ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​ខេត្ត​ប៉ៃលិន​ ឃាត់​ខ្លួន​បុរស​ម្នាក់ ​និង​ថ្នាំ​ញៀន​ចំនួន​ ៥​​គ្រាប់​ បញ្ជូន​ទៅ​តុលា​ការ​

10 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​ការិ​យា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ នៃ​ស្នង​ការ​ខេត្ត​ ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន ​និង​រូប​អូស​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ពណ៌​ផ្កា​ឈូក ​ចំនួន​ ៥​គ្រាប់ ​ខណៈ​ដែល​ជន​សង្ស័យ​រូប​នោះ ​កំពុង​ធ្វើ​ការ​ចែក​ចាយ​បន្ត​ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត។​

ខេត្ត​ប៉ៃ​លិន ​៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​ការិ​យា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ នៃ​ស្នង​ការ​ខេត្ត​ ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន ​និង​រូប​អូស​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ពណ៌​ផ្កា​ឈូក ​ចំនួន​ ៥​គ្រាប់ ​ខណៈ​ដែល​ជន​សង្ស័យ​រូប​នោះ ​កំពុង​ធ្វើ​ការ​ចែក​ចាយ​បន្ត​ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត។​

ការ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​​រូប​នេះ ​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង ​៣ ​និង​ ១២​នាទី​ រសៀល​ថ្ងៃទី​៣០​ តុលា ​២០១៣ ​ក្នុង​ផ្ទះ​ជន​សង្ស័យ​ត្រង់​ចំណុចខា​ង​ជើង​កា​ស៊ី​ណូ​ម្កុដ​ពេជ្រ​ ស្ថិត​ក្នុង​ភូមិ​ផ្សារ​ព្រំ ​ឃុំ​ស្ទឹង​កាច់​ ស្រុក​សា​លា​ក្រៅ​។ ជន​សង្ស័យ​ឈ្មោះ ​ងួន ​សុផល ​ភេទ​ប្រុស ​អា​យុ ​៥៤​ឆ្នាំ ​ជា​អ្ន​កស៊ី​ឈ្នួល​បោក​អ៊ុត​ខោ​អាវ​ឲ្យ​គេ​ ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ផ្ទះ​កើត​ហេតុ​ខាង​លើ។ ​

លោក ឈុ​ន ​ណាត ​នាយ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន ​នៃ​ស្នង​ការ​នគរ​បាល​ខេត្ត​ បាន​ឲ្យ​ដឹង​ថា​ សមត្ថ​កិច្ច​បាន​ទទួល​សេចក្តី​រាយការណ៍ពី​កម្លាំង​សម្ងាត់​ថា ​មាន​ករណី​ជួញ​ដូរ​ និង​ចែក​ចាយ​ថ្នាំ​ញៀន​នៅ​ចំណុច​ភូមិ​ខាង​លើ ​ទើប​កង​កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​បង្រ្កាប​ជាក់​ស្តែង​ភ្លាមៗ​ ដោយ​ឃាត់​ខ្លួន​​បុរស​ម្នាក់​ និង​រឹប​អូស​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ពណ៌​ផ្កា​ឈូក ​ចំនួន ​៥​គ្រាប់​ នៅ​ជាប់​នឹង​ខ្លួន​ជន​សង្ស័យ ​ដោយ​បុរស​រូប​នោះ ​កំពុង​តែ​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​បន្ត​ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នាក់​ទៀត​នៅ​ក្នុង​ភូមិ​ខាង​លើ។ ​

លោក ​ឈុន ​ណាត ​បាន​បន្ត​ទៀត​ថា ​ក្រោយ​ពេល​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​សារ​ភាព​ថា​ រូប​គេ​​​ពិត​ជា​បាន​​រក​ស៊ី​ជួញ​ដូរ​ថ្នាំ​ញៀន​មែន​ ដោយ​មាន​រយៈ​ពេល​ជាង​ ២​ខែ ​មក​ហើយ។​ ថ្នាំ​ញៀនទាំ​ងនោះ​ ​រូប​គេ​បាន​ទិញ​ពី​បុរស​ម្នាក់​ឈ្មោះ ​ប្រុស ​អា​យុជាង ​៤០​ឆ្នាំ ​តែ​អត់​ស្គាល់​អា​សយ​ដ្ឋាន​រស់​នៅ​របស់​គេពិ​ត​ប្រាកដ​នោះ​ទេ ​ដោយ​ថ្នាំ​ញៀន​ទាំង​នោះ ​ទិញ​មក​ក្នុង ​១​គ្រាប់ ​តម្លៃ​ ១​ម៉ឺន​រៀល ​ហើយ​លក់​ចេញ​ទៅ​វិញ​ក្នុង ​១​គ្រាប់ ​តម្លៃ​ ១៤០០០​ពាន់​រៀល។ ​

ជន​សង្ស័យ​ត្រូវ​បាន​កង​កម្លាំង​នគរ​បាល​ការិ​យា​ល័យ​ប្រឆាំង​គ្រឿង​ញៀន ​នៃ​ស្នង​ការ​ខេត្ត​ប៉ៃ​លិន​ រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យ​ការ​អម​សា​លា​ដំបូង​ខេត្ត ​នៅ​វេលា​ម៉ោង ​២ ​និង ​៣០​នាទី​រសៀល ​ថ្ងៃទី​៣១ ​តុលា ​២០១៣ ​ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិ​វិធី​ច្បាប់៕​