ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​​ប្រ​យោជន៍​​​សុខ​ភាព​​ប្រសើរ​7​ចំណុច​នៃ​​ការ​ហាត់​​ប្រាណ​​​ជា​ប្រ​ចាំ​​​ថ្ងៃ​

10 ឆ្នាំ មុន

ហាត់​ប្រាណ​គឺ​ជា​កត្តា​មួយ​ល្អ​សម្រាប់​សុខ​ភាព​រាង​កាយ​និង​សុខ​ភាព​ផ្លូវ​ចិត្ត​ ។ អត្ថ​ប្រយោជន៍​សុខ​ភាព​ដែល​បាន​មក​ពី​ការ​ហាត់​ប្រាណ​​ទៀង​ទាត់​ជា​សកម្ម​ភាព​មួយ​ដែល​គេ​មិន​គួរ​មើល​រំ​លង ។ ចូរ​ចាប់​យក​អត្ថ​ប្រ​យោជន៍​ទាំង​នេះ​ទៅ​ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​លោក​អ្នក។ តាម​អ្នក​ជំ​នាញ​ ការ​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់​រាល់​ថ្ងៃ​​ផ្តល់​អត្ថ​ប្រ​យោជន៍​សំ​ខាន់​ៗ​ ៧​ចំណុច​ដូច​ខាង​ក្រោម ៖​

ហាត់​ប្រាណ​គឺ​ជា​កត្តា​មួយ​ល្អ​សម្រាប់​សុខ​ភាព​រាង​កាយ​និង​សុខ​ភាព​ផ្លូវ​ចិត្ត​ ។ អត្ថ​ប្រយោជន៍​សុខ​ភាព​ដែល​បាន​មក​ពី​ការ​ហាត់​ប្រាណ​​ទៀង​ទាត់​ជា​សកម្ម​ភាព​មួយ​ដែល​គេ​មិន​គួរ​មើល​រំ​លង ។ ចូរ​ចាប់​យក​អត្ថ​ប្រ​យោជន៍​ទាំង​នេះ​ទៅ​ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​លោក​អ្នក។ តាម​អ្នក​ជំ​នាញ​ ការ​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់​រាល់​ថ្ងៃ​​ផ្តល់​អត្ថ​ប្រ​យោជន៍​សំ​ខាន់​ៗ​ ៧​ចំណុច​ដូច​ខាង​ក្រោម ៖​

១-ជួយ​ទប់​ទល់​ការ​ឡើង​ទម្ងន់​ខ្លួន​ ៖
ហាត់​ប្រាណ​ទៀង​ទាត់​ជួយ​ទប់​ស្កាត់​ល្បឿន​នៃ​ការ​ឡើង​ទម្ងន់​​ខ្លួន​ ។ នៅ​ពេល​រាង​កាយ​មាន​សកម្ម​ភាព​ កាឡូ​រី​នឹង​ត្រូវ​ដុត​បំ​ផ្លាញ​​(​ធ្វើ​សកម្ម​ភាព​រាង​កាយ​​កាន់​តែ​យូរ ការ​ដុត​បំ​ផ្លាញ​កាឡូ​រី​កាន់​តែ​ច្រើន​ផងដែរ) ។ គេ​មិន​ចាំ​បាច់​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​ធ្វើ​វា​នោះ​ទេ ។ ប្រ​សិន​ជា​លោក​អ្នក​គ្មាន​ពេល​វេលា​ទៅ​ក្លឹប​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​ ក៏​អាច​ចាត់​ទុក​ជា​ការ​ហាត់​ប្រាណ​បាន​ដែរ​ ។ លោក​អ្នក​អាច​ជំ​នួស​ការ​ឡើង​ជណ្តើរ​យន្តដោយ​ជណ្តើរ​ថ្មើរ​ជើង ឬ​ជំ​នួស​ដោយ​​ការ​បើក​បរ​ទៅ​ធ្វើ​ការ​ដោយ​ការ​ដើរ​ឬជិះ​កង់​ទៅ​ធ្វើ​ការ ។

២-ប្រ​ឆាំង​នឹង​ជំ​ងឺ​កាច​សាហាវ​ផ្សេង​ៗ​ ៖
តើ​​លោក​អ្នក​ភ័យ​ខ្លាច​កើត​ជំ​ងឺ​បេះ​ដូង លើស​ឈាម ទឹក​នោម​ផ្អែម មហារីក​ ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ឡើង​ខ្លាញ់​កូ​ឡេស្តេរ៉ូល​/Triglycerides… ​ដែរ​ទេ​ ? តាម​ពិត​ទៅ ការ​ហាត់​ប្រាណ​ទៀង​ទាត់​មិន​អាច​ព្យា​បាល​​ជំ​ងឺ​ទាំង​អស់​នេះ​បាន​ទេ​ ប៉ុន្តែ​វា​ត្រឹម​តែអាច​បង្ការ ឬ​កាត់​បន្ថយ​ហា​និភ័យ​ប៉ុណ្ណោះ ។​

៣-ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត ៖
ការ​ហាត់​ប្រាណ​ចាប់​ពី​៣០​នា​ទី​ឡើង​ទៅ​ពិត​ជា​ជួយ​បំ​បាត់​ភាព​តាន​តឹង​ក្នុង​ចិត្ត​បាន​មួយ​ចំណែក​ធំ​ ហើយ​បន្ទាប់​មក​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ ។​

៤-ជួយ​​បង្កើន​ថាម​ពល​រាង​កាយ ​៖
ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ទៀង​ទាត់​អាច​ជួយ​ធ្វើ​ឱ្យ​ប្រ​សើរ​ដល់​កម្លាំង​សាច់​ដុំ​ និង​ជួយ​បង្កើន​ភាព​អំណត់ ។

៥-ជំ​រុញ​ដល់​ការ​ទទួល​ទាន​ដំ​ណេក ៖
ធ្វើ​សកម្មភាព​រាង​កាយ​ទៀង​ទាត់​អាចជួយ​ឱ្យ​អ្នក​ដេកឆាប់​លក់​ស្កប់​ស្កល់​ជាង​ពេល​មុន ។

៦-ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​ជី​វិត​ផ្លូវ​ភេទ ៖
​ការ​សិក្សា​ស្រាវ​ជ្រាវ​តាម​បែប​វិទ្យា​សាស្ត្រ​កន្លង​មក​បាន​បង្ហាញ​ថា ​ហាត់​ប្រាណ​ទៀង​ទាត់​ជួយ​ដាស់​ចំណង់​ផ្លូវ​ភេទ​ស្ត្រី​ ខណៈ​បុរស​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​ភាព​ងើប​រឹង​របស់​​អង្គ​ជាតិ​ ។ បណ្តា​បុរស​ដែល​ហាត់​ប្រាណ​ទៀង​ទាត់​ជួប​ហានិភ័យ​ងាប់​លិង្គ​តិច​បំ​ផុត​ធៀប​នឹង​បុរស​ដែល​មិន​ហាត់​ប្រាណ ។

៧-ជួយ​បង្កើន​ភាព​រីក​រាយ​ ៖
ហាត់​ប្រាណ​អាចជាមធ្យោ​បាយ​មួយ​ជួយ​បង្កើន​ភាព​រីករាយ​ដល់​ជី​វិត​ដ្បិត​វា​បាន​បង្ក​លក្ខណៈ​នៃ​ការ​ជួបប្រា​ស្រ័យ​ស្គាល់​គ្នា​ជា​មួយ​មនុស្ស​ផ្សេង​ទៀត​ក្នុង​សង្គម​ ក៏​ដូចជា​ជួយ​បង្កើន​ទំនាក់​ទំនង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ឡើង ៕