ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​សម្ព័ន្ធ​មិត្ត​វាយ​ប្រហារ​លើ​ក្រុង​ទ្រី​ប៉ូលី​ និង​ក្រុង​ SYRTE

15 ឆ្នាំ មុន

ពួក​បះ​បោរ​បច្ចុប្បន្ន​កំពុង​លើក​តម្រង់​ទៅ​កាន់​ទី​ក្រុង SYRTE ។ អង្គ​ការ​អូតង់​ប្រកាស​ថា ខ្លួន​ឡើង​ធ្វើ​មេ​បញ្ជា​ការ​រាល់​ប្រតិ​បត្តិ​ការ​យោធា​ដែល​កំពុង​ធ្វើ​នៅ​លី​ប៊ី​ក្នុង​ពេល​ភ្លាមៗ​។
កង​កម្លាំង​ចំរុះ​លោក​ខាង​លិច​កាល​ពី​ថ្ងៃ​ទី​២៧ មីនា បាន​វាយ​ប្រហារ​លើ​តំបន់​ស៊ីវិល​ និង​យោធា​ទាំង​ឡាយ​នៅទី​ក្រុង​ទ្រី​ប៉ូ​លី​។ នេះ​ជា​ការ​អះ​អាង​របស់​អ្នក​ទទួល​ខុស​ត្រូវ​​យោធា​លី​ប៊ី​​មួយ​រូប​ដក​ស្រង់​សំដី​ដោយ​ទូរ​ទស្សន៍​លី​ប៊ី​។ សាក្សី​ទាំង​ឡាយ​អះ​អាង​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​បារាំង​ AFP ថា ការ​វាយ​ប្រហារ​តាម​អាកាស​តម្រង់​លើ​ផ្លូវ​ថ្នល់​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​ (១០​គីឡូ​ម៉ែត្រ​ពី​កណ្តាល​រដ្ឋ​ធានី​) និង​តំបន់​ AIN ZARAS ចម្ងាយ​១៤​គីឡូ​ម៉ែត្រ​ភាគ​ខាង​កើត​ពី​កណ្តាល​ក្រុង​ទ្រី​ប៉ូលី​។ ការ​បាញ់​កាំ​ភ្លើង​ការ​ពារ​អាកាស​ DCA ត្រូវ​បាន​លាន់​ឮ​ក្នុង​តំបន់​ទាំង​២​នោះ​។ កង​យន្ត​ហោះ​សម្ព័ន្ធ​មិត្ត​ក៏​ហោះ​ហើរ​ផង​ដែរ​ពី​លើ​ទី​ក្រុង SYRTE ជា​ទី​ក្រុង​កំណើត​របស់​លោក​កា​ដា​ហ្វី​ កាល​ពីយប់​ថ្ងៃ​ទី​២៧​ មីនា ។ ក្នុង​ទី​ក្រុង​នោះ​ស្ថិត​នៅ​ចន្លោះ​ទី​ក្រុង​ទ្រី​ប៉ូលី​ និង​បេន​ហ្គា​ហ្ស៊ី​គេ​ឮ​ស្នូរ​ផ្ទុះ​២​លើក​យ៉ាង​ខ្លាំង​នា​វេលា​ម៉ោង​២០​។ កង​ការ​ពារ​អាកាស​ពុំ​បាន​បាញ់​ប្រហារ​ឡើយ​នៅ​ទី​ក្រុង​ SYRTE ទី​ក្រុង​កំណើត​របស់​លោក​កា​ដា​ហ្វី​ ហើយជាទិស​ដៅ​វាយ​ដណ្តើម​យក​របស់​ពួក​បះ​បោរ​លី​ប៊ី​២​ថ្ងៃ​​ក្រោយ​ពួក​គេ​រុល​ទៅ​មុខ​យ៉ាង​លឿន​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​។ ពួក​​នោះ​បាន​លើក​​ទៅ​ដល់​ក្រុង OUKAILA នា​ថ្ងៃ​ទី​២៧​ មីនា ហើយ​ដណ្តើម​កាន់​កាប់​ទី​ក្រុង RAS LANOUF ។ ទី​តាំង​ប្រេង​កាត​នោះ​ត្រូវ​បាន​កង​ទ័ព​ស្មោះ​ត្រង់​លោក​កា​ដា​ហ្វី​វាយ​ដណ្តើម​កាន់​កាប់​​ពី​ពួក​បះ​បោរ​កាល​ពី​ថ្ងៃ​ទី​១២​ មីនា កន្លង​មក​នេះ​។ កង​យន្ត​ហោះ​ប្រដេញ​បារាំង​នា​ថ្ងៃ​ទី​២៧ មីនា បាន​ធ្វើ​ការ​វាយ​ប្រហារ​ប្រឆាំង​រថ​ក្រោះ​លី​ប៊ី​ទាំង​ឡាយ និង​ឃ្លាំង​គ្រាប់​រំសេវ​សំខាន់​មួយ​កន្លែង​ក្នុង​តំបន់ MISRATA និង ZENTEN នៅ​ភាគ​​ខាង​លិច​ប្រទេស​។ កាល​ពី​ថ្ងៃ​ទី​២៦ មីនា កន្លង​មក​នេះ​ទី​ក្រុង​យុទ្ធ​សាស្ត្រ​ AJDABIYA និង BREGA ភាគ​ខាង​កើត​​លី​ប៊ី​ត្រូវ​បាន​ពួក​បះបោរ​ដណ្តើម​យក​បាន​ហើយ​ដែល​នោះ​ជា​ជោគ​ជ័យ​​ដំបូង​របស់​ពួក​បះ​បោរ​ក្រោយ​អន្តរាគមន៍​របស់​ពួក​លោក​ខាង​លិច ៕