ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុនប៉ង​មនុស្សឃាត​ចាប់ខ្លួន​បាន​ម្នាក់​ក្នុង​ចំណោម​៥​នាក់

13 ឆ្នាំ មុន

ខេត្ដកំពង់ស្ពឺ ៖ ជន​ទំនើង​ម្នាក់​ក្នុង ចំណោម​៦​នាក់ ឈ្មោះ​អុល ផ​ល្លី អាយុ​២៧ ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​អំពិល​រុង ខាងកើត ឃុំ​ទំនប់​ធំ​ ​ស្រុក​ពញាឮ ខេត្ដកណ្ដាល នា​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១០ ឧសភា ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ចំ​ថ្ងៃ​បុណ្យ បញ្ចុះសីមា​ក្នុង​វត្ដ​ក្បាល​អូរ ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ កាលពី​យប់​ថ្ងៃ​ទី​៧ ឧសភា កន្លងទៅ​នេះ ។ មន្ដ្រី​កងរាជអាវុធហត្ថ​នៃ​បញ្ជាការដ្ឋាន ខេត្ដ​បានឱ្យ​ដឹង​ថា ក្រុម​ជន​ទំនើង​ដែល​ធ្លាប់ មាន​ទំនាស់​កា.ប់​ចាក់

ខេត្ដកំពង់ស្ពឺ ៖ ជន​ទំនើង​ម្នាក់​ក្នុង ចំណោម​៦​នាក់ ឈ្មោះ​អុល ផ​ល្លី អាយុ​២៧ ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​អំពិល​រុង ខាងកើត ឃុំ​ទំនប់​ធំ​ ​ស្រុក​ពញាឮ ខេត្ដកណ្ដាល នា​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១០ ឧសភា ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ចំ​ថ្ងៃ​បុណ្យ បញ្ចុះសីមា​ក្នុង​វត្ដ​ក្បាល​អូរ ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ កាលពី​យប់​ថ្ងៃ​ទី​៧ ឧសភា កន្លងទៅ​នេះ ។ មន្ដ្រី​កងរាជអាវុធហត្ថ​នៃ​បញ្ជាការដ្ឋាន ខេត្ដ​បានឱ្យ​ដឹង​ថា ក្រុម​ជន​ទំនើង​ដែល​ធ្លាប់ មាន​ទំនាស់​កាប់​ចាក់​គ្នា​ជា​ហូរហែ​ពេល​បុណ្យចូលឆ្នាំ បុណ្យ​ដារ​បាត​លាន ឬ​មង្គលការ​នោះ មាន​២​ក្រុម ដែល​ក្រុម​ទី​១ មាន​គ្នា​១២​នាក់ រស់នៅ​ក្នុងភូមិ​អំពិល​រូង​ខាងកើត និង​មួយក្រុម​ទៀត​មាន​គ្នា​៦​នាក់ រស់នៅ​ក្នុងភូមិ អំពិល​រូង​ខាងលិច ក្នុង​ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ បាន​ស្កាត់​កាប់​ចាក់​គ្នា​យក​ស្លាប់​រស់ ក្នុងឱកាស​បុណ្យបញ្ចុះសីមា​នាវ​ត្ដ​ភូមិ​ក្បាល​អូរក្នុង​ឃុំ​ព្រះ​ស្រែ​នេះ​។

ទំនាស់​ដ៏​ស្រួច​ស្រាវ​នេះ បង្ក​ឡើង​ដោយ​ក្រុម​ជន​ទំនើង​ទាំង​ពីរ​ក្រុម ដែល​មួយ​ក្រុម​មាន​គ្នា​៦​នាក់ បាន​ស្ទាក់​វាយ ទៅ​លើ​ក្រុម​មាន​គ្នា​១២​នាក់ ខណៈ​ល្ខោន បា​សាក់​កំពុង​សំដែង​កំដរ​បុណ្យ បណ្ដាល​ឱ្យអ្នក​មើលល្ខោន​រត់​ជាន់​គ្នា  ព្រោះ​ឃើញ​ជន ម្នាក់​ក្នុង​ចំណោម​ភាគី​ទំនាស់​ទាំង​២ ត្រូវ​គេកាប់​នឹង​កាំបិតប៉័ងតោ​ចំ​ក្បាល​ហូរ​ឈាម សស្រាក់​ដួល​សន្លប់​មុខ​រោងល្ខោន​នោះ ។ ជនរង​គ្រោះ​ក្នុង​ហេតុការណ៍​កាប់​ចាក់​គ្នា​នេះ ឈ្មោះ​ប៉ក យ៉ុ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅភូមិ​អំពិល​រូង​ខាងលិចឃុំ​ទំនប់​ធំ ។

តាម​ប្រភព​ព័ត៌មាន​ថា បន្ទាប់​ពី​សមត្ថកិច្ចកងការពារ​សុវត្ថិភាព​ពិធីបុណ្យ​នេះ​បាន​អន្ដរាគ​មន៍​នោះ ក្រុម​ជន​ដៃដល់​បាន​គេចខ្លួន​បាត់អស់​សល់​តែ​ជន​រង​គ្រោះ​ដេក​សន្លប់​ដោយរបួស​ក្បាល និង​ដងខ្លួន​ច្រើន​កាំបិត​ត្រូវ​នាំ ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ទាំង​យប់ ។ ចំណែក​ជនជាប់ចោទ​ដែល​ត្រូវ​ចាប់ខ្លួន​បានក្រោយ​ពី​ធ្វើការ​កំណត់​មុខសញា​ច្បាស់លាស់ និង​ចេញ​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី ម៉ែ​ន ស៊ី​ប៊​ន មេបញ្ជាការ​ប៉េ​អឹ​ម​ខេត្ដ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត និង​បំពេញ​សំណុំ​លិខិត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ ។