ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺ​​បំពង់​ក​បង្ក​ឡើង​ដោយ​​ពពួក​បាក់​តេរី​ធ្វើ​ឱ្យ​​កុមារ​មិន​ទទួល​​ទានអាហារ​វិធី​បង្ការ​​កុំ​ប្រើ​ប្រាស់​​ឱសថ​​ដោយ​​គ្មាន​​វេជ្ជ​​បញ្ជា​បូក​​រួម​នឹង​​ការរស់​​នៅ​​មាន​​អនាម័យ​

10 ឆ្នាំ មុន

ឈឺ​បំពង់​ក​បង្ក​ឡើង​ដោយ​ពពួក​បាក់​តេរី​​ដែល​ភាគច្រើន​ជំងឺ​នេះ​តែងតែ​កើត​​មាន​ចំពោះ​កុមារ​ ធ្វើ​ឱ្យ​ជួប​ផល​លំបាក​ក្នុងការទទួល​ទាន​អាហារ​ ក៏​ដូចជា​បំបៅ​ជាដើម ។​ បើ​សិន​​មាតា​បិតា​មិន​បាន​យក​ចិត្តទុកដាក់​ចំពោះ​កុមារ​ដែល​កើត​ជំងឺ​ប្រភេទ​នេះ​ទេ​ នឹងវិវឌ្ឍ​ទៅ​រក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ ។​

ឈឺ​បំពង់​ក​បង្ក​ឡើង​ដោយ​ពពួក​បាក់​តេរី​​ដែល​ភាគច្រើន​ជំងឺ​នេះ​តែងតែ​កើត​​មាន​ចំពោះ​កុមារ​ ធ្វើ​ឱ្យ​ជួប​ផល​លំបាក​ក្នុងការទទួល​ទាន​អាហារ​ ក៏​ដូចជា​បំបៅ​ជាដើម ។​ បើ​សិន​​មាតា​បិតា​មិន​បាន​យក​ចិត្តទុកដាក់​ចំពោះ​កុមារ​ដែល​កើត​ជំងឺ​ប្រភេទ​នេះ​ទេ​ នឹងវិវឌ្ឍ​ទៅ​រក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ ។​

លោក​វេជ្ជបណ្ឌិត​ ហុង​ សុខឃាង​ ឯក​ទេស​រោគ​កុមារ​នៃ​មន្ទីរ​ពេទ្យ​កុមារជាតិ​ បាន​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា​ ឈឺ​បំពង់​ក​គឺ​ជា​ប្រភេទ​ជំងឺ​ម្យ៉ាង​ដែល​កើត​មាន​ជា​ញឹក​ញាប់​ទៅ​លើ​កុមារ​ ។ ចំពោះ​កុមារ​ធំអាច​និយាយ​ប្រាប់ថា​ ពួក​គេឈឺ​ក​ ប៉ុន្តែ​សម្រាប់​កុមារ​តូចៗ​វិញ​មិន​អាច​និយាយ​បាន​នោះ​ទេ​ ឪពុក​ម្តាយ​អាច​កត់​សម្គាល់​បាន​តាម​រយៈ​អាការៈ​​មួយ​ចំនួន​ដូចជា​ មិន​ព្រម​ទទួល​ទានអាហារ​ឬ​បៅ​ និង​យំ​នៅ​ពេល​បៅ​ជាដើម ។​ ឈឺ​បំពង់​ក​បង្ក​ឡើង​ដោយ​មេរោគ​វីរុស និង​ពពួក​បាក់​តេរី ។​ នៅពេល​កុមារ​កើត​មាន​បញ្ហា​ឈឺ​ក​ លោក​អ្នក​ជា​ឪពុក​ម្តាយ​គួរប្រើ​ថ្នាំ​ Paracetamol ឬ​ Ibuprofen ​តាម​ការណែនាំរបស់​គ្រូ​ពេទ្យ ​ពិសេស​លោកអ្នក​គួរ​ជំរុញ​ឱ្យ​កុមារ​ទទួល ទាន​សារធាតុ​រាវ​ឱ្យ​បាន​ច្រើន​ ។​ អំឡុង​ពេល​នេះ​កុមារអាច​ពិបាក​ក្នុង​ការ​ទទួលទាន​អាហារ​ ដូច្នេះ​គួរ​តែប្តូរ​ពី​អាហារ​រឹងទៅ​ជា​រាវ​ ឬ​អាហារ​ទន់​ ក្តៅ​ឧណ្ហៗ​ឱ្យ​បាន​ច្រើន​ ។​ សូម​ចៀស​វាង​នូវការប្រើ​ប្រាស់​អ្វី​ដោយ​ពុំ​មាន​វេជ្ជ​បញ្ជា​ឱ្យ​សោះ​ ចៀស​វាង​ប្រតិកម្ម​ជំងឺ​។​

គួរចងចាំថា​ បើសិន​ជា​អាការៈ​​ឈឺ​បំពង់​ក​កូន​របស់​លោក​អ្នក​អូសបន្លាយ​លើសពី​៤៨​ម៉ោង​ ឬ​កូន​របស់​អ្នក​ទទួលទាន​អាហារ ឬ​ក៏បៅ​បាន​តិច​ពេក​ ត្រូវនាំកូន​មក​ជួប​ជាមួយ​គ្រូ​ពេទ្យ​ជាបន្ទាន់ ។​ ជាពិសេស បើ​កូ​នរបស់​លោកអ្នក​កើត​មានអាការៈ​មួយ​ចំនួន​ដូចជា ៈ​ ហូរ​ទឹក​មាត់​ច្រើន,​ លេប​អាហារ​មិន​ចូល,​ ពិបាក​ដក​ដង្ហើម,​ កើត​មាន​ស្នាម​អុជៗ​​លើ​ស្បែក,​ ពេល​ដក​ដង្ហើម​ឮ​សូរខ្លាំង​ ឬ​ក៏​មិន​ដក​ដង្ហើម​ម្តងៗ​នៅ​ពេល​គេង​លក់,​ ហើម​កូន​កណ្តុរ​នៅ​គល់​ក,​ ល្ហិត​ល្ហៃ​ ជា​ដើម ប្រញាប់​នាំ​គេ​មក​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ។​

លោក​វេជ្ជ​បណ្ឌិត​ ហុង​ សុខ​ឃាង បាន​បញ្ជាក់​ថា ចំពោះ​វិធី​ការពារ​កុំ​ឱ្យ​កូន​របស់​អ្នក​កើត​មាន​ជំងឺ​ឈឺ​បំពង់ក​ គួរតែ​អនុវត្ត​តាម​វិធី​ខាង​ក្រោម​ ៖​ ពឹង​ផ្អែក​មួយ​ភាគ​ទៅ​លើ​អនាម័យ,​ ចៀសវាង​លេង​ជា​មួយ​កុមារមាន​ជំងឺ,​ លាងដៃ​និង​សម្អាត​ខ្លួន​ឱ្យ​បាន​ញឹក​ញាប់,​ លាងសម្អាត​ប្រដាប់​ប្រដា​ដែល​ក្មេងលេង,​ អនាម័យ​ក្នុង​ការ​រៀបចំអាហារ​ និង​ភេសជ្ជៈ​សម្រាប់​កុមារ​ ៕​