ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ទទួល​ទាន​សាច់​ជ្រូក​ប្រ​ឡាក់​​កែ​ច្នៃ​ជា​ប្រ​ចាំ​ប្រ​ឈម​នឹង​ការ​គ្មាន​កូន

10 ឆ្នាំ មុន

យោង​តាម​អ្នក​ស្រាវ​ជ្រាវ​សហ​រដ្ឋ​អា​មេរិក​បាន​ឱ្យ​ដឹង​ថា បុរស​ដែល​ទទួល​ទាន​សាច់​ជ្រូក​ប្រ​ឡាក់​កែច្នៃ​ត្រឹម​មួយ​បន្ទះ​​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​ឱកាស​ក្លាយ​ជា​ឪពុក​របស់​ក្មេង​បាន ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា សាច់​កែច្នៃ​តួ​យ៉ាង​ដូចជា សាច់​ជ្រូក​ សាច់​ក្រក​ជាដើម​ពិត​ជា​អាច​ធ្វើ​ឱ្យ​របួស​ដល់​កោ​សិ​កា​បន្ត​ពូជ​ក៏​ដូចជា​គុណ​ភាព​ទឹកកាម​របស់​បុរស ។

ការ​ពិ​សោធ​របស់​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ Harvard Universityលើ​បុរស ១៥៦​នាក់​បាន​បង្ហាញ​ថា ក្រុម​ដែល​ទទួល​ទាន​សាច់​កែច្នៃ​ត្រឹម​កន្លះ​ភាគ​ក្នុង​មួយ​ថ្ងៃ​ឃើញ​ថា រូប​រាង​កោ​សិ​កា​បន្ត​ពូជ​របស់​ពួក​គេ​ស្ថិត​ក្នុង​សភាព​ធម្ម​តា​ត្រឹម​៥,៥​ភាគ​រយ​ប៉ុណ្ណោះ​ ខណៈ​​​​ក្រុម​បុរស​​ទទួល​​ទាន​សាច់​កែ​ច្នៃ​តិច​តួច​ឬ​មិន​ទទួល​ទាន​សោះ​ រូប​រាង​កោ​សិ​កា​បន្ត​ពូជ​របស់​ពួក​គេ​ស្ថិត​ក្នុង​សភាព​ធម្ម​តាដល់​ទៅ​៧,២​ភាគ​រយ ។ សាច់​កែច្នៃ​​គ្រប់​ប្រ​ភេទ​ត្រូវ​គេ​រក​ឃើញ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​​​ Pesticidesនិងសមាស​​​ធាតុដទៃ​ទៀត​ក្នុង​កម្រិត​មួយ​ខ្ពស់ ។​ សារ​ធាតុ​​​ Pesticides​និង​សមាស​​​ធាតុផ្សេង​ៗ​ទាំង​នោះ​បាន​រំ​ខាន​និង​ជ្រៀត​​ចូល​ដល់​បណ្តា​អ័រ​ម៉ូន​ក្នុង​រាង​កាយ ។

​អ្នក​ដឹក​នាំ​ការ​សិក្សា​ វេជ្ជ​បណ្ឌិត Myriam Afeicheបាន​ថ្លែង​ថា​៖«យើង​បាន​រក​ឃើញ​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ទទួល​ទាន​សាច់​កែ​ច្នៃ​ដោយ​វា​បាន​បន្ថយ​គុណ​ភាព​ទឹកកាម​បុរស​ ។ ទំ​នាក់​ទំនង​គ្នា​រវាង​របប​អា​ហារ​នឹង​សមត្ថ​ភាព​ផ្តល់​កំណើត​របស់​បុរស​គឺ​ជា​បញ្ហា​មួយ​ដែល​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ ។ ទោះ​យ៉ាងណា​ យើង​មាន​ភស្តុ​តាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា បណ្តា​បុរស​ដែល​ទទួល​ទាន​ត្រី បន្លែ និង​ផ្លែ​ឈើ​ស្រស់​ ធ្វើ​ឱ្យ​គុណ​ភាព​ទឹកកាម​របស់​គេ​ល្អ​ប្រ​សើរ​ជាង​បុរស​ដែល​ទទួល​ទាន​​សាច់​ក្រហម​ឬ​សាច់​កែ​ច្នៃ​ »។

កាល​ពី​ឆ្នាំ​ទៅ​​  ក្រុម​អ្នក​ស្រាវ​ជ្រាវ​សាកល​វិទ្យា​ល័យ Cambridge University​បាន​រក​ឃើញ​ថា ចំ​នួនបុរស​​កើត​មហារីក​ពោះ​វៀន​ ជំ​ងឺ​បេះ​ដូង​ និង​ទឹក​នោម​ផ្អែម​នៅ​ទូ​ទាំង​ពិភព​លោក​បាន​ថយ​ចុះ​ដល់​១០​ភាគ​រយ​ ខណៈ​ពួក​គេ​កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់​កែ​ច្នៃ​ក្នុង​ចំ​នួន​​ពាក់​កណ្តាល ៕