ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់​រដ្ឋបាល​ជលផល​ប៉ោយ​ប៉ែ​ត​លែង​កូន​ត្រី​១០,០០០​ក្បាល

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា កន្លង​មកនេះ សង្កាត់​រដ្ឋបាល​ជលផល ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើ​ពិធី​លែង​កូន​ត្រី​ ចំនួន១០.០០០​ក្បាល នៅ​ស្រះ​ទឹក​ក្នុង​វិទ្យាល័យនិ​​មិត្ដ​ថ្មី សង្កាត់​និមិត្ដ ក្រុង​ប៉ោយ​ប៉ែ​ត ។ នៅ​ក្នុង​ពិធី​លែង​កូន​ត្រី​នេះ មានការ​ចូលរួម​ពី​លោក​លី វេ​ង នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ដបន្ទាយមានជ័យ លោក​ម៉​ម ប៊ុ​ន​លី នាយផ្នែក​រដ្ឋបាល​ជលផល​អូរ​ជ្រៅ និង​លោក​សី ស៊ី​ល័យ នាយ​សង្កាត់​រដ្ឋបាល​ជលផល​ក្រុងប៉ោយ​ប៉ែ​ត ព្រមទាំង

ក្រុង​ប៉ោយ​ប៉ែ​ត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា កន្លង​មកនេះ សង្កាត់​រដ្ឋបាល​ជលផល ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើ​ពិធី​លែង​កូន​ត្រី​ចំនួន១០.០០០​ក្បាល នៅ​ស្រះ​ទឹក​ក្នុង​វិទ្យាល័យនិ​​មិត្ដ​ថ្មី សង្កាត់​និមិត្ដ ក្រុង​ប៉ោយ​ប៉ែ​ត ។ នៅ​ក្នុង​ពិធី​លែង​កូន​ត្រី​នេះ មានការ​ចូលរួម​ពី​លោក​លី វេ​ង នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ដបន្ទាយមានជ័យ លោក​ម៉​ម ប៊ុ​ន​លី នាយផ្នែក​រដ្ឋបាល​ជលផល​អូរ​ជ្រៅ និង​លោក​សី ស៊ី​ល័យ នាយ​សង្កាត់​រដ្ឋបាល​ជលផល​ក្រុងប៉ោយ​ប៉ែ​ត ព្រមទាំង​តំណាង​សាលាសង្កាត់ និមិត្ដ​រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួនទៀត ។

លោក​សី ស៊ី​ល័យ នាយ​សង្កាត់​រដ្ឋបាល​ជលផល​ក្រុង​បានឱ្យ​ដឹង​ថា កូន​ត្រី​ពូជដែល​បាន​យក​មក​លែង​នៅ​ពេល​នេះ​​ គឺ​មានចំនួន​១០.០០០​ក្បាល ក្នុង​នោះ​មានកូន​ត្រី​ឆ្ពិន និង​ពូជ​កូន​ត្រី​ចំរុះ ហើយ​ការ​លែង​នេះ​ក៏​ជា ការ​ចូលរួម​ក្នុង​ទិវា​មច្ឆជាតិ​ផង​ដែរ ។ លោក​លី វេ​ង នាយ​ខណ្ឌ​រដ្ឋបាល​ជលផលខេត្ដ​បាន​មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ទិវា​មច្ឆជាតិ​មន្ដ្រី​ជំនាញ​តែងតែ​ធ្វើពិធី​លែង​កូន​ត្រី​ពូជ​នៅ​តាម​កន្លែង​ផ្សេង​ៗនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដើម្បីជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​របស់​ពលរដ្ឋ ។

ជាមួយ​នេះ លោក​បាន​ផ្ដាំផ្ញើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ចូលរួមសូម​ឱ្យ​ជួយ​រួម​គ្នា​ថែរក្សា​នូវមច្ឆជាតិ​នេះ គឺ​សុំ​កុំឱ្យ​ប្រើ​ឧបករណ៍​នេសាទខុសច្បាប់​ដូច​ជា​ឆក់​ត្រី ឬ​ឧបករណ៍​នេសាទ ស្បៃ​មុង​តទៅ​ទៀត ។ បើ​នៅ​តែ​មាន​ជនខិលខូច​ឆ្លៀតឱកាស​ប្រព្រឹត្ដ​ល្មើស​បែប​នេះសុំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ៗនោះ​ជួយ​រាយការណ៍​មក​ដល់​មន្ដ្រី​រដ្ឋបាលជលផល​របស់​លោក​ផង ដើម្បី​ចុះ​សហការ​គ្នាឃាត់ខ្លួន​ជនល្មើស​បញ្ជូន​ឱ្យ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕