ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ទាន​អា​ហារ​ 4ប្រ​ភេទ​ជួយ​​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេរ៉ូល​​អាក្រក់​

10 ឆ្នាំ មុន

ទទួល​ទាន​អា​ហារ​ 4ប្រ​ភេទ​ជួយ​បញ្ចុះ​ខ្លាញ់​កូ​ឡេស្តេរ៉ូល​អាក្រក់​អា​ហារដើរតួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​ជួយ​បញ្ចុះ​ខ្លាញ់​កូ​ឡេស្តេរ៉ូល​អា​ក្រក់ ។ វត្ត​មាន​ខ្លាញ់​ប្រ​ភេទ​នេះ​​ដ៏​ច្រើន​លើស​លប់​នៅ​ក្នុង​រាង​កាយ​អាច​នាំ​មក​នូវ​ហានិភ័យ​ចំពោះ​សុខ​ភាព​ក្នុង​នោះ​បណ្តាល​ឱ្យ​កើត​ជំ​ងឺ​បេះ​ដូង​ជា​ដើម ។ ខាង​ក្រោម​នេះ​​ជា​អា​ហារ​៤​ប្រ​ភេទ​ដែល​អ្នក​គួរ​ទទួល​ទាន​ដើម្បី​បញ្ចុះ​ខ្លាញ់​ ក៏​ដូចជា​ទប់​ស្កាត់​ជំ​ងឺ​បេះ​ដូង ។

ទទួល​ទាន​អា​ហារ​ 4ប្រ​ភេទ​ជួយ​បញ្ចុះ​ខ្លាញ់​កូ​ឡេស្តេរ៉ូល​អាក្រក់​អា​ហារដើរតួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​ជួយ​បញ្ចុះ​ខ្លាញ់​កូ​ឡេស្តេរ៉ូល​អា​ក្រក់ ។ វត្ត​មាន​ខ្លាញ់​ប្រ​ភេទ​នេះ​​ដ៏​ច្រើន​លើស​លប់​នៅ​ក្នុង​រាង​កាយ​អាច​នាំ​មក​នូវ​ហានិភ័យ​ចំពោះ​សុខ​ភាព​ក្នុង​នោះ​បណ្តាល​ឱ្យ​កើត​ជំ​ងឺ​បេះ​ដូង​ជា​ដើម ។ ខាង​ក្រោម​នេះ​​ជា​អា​ហារ​៤​ប្រ​ភេទ​ដែល​អ្នក​គួរ​ទទួល​ទាន​ដើម្បី​បញ្ចុះ​ខ្លាញ់​ ក៏​ដូចជា​ទប់​ស្កាត់​ជំ​ងឺ​បេះ​ដូង ។

១-បណ្តា​អា​ហារ​ធ្វើ​ពី​ស្រូវ​សាឡី​ Oats និង​អា​ហារ​ដែល​ផ្ទុក​សារ​ធាតុ​សរ​សៃ​ច្រើន ៖
អា​ហារ​ធ្វើ​ពី​ស្រូវ​សាឡី Oats ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​សរសៃ​ងាយ​រលាយ​​ ហើយ​សារ​ធាតុ​នេះ​មាន​សមត្ថ​ភាព​ជួយ​កាត់​បន្ថយ​លីប៉ូ​ប្រូ​តេអុីន​(LDL)ឬ​ហៅ​ថា កូ​ឡេស្តេរ៉ូល​អា​ក្រក់ ។ សារ​ធាតុ​សរ​សៃ​ងាយ​រលាយ​ក៏​មាន​នៅ​ក្នុង​អា​ហារ​និង​ផ្លែ​ឈើ​មួយ​ចំ​នួន​ដូចជា  ផ្លែ​ប៉ោម ផ្លែ​ព័រ​  ពពួក​សណ្តែក​គ្រាប់​ក្រ​ហម​ ពពួក​ស្រូវ​បា​ឡេ​ និង ដំណាប់​ផ្លែ​ព្រូន​ ។ សារ​ធាតុ​សរ​សៃ​ងាយ​រលាយ​​អាច​កាត់​បន្ថយ​ការ​ស្រូប​កូ​ឡេស្តេរ៉ូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ។ ការ​ទទួល​សារធាតុ​នេះ​ត្រឹម​តែ​៥​ទៅ​១០​ក្រាម​ក្នុង​មួយ​ថ្ងៃ​គឺ​ល្មម​គ្រប់​គ្រាន់​អាច​ធ្វើ​ឱ្យ​កូ​ឡេស្តេរ៉ូល​របស់​អ្នក​ថយ​ចុះ ។ ស្រូវ​សាឡី​ Oats ចំណុះ​១ពែង​កន្លះ​ចម្អិន​​ឱ្យ​ឆ្អិន​ផ្តល់​សារ​ធាតុ​សរ​សៃ​៦​ក្រាម ។ ប្រ​សិន​ជា​អ្នក​ទទួល​ទានផ្លែ​ចេក​ទុំ​បន្ថែម​ទៀត​នោះ អ្នក​នឹង​ទទួល​បាន​សារ​ធាតុ​សរ​សៃ​បន្ថែម​៤​ក្រាមទៀត​ ។

២-បណ្តា​ត្រី​សម្បូរ​ខ្លាញ់ ៖
ទទួល​ទាន​ត្រី​សម្បូរ​ខ្លាញ់​ផ្តល់ផល​ល្អ​ដល់​បេះ​ដូង ពី​ព្រោះ​ពពួក​ត្រី​សម្បូរ​ខ្លាញ់​ផ្ទុក​ទៅ​ដោយ​អាស៊ីដខ្លាញ់​អូ​មេហ្គា៣ច្រើន​ ។ ដូច្នេះ​ ទទួល​ទាន​ត្រី​ (ដោយអាំង ឬ​ដុត)​ យ៉ាង​ហោច​ណាស់​២ដង​ក្នុង​មួយ​សប្តាហ៍​នឹង​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​បេះ​ដូង ។ ត្រី​សម្បូរ​ខ្លាញ់​មាន​ផ្ទុក​អា​ស៊ីដ​អូ​មេហ្គា​៣កម្រិត​ខ្ពស់​ភាគ​ច្រើន​មាននៅ​ក្នុង​ត្រី​សមុទ្រ​ដូចជា ត្រី​ស្បៃ​កា​ ត្រី​សាឌីន​  ត្រីសូ​ម៉ុង ត្រី​ធូ​ណា ត្រី​សាឌីន​ធំ ។​

៣-ពពួក​សណ្តែក​មាន​ជាតិ​ប្រេង​ ផ្លែ​វ៉ល​ណាត់​ និង​អាល់​ម៉ុន ៖
ផ្លែ​ឈើ​និង​ពួក​សណ្តែក​មាន​ជាតិ​ប្រេង​ត្រូវ​គេ​រក​ឃើញ​ថា​ មាន​អត្ថ​ប្រ​យោជន៍​កាត់​បន្ថយ​កូ​ឡេស្តេរ៉ូលក្នុង​ឈាម​ ។ ទទួល​ទាន​ពពួក​សណ្តែក​ទាំង​នេះក្នុង​ចំណុះ​ពេញ​មួយ​ក្តាប់​ដៃ​ម្តង​ក្នុង​មួយ​ថ្ងៃ​អាច​នឹង​កាត់​បន្ថយ​ហា​និភ័យ​ពី​ជំ​ងឺ​បេះ​ដូង​បាន​ ។ ប៉ុន្តែ​ចូ​រជៀស​វាង​ទទួល​ទាន​ច្រើន​ជាង​នេះ​ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់ ។

៤-ប្រេង​អូ​លីវ ៖
ប្រេង​អូ​លីវ​មាន​ផ្ទុក​ល្បាយ​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ដែល​អាច​ជួយ​បញ្ចុះ​កូ​ឡេស្តេរ៉ូល​អា​ក្រក់​ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កូឡ​េស្តេរ៉ូលល្អ ។ ចូរ​ប្រើ​ប្រាស់​ត្រឹម​២ស្លាប​ព្រា​កា​ហ្វេ​ក្នុង​មួយ​ថ្ងៃ ។ ប្រេង​អូ​លីវ​មាន​កាឡូ​រី​ខ្ពស់​ ដូច្នេះ​ការ​ប្រើ​ប្រាស់​លើស​ចំ​នួន​កំណត់​អាច​នឹង​ផ្តល់​ផល​អវិជ្ជ​មាន ៕