ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ទាន​ភេសជ្ជៈ​​ប៉ូវ​កម្លាំង​​ពិត​​ជា​ជួយ​ជំ​រុញ​ដល់​​ថាម​ពល​រាង​​កាយ​​មែន​​ទេ ?

10 ឆ្នាំ មុន

បណ្តា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ភាគ​ច្រើន​បំ​ផុត​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​កា​ហ្វេអុីន​ក្នុង​ចំ​នួន​យ៉ាង​ច្រើន​ ខណៈ​មួយ​ចំ​នួន​ដទៃ​​ទៀត​ផ្ទុក​ស្ករ​និង​សារ​ធាតុ​ផ្សេង​ៗ ។ ​សារ​ធាតុ​ទាំង​នេះ​ហើយ​ដែល​ជួយ​ជំ​រុញ​ដល់​ថាម​ពល​រាង​កាយ ប៉ុន្តែ​បានតែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ និង​អាច​នាំ​មក​នូវ​បញ្ហា​សុខ​ភាព​មួយ​ផ្នែក​​ផងដែរ ។

ប្រ​សិន​ជា ភេសជ្ជៈ​ប៉ូវ​កម្លាំង​ណា​ដែល​ផ្ទុក​ស្ករ​ច្រើន​នឹង​អាច​បណ្តាល​ឱ្យ​ឡើង​ទម្ងន់​ខ្លួន​ខណៈ​ពពួក​ដែល​ផ្ទុក​សារ​ធាតុ​កា​ហ្វេអុីន​ច្រើន​អាច​បណ្តាលឱ្យសម្ពាធ​ឈាម​ឡើង​ខ្ពស់  បេះ​ដូង​លោត​​ញាប់ ដេក​មិន​លក់ មាន​អា​រម្មណ៍​ឆេវ​ឆាវ​ឆាប់​ខឹង​ ចិត្ត​ជ្រួល​ច្រ​បល់​ជាដើម​ ។
ដោយ​ឡែក​ ការ​លាយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជា​មួយ​ស្រា​គឺ​រឹតតែ​បង្កើត​បញ្ហា​ដល់​សុខ​ភាព​បន្ថែម​ទៀត ។ បើ​ទោះ​ជា វា​អាច​កាត់​បន្ថយ​ការ​ស្រ​វឹង​ ហើយ​នាំ​ឱ្យ​អ្នក​ផឹក​បាន​កាន់​តែ​ច្រើន​ ​តែ​ទី​បំ​ផុត​ឈាន​ទៅ​រក​ការរង​របួស​បណ្តាល​មក​ពី​ការ​ស្រវឹង​​ដដែល​ ។ សម្រាប់​មនុស្ស​មួយ​ចំ​នួន​ធំ​ដែល​ទទួល​ទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ម្តង​ម្កាល​គឺ​ជា​រឿង​ល្អ​ទៅ​វិញ​ ប៉ុន្តែ​ចូរ​ផឹក​ត្រឹម​ចំណុះ​ ៥០០​មិល្លី​លីត្រ​ក្នុង​មួយ​ថ្ងៃ​ទើប​ជា​ការ​ប្រសើរ​ ។

ចំពោះ​អ្នក​លើស​ឈាម​ ស្ត្រី​មាន​ផ្ទៃ​ពោះ  ស្ត្រី​កំពុង​បំ​បៅ​ដោះ​កូន​ និង​អ្នក​មាន​ជំ​ងឺ​បេះ​ដូង ការ​ប្រើ​ប្រាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មិនមែន​ជា​ជម្រើស​ល្អ​ឡើយ ។ ក្នុង​ករណី​ ខាន​មិន​បាន​ គេ​គួរ​កំណត់​បរិ​មាណ​នៃ​ការ​ប្រើ​ប្រាស់​ឬ​ពិ​គ្រោះ​យោបល់​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ​ ៕