ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអូបាម៉ា ៖ ​អាមេរិក​ត្រូវ​​តែ​​រៀនពីវិបត្តិ​​នុយ​ក្លេអ៊ែរ​​របស់ជប៉ុន

15 ឆ្នាំ មុន

ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ លោកបារ៉ាក់ អូបាម៉ា ​ថ្លែង​កាលពី​​ថ្ងៃទី​​១៥ មីនា កន្លង​មក ថា រូប​លោក​មានការព្រួយបារម្ភ​យ៉ាង​ខ្លាំង​​​អំពី​បញ្ហា​​​សុខភាពរបស់​មនុស្ស​​​​ដោយសារ​វិបត្តិ​​នុយ​ក្លេ​អ៊ែរ​​របស់​ប្រទេស​ជប៉ុន ​ដែលកើត​ឡើង​ព្រោះ​ការ​​​រញ្ជួយដី​​ដ៏ខ្លាំង​មួយ ហើយ​លោកបាន​សច្ចា​​ថា​ នឹង​​កែ​លំអ​បញ្ហាសុវត្ថិភាព​នៅមជ្ឈ មណ្ឌល​​​បរមាណូ​​របស់​​​អាមេរិក ។​ លោក​​អូបាម៉ា ​ថ្លែង​ដូច្នេះ​​នៅក្នុង​បទ​សម្ភាសន៍​​មួយ​ជាមួយ​ទូរទស្សន៍​​ CBS ក្នុងរដ្ឋ​​​ផេនស៊ី​​លវេ​នៀ ។ ក្នុង​ឱកាស​​នោះដែរ លោក​​ប្រធា​នាធិបតី​​អូបាម៉ា ​ថ្លែង​ថា «​រោង​ចក្រ​​នុយ​ក្លេ​អ៊ែរ​​ត្រូវ​បាន​បង្កើតឡើង​​ដើម្បី​ទ្រទ្រង់​​កម្រិត​ថាមពល​​​ដូច្នេះ​​អ្វីដែល​​​បានកើតឡើង​​​នៅ​​ប្រទេស​ជប៉ុន​វា​មាន​​សារ​សំខាន់​​​បំផុត ​សម្រាប់​យើង​​ពិនិត្យ​​​ថា តើ​​យើង​​អា​ចកែ​លំអ​​​បញ្ហា​សុវត្ថិភាព និង​កិច្ច​​ដំណើរការ​​នៅរោងចក្រ​​នុយ​ក្លេអ៊ែរ​​របស់​យើង​​​ដោយរបៀបណា?» ។​
លោក​អូបាម៉ា ថ្លែងទៀត​​ថា រូបលោក​មិន​​មាន​ការ​​ព្រួយបារម្ភ​​ថា វិទ្យុ​សកម្ម​​ដែលលេច​ធ្លាយ​​​ចេញ​ពី​​រោងចក្រ​នុយ​ក្លេអ៊ែរ​​នៅប្រទេស​ជប៉ុន​​​អាច​ចូលដល់​តំបន់​ឆ្នេរ​​សមុទ្រ​​​សហរដ្ឋ​អាេម​រិក​​នោះទេ ។​ លោកប្រធា​​នាធិបតី​​អូបាម៉ា ​ថ្លែង​ទៀត​ថា ​យើងមានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​​ពល​រដ្ឋ​​ជប៉ុន ដែលទទួល​រង​គ្រោះ​៣​ប្រភេទ គឺ​ការ​រញ្ជួយដី​​ រលក​ស៊ូណាមី ​នឹង​​ឧប្បត្តិ​ហេតុ​នៅ​រោង​ចក្រ​​នុយ​ក្លេអ៊ែរ ដែលបណ្តាល​ឱ្យ​​លេច​ធ្លាយ​​វិទ្យុ​សកម្ម​​ ដូច្នេះ​​អ្វីដែល​​សំខាន់​ជាង​នេះ ទៀត​នោះ អាមេរិក​ត្រូវ​​តែ​រៀន​​ពីវបត្តិ​​នុយ​ក្លេ​អ៊ែរ​​​របស់ប្រទេសជប៉ុន ៕