មី​។ បន្លែ​បៃតង​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C និង​ជាតិ​ដែក​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ផង​ដែរ ៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ