ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ស្រឡាញ់​របស់​ម្តាយ​ចំពោះ​កូន​អាច​ជួយ​ទប់​ស្កាត់​ជំងឺ​ពេល​ធំ​ពេញ​វ័យ​

10 ឆ្នាំ មុន

​អ្នក​វិទ្យា​សាស្ត្រ​បាន​ថ្លែង​ថា ការ​លួង​លោម បបោស​អង្អែល​ប្រលោម​ឱ្យ​ដេក​ជា​មួយ​នឹង​ការ​​ច្រៀង​បំ​ពេ​ដ៏​ស្រទន់​របស់​​ម្តាយ​ពិត​ជា​ផ្តល់​អត្ថ​ប្រ​យោជន៍​យ៉ាង​ល្អ​ចំពោះ​កូន​តូច​ៗ​ក្នុងជី​វិត​ទៅ​ថ្ងៃ​​មុខ ​ហើយ​ទាំង​អស់​នេះ​នឹង​ជួយ​​ការ​ពារ​​ឱ្យ​ពួក​គេ​គេច​ផុត​ពី​​បណ្តា​ជំ​ងឺ​ធ្ងន់​​បាន​ ។

​អ្នក​វិទ្យា​សាស្ត្រ​បាន​ថ្លែង​ថា ការ​លួង​លោម បបោស​អង្អែល​ប្រលោម​ឱ្យ​ដេក​ជា​មួយ​នឹង​ការ​​ច្រៀង​បំ​ពេ​ដ៏​ស្រទន់​របស់​​ម្តាយ​ពិត​ជា​ផ្តល់​អត្ថ​ប្រ​យោជន៍​យ៉ាង​ល្អ​ចំពោះ​កូន​តូច​ៗ​ក្នុងជី​វិត​ទៅ​ថ្ងៃ​​មុខ ​ហើយ​ទាំង​អស់​នេះ​នឹង​ជួយ​​ការ​ពារ​​ឱ្យ​ពួក​គេ​គេច​ផុត​ពី​​បណ្តា​ជំ​ងឺ​ធ្ងន់​​បាន​ ។

យោង​តាម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​ Brandeis University នៅ​ទី​ក្រុង​បូ​ស្តុន​រដ្ឋ​ម៉ាសា​ឈូ​សេត​សហ​រដ្ឋ​អា​មេរិក​​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​ Psychological Scienceបាន​រក​ឃើញ​ថា ការ​ថែ​ទាំ​ដោយ​ក្តី​ទន់​ភ្លន់​របស់​អ្នក​ម្តាយ​នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រ​ឈម​របស់​កូន​​ទៅ​នឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម​ក៏​ដូច​ជា​ជំ​ងឺ​បេះ​ដូង​នៅ​ពេល​ធំ​ពេញ​វ័យ​ ។​ មាន​សុខ​ភាព​ល្អ​ គឺមាន​សុ​ភ​មង្គល​ ។

​ផ្ទុយ​មក​វិញ ក្មេង​ៗ​ដែល​ធំ​ឡើង​ក្នុង​បរិ​ស្ថាន​គ្រួ​សារ​ពោ​រ​ពេញ​ទៅ​ដោយ​ភាព​តាន​តឹង​ដែល​អ្នក​ម្តាយ​ជ្រួញ​ចិ​ញ្ចើម​ដាក់​កូន​ជា​និច្ច​នឹង​ប្រ​ឈម​ការ​កើត​មាន​ជំ​ងឺ​ធ្ងន់​ៗ​មាន​ដូចជា ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខណៈ​ធំ​ពេញ​វ័យ​ ។

សាស្ត្រា​ចារ្យ​ចិត្ត​វិទ្យា​លោកស្រី Margie Lachmanបញ្ជាក់​ថា រឿង​ហេតុ​ទាំង​ឡាយ​ដែល​កើត​មាន​ក្នុង​វ័យ​កុមារ​ភាព​បាន​បន្សល់​ទុក​ជា​«កាក​សំ​ណល់​ជីវ​សាស្ត្រ​មួយ​»ចំពោះ​សុខ​ភាព​របស់​កុ​មារ​ពេល​ពួក​គេ​​ធំ​ពេញ​វ័យ​ ។ លោក​ស្រី​បន្ត​ថា​៖ «ការ​ពិត​ដែល​យើង​មើល​ឃើញ​នូវ​ផល​ប៉ះ​ពាល់​ដ៏​វែង​ឆ្ងាយ​ពី​កុ​មារ​ភាព​ចូល​ដល់​វ័យ​ពាក់​កណ្តា​ល​ជី​វិត​គឺ​ជា​ល្ខោន​ដ៏​ល្អ​​មួយ​» ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ស្នើ​​ថា​ វា​គួរតែ​បញ្ចូល​គ្នា​នូវ​ការ​យល់​ចិត្ត​  និង​បង្រៀន​ក្មេង​ៗ​​ពី​វិធី​ដោះ​ស្រាយ​ភា​ព​តាន​តឹង​ ។ ធ្វើ​បែបនេះ​នឹង​មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​ពួក​គេ​ឡើយ​ ។

លោ​ក​ស្រី​ Lachman​ បញ្ជាក់​ថា ការរក​ឃើញ​​នៅ​ពេល​នេះ​វា​អាច​ជា​ព័ត៌​មាន​ដែល​ជួយ​ផ្តល់​​​ដំ​បូន្មាន​សម្រាប់​ឪពុក​ម្តាយ​ទាំង​ឡាយ​ក្នុង​ការ​ដោះ​ស្រាយ​ភាព​តាន​តឹង​របស់​ខ្លួន​ក៏ដូច​ជា​កូន​ៗ​របស់​គេ​ ព្រម​ទាំង​ចេះ​គ្រប់​គ្រង​លើ​ជោគ​វាសនា​របស់​ខ្លួន​ឯង​ ៕​