ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​ពពួក​សណ្តែក​ជួយ​ទប់​ស្កាត់​អត្រា​កើត​​ជំ​ងឺ​បេះ​ដូង​

10 ឆ្នាំ មុន

ការ​និយាយ​តគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ដែល​​ថា ទទួល​ទាន​ពពួក​សណ្តែក​ផ្តល់​ផល​ល្អ​ដល់​បេះ​ដូងនោះ​ ​ឥឡូវ​នេះ​​បាន​ក្លាយ​ជា​ពិត​ហើយ​ខណៈ​ដែល​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​មួយ​បានបញ្ជាក់​​អះ​អាង​ថា ទទួល​ទាន​សណ្តែក​​​អាច​ជួយ​សង្គ្រោះ​ជី​វិត​បាន ជា​ពិ​សេស​សម្រាប់​អ្នក​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ២ ។

ការ​និយាយ​តគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ដែល​​ថា ទទួល​ទាន​ពពួក​សណ្តែក​ផ្តល់​ផល​ល្អ​ដល់​បេះ​ដូងនោះ​  ​ឥឡូវ​នេះ​​បាន​ក្លាយ​ជា​ពិត​ហើយ​ខណៈ​ដែល​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​មួយ​បានបញ្ជាក់​​អះ​អាង​ថា ទទួល​ទាន​សណ្តែក​​​អាច​ជួយ​សង្គ្រោះ​ជី​វិត​បាន ជា​ពិ​សេស​សម្រាប់​អ្នក​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ២ ។

ក្រុម​អ្នក​​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យា​ល័យ​ Toronto ​ប្រ​ទេស​កា​ណា​ដារក​ឃើញ​ថា ពពួក​សណ្តែក​អាច​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ពី​ជំងឺ​បេះ​ដូង​បាន​តាម​រយៈ​ការ​ជួយ​ធ្វើឱ្យ​ល្អ​ប្រ​សើរ​នូវ​ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ។ របប​អា​ហារ​ធ្វើ​ពី​ពពួក​សណ្តែក​ដែល​មាន​ជាតិ​ស្ករ​ទាប​ (GI)​ត្រូវ​គេ​រក​ឃើញ​ថា អាច​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ព្រម​ទាំង​អាច​កាត់​បន្ថយ​ការ​កើត​មាន​ជំ​ងឺ​បេះ​ដូង​(CHD)​ចំពោះ​អ្នក​កើត​ទឹក​នោម​ផ្អែម​ ។
អំ​ឡុង​ការ​សិក្សា​ពិ​សោធន៍​ វេជ្ជ​បណ្ឌិត​ David Jenkins​ និង​សហ​ការី​របស់​ខ្លួន​បាន​ធ្វើ​តេស​្ត​មើល​ពី​​ប្រ​សិទ្ធ​ភាព​នៃ​ការទទួល​​ទាន​អាហារ​ធ្វើ​​ពី​សណ្តែក​របស់​អ្នក​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២ចំ​នួន​១២១​នាក់ ។ ​ជា​លទ្ធផល​បាន​បង្ហាញ​ថា របប​អា​ហារ​ធ្វើ​ពី​ពពួក​សណ្តែក​ដែល​មាន​ជាតិ​ស្ករ​ទាប​ (GI)​​អាច​កាត់​បន្ថយ​ជំ​ងឺ​បេះ​ដូង​បាន​ដល់​០.៨​ភាគ​រយ ។

វេជ្ជ​បណ្ឌិត​ David Jenkins​ បាន​ថ្លែង​ថា ៖«ការ​ប្រើ​ប្រាស់​បន្លែ​ក្នុង​បរិ​មាណ​ប្រ​ហែល​ជា ១៩០​ក្រាម​ក្នុង​មួយ​ថ្ងៃ​(ពេញ​១ពែង)ហាក់​ដូច​​ផ្តល់​អត្ថ​ប្រ​យោជន៍​យ៉ាង​ពេញ​លេញ​ចំពោះ​រប​ប​អា​ហារ​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ទាប​ និង​ព្រម​ទាំង​អាច​កាត់​បន្ថយ​បាន​នូវ​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​បេះ​ដូង​តាម​រយៈ​​ការ​កាត់​បន្ថយ​សម្ពាធ​ឈាម» ។

អា​ហារ​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ទាប​បាន​​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចំពោះ​អ្នក​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​ជា​យូរ​មក​ហើយ ។ លោក​វេជ្ជ​បណ្ឌិត Jenkins​ បាន​បន្ថែម​​ថា ​៖«ការ​រក​ឃើញ​ដែល​ថា ​ទទួល​ទាន​ពពួក​សណ្តែក​ជួយ​កែ​លម្អ​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ និង​កាត់​បន្ថយ​អត្រា​កើត​ជំ​ងឺ​បេះ​ដូង​ ពិត​ជា​មាន​សារសំ​ខាន់​ខ្លាំង​ណាស់​ ដ្បិត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​កំពុង​តែ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​» ៕