ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​​ម៉ារីន​ឥណ្ឌា​​ចាប់ខ្លួន​​ចោរ​សមុទ្រ​​61នាក់

15 ឆ្នាំ មុន

តាមប្រភពព័ត៌​មាន​​ពី​​បរទេស​ថា ចោរ​សមុទ្រ​​​៦១​នាក់ ដែលធ្វើ​​ដំណើរ​​តាមនាវា​មួយ​គ្រឿងរបស់​ប្រទេស​​ម៉ូហ្សំប៊ិក ត្រូវ​បានចាប់​ខ្លួន ដោយ​​​កងទ័ព​​ជើងទឹក​របស់ប្រទេស​ឥណ្ឌា​​ក្រោយ​​ពី​មានការ​​ប្រយុទ្ធគ្នា​នៅសមុទ្រ​អារ៉ាប់ ។​
កង​​ម៉ារីន​ឥណ្ឌា​​និយាយ​ថា ​បាន​ចាប់​ខ្លួន​ចោរ​សមុទ្រ​​​​៦១​នាក់ ​និងជួយសង្គ្រោះ​​សមាជិក​​ក្រុម​នាវិក​​១៣នាក់ នៃ​នាវា​នោះដែលប្រើ​​ប្រាស់​​ជា​ឧបករណ៍​​មួយ​​សម្រាប់​ពួក​ចោរសមុទ្រ​ធ្វើប្រតិ​បត្តិ​ការ​​​នៅជុំវិញ​​មហាសមុទ្រ​ឥណ្ឌា ។​
កង​​ម៉ារីនឥណ្ឌា​​និយាយ​​ក្នុងសេចក្តី​ថ្លែង​​ការណ៍មួយ​ថា នាវា​កង​​ចម្បាំង​ឥណ្ឌា​​​បាន​ពួន​ស្ទាក់​​នាវា​ចោរ​សមុទ្រ​​នេះ​នៅ​សមុទ្រ​អារ៉ាប់​​​ត្រង់​កន្លែង​​មួយ​ចម្ងាយ​​​១.១០០​គីឡូម៉ែត្រ ​​ភាគខាង​ត្បូង​​តំបន់​​​ឆ្នេរ​​សមុទ្រ​​ Kochi ហើយ​ចាប់​បានចោរ​សមុទ្រ​​​៦១​នាក់ ​ព្រមទាំង​​រឹបអូស​​យក​បាន​អាវុធ​​​ធុនស្រាល​ជាច្រើន​​ផងដែរ ។​
នាវា​​របស់ចោរ​សមុទ្រ​ឈ្មោះ​​ Vega 5 ត្រូវ​​បាន​ប្រើប្រាស់​​​ជា​មធ្យោបាយ​​​​​វាយ​ប្រហារ ៕