ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​លេប​វី​តា​មីន​ចម្រុះ​រាល់​ថ្ងៃ​ជួយ​កាត់​បន្ថយ​អត្រា​ស្លា.ប់​ពី​មហារីក​ដោះ​បាន​30%

10 ឆ្នាំ មុន

ក្រុមអ្នក​ស្រាវ​ជ្រាវ​អា​មេរិក​បាន​អះ​អាង​ថា លេប​ថ្នាំ​គ្រាប់​វី​តា​មីន​ចម្រុះ​អាច​ជួយ​ជំ​រុញ​ឱកាស​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហារីក​សុ​ដន់​ដល់​ស្ត្រី​វ័យ​ចំណាស់។ ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​មហាវិទ្យា​ល័យ Albert Einstein College of Medicine ក្រុង​ញូវ​យ៉ក សហ​រដ្ឋ​អា​មេរិក​​លើ​ស្ត្រី​មាន​រោគ​សញ្ញា​មហារីក​ដោះ​វ័យ​ពី​៥០​ ទៅ៧៩​ឆ្នាំ​ប្រ​មាណ​៨​ពាន់​នាក់​បាន​បង្ហាញ​ថា ​លេប​ថ្នាំ​គ្រាប់​វី​តា​

ក្រុមអ្នក​ស្រាវ​ជ្រាវ​អា​មេរិក​បាន​អះ​អាង​ថា លេប​ថ្នាំ​គ្រាប់​វី​តា​មីន​ចម្រុះ​អាច​ជួយ​ជំ​រុញ​ឱកាស​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហារីក​សុ​ដន់​ដល់​ស្ត្រី​វ័យ​ចំណាស់។ ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​មហាវិទ្យា​ល័យ Albert Einstein College of Medicine ក្រុង​ញូវ​យ៉ក សហ​រដ្ឋ​អា​មេរិក​​លើ​ស្ត្រី​មាន​រោគ​សញ្ញា​មហារីក​ដោះ​វ័យ​ពី​៥០​ ទៅ៧៩​ឆ្នាំ​ប្រ​មាណ​៨​ពាន់​នាក់​បាន​បង្ហាញ​ថា ​លេប​ថ្នាំ​គ្រាប់​វី​តា​មីន​ចម្រុះ​រាល់​ថ្ងៃ​អាច​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​ដល់​ស្ត្រី​អស់​រដូវ​ដែល​កំពុង​រង​គ្រោះ​ពី​មហារីក​ដោះ​បាន​ដល់​ទៅ៣០​ភាគ​រយ ។

សាស្ត្រា​ចារ្យ​ Sylvia Wassertheil-Smoller អ្នក​ដឹក​​នាំ​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​ថ្លែង​ថា ការរក​ឃើញ​លើក​នេះ​​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ព្រោះ​​មិន​ធ្លាប់​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ណា​មួយ​ពី​មុន​មក​រក​ឃើញ​ថា​ វី​តា​មីន​ចម្រុះមាន​ប្រ​សិទ្ធ​ភាព​ជួយ​កាត់​បន្ថយ​លទ្ធ​ភាព​លើ​ការ​អភិវឌ្ឍ​មហារីក​ដោះ​នោះ​ទេ ​។ លោក​ស្រី​បន្ត​ថា  យើង​មិន​ដឹង​ថា​តើ​ វីតា​មីន​និង​សារ​ធាតុ​រ៉ែ​ទាំង​នេះ​ធ្វើ​ការរបៀប​ណា​នោះ​ទេ។

យើង​ដឹង​ត្រឹម​តែ​ថា វា​អាច​ជួយ​កែ​លម្អ​​ដល់​សុខ​ភាព​ជា​ទូ​ទៅ​របស់​ស្ត្រី​ប៉ុណ្ណោះ ។ យ៉ាង​ណា​ក៏​ដោយ តាម​ទ្រឹស្តី​មួយ​អះ​អាង​ថា ប្រ​សិទ្ធ​​ភាព​​របស់​វី​តា​មីន​ទៅ​លើ​មហារីក​ ក៏​ព្រោះ​ វា​ជួយ​បង្កើន​កម្រិត​កោ​សិកា Cellular​តាម​រយៈការ​បញ្ឈប់​ដំណើរ​ការ​មួយ​ហៅ​ថា Oxidation ដែល​ជាប់​ទាក់​ទ​ង​នឹង​ការ​អភិ​វឌ្ឍ​​ទៅ​ជា​ជំ​ងឺ​មហារីក ៕