ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទខ្មែរ​នៅ​លើ​ដី​ខ្មែរ គំនិត​ស្រមើស្រមៃ​លើ​បញ្ហា​ប្រាសាទព្រះវិហារ​របស់​អ្នកប្រវត្តិសាស្ត្រ​សៀម

13 ឆ្នាំ មុន

នា​ពេល​ថ្មី​ៗ​នេះ​មានការ​លើក​ឡើង​ដោយ​ខុសឆ្គង​ចំពោះ​បញ្ហា​ប្រាសាទព្រះវិហារ​ខ្មែរ ដោយកាសែត The Nation(Charnvit Kas etsiri) របស់​ថៃ​ដែល​ចេញផ្សាយ​ថ្ងៃ​ទី២១ ខែ មក​រា ឆ្នាំ២០១១ ដោយ​ដកស្រង់​សំដី​របស់​​លោកឆាន​វីត កា​សេត​ស៊ី​រិ អ្នកប្រវត្ដិសាស្ដ្រ​ថៃ ក្នុង​អ្វី​ដែល​លោកលើក​ឡើង​ថា «​បេតិកភណ្ឌ​ពិភពលោក​ធម្មជាតិ និង​វប្បធម៌​ចម្រុះ​តាម​ទន្លេ មេគង្គនិង​ដងរែក ​ជា​គំរូ​មួយ​ដើម្បី​បញ្ចប់ ជម្លោះ​»។​ ​លោកឆាន​វីត បាន​លើក​ឡើង​នូវ

នា​ពេល​ថ្មី​ៗ​នេះ​មានការ​លើក​ឡើង​ដោយ​ខុសឆ្គង​ចំពោះ​បញ្ហា​ប្រាសាទព្រះវិហារ​ខ្មែរ ដោយកាសែត The Nation(Charnvit Kas etsiri) របស់​ថៃ​ដែល​ចេញផ្សាយ​ថ្ងៃ​ទី២១ ខែ មក​រា ឆ្នាំ២០១១ ដោយ​ដកស្រង់​សំដី​របស់​​លោកឆាន​វីត កា​សេត​ស៊ី​រិ អ្នកប្រវត្ដិសាស្ដ្រ​ថៃ ក្នុង​អ្វី​ដែល​លោកលើក​ឡើង​ថា «​បេតិកភណ្ឌ​ពិភពលោក​ធម្មជាតិ និង​វប្បធម៌​ចម្រុះ​តាម​ទន្លេ មេគង្គនិង​ដងរែក ​ជា​គំរូ​មួយ​ដើម្បី​បញ្ចប់ ជម្លោះ​»។​  ​លោកឆាន​វីត បាន​លើក​ឡើង​នូវ​គំរូ​មួយនៃ​ឧទ្យាន​ទឹកធ្លាក់ IguaZu តាំង​ស្ថិត​នៅ​លើ​ព្រំដែន​នៃ​ប្រទេស​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ីល​ដែល​គណៈ​កម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​បាន​ចុះបញ្ជីឧទ្យាន​ជាតិ​នៃ​ប្រទេសអា​ហ្ស​ង់​ទី​ន ជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ​១៩៨៤ ហើយ​គណៈក​ម្មា​ធិ​ការ​បេ​តិ​ក​ភណ្ឌ​ក៏​បាន​ចុះបញ្ជី​ចំណែក​របស់​ប្រទេស​ប្រេ​ស៊ីល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ១៩៨៦​ផង​ដែរ​។ ក្នុង​អត្ថបទ​នេះ​ដដែល លោកស៊ូ​ប៉ា​ឡាក់ ហ្គា​ន់​ចា​ណា​ក់​ឃុន​ឌី (Supalak Ganjanakhun dee ) ​បាន​សរសេរ​ថា «​ថៃ​និង​កម្ពុជា​បាន​មាន​ជម្លោះ​លើ​ប្រាសាទព្រះវិហារ​ក្នុង​កន្លះទ​សវត្ស​។ សំណើ​របស់​កម្ពុជា​ដើម្បី​ចុះបញ្ជី​ប្រាសាទ​ជា​បេតិកភណ្ឌ​ពិភពលោក​បាន​បង្កឱ្យ​មាន​ជម្លោះ ប្រទេស​ជិតខាង​»។​​ក្រុម​អ្នក​ជាតិនិយម​ថៃ​មួយ​ចង់ឱ្យ​រដ្ឋាភិបាល​ថៃ​រារាំង​​ការ​ប៉ុនប៉ង​របស់​កម្ពុជា​ដើម្បី​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ និង​បណ្ដេញ​សហគមន៍​ខ្មែរ​ចេញពី​តំបន់​នៅ​ក្បែរ​ប្រាសាទ​»។ «សាលដីកា​តុលាការ​យុត្ដិធម៌​អន្ដរ​ជាតិ​រក​ឃើញ​ថា ព្រះ​វិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា ប៉ុន្ដែ​ក្រុង​បាង​កកលើក​ឡើង​ថា តំបន់​ជុំវិញ​ប្រាសាទ ហើយ​ សូ​ម្បី​ដី​ដែល​ប្រាសាទ​តាំងនៅ​ជា​កម្ម​សិទ្ធ​ិរបស់​ថៃ​។​ ​ប្រាសាទព្រះវិហារ​អាច​ត្រូវ​បាន​ចុះ​បញ្ជី​​រួម​គ្នា​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោកនៅ​ពេល​ដែល​តួប្រាសាទស្ថិត​ក្នុង​ទឹកដី​កម្ពុជា ប៉ុន្ដែ​តំបន់​ជុំវិញ​ប្រាសាទ​ស្ថិត​ក្នុង​ទឹកដី​ថៃ»​។​

ការ​លើក​ឡើង​របស់​លោកឆាន​វីត និង​លោកស៊ូ​ប៉ា​ឡាក់ ហ្គា​ន់​ចា​ណា​ក់​ឃុន​ឌី គឺ​បាន​ផ្ទុយ​ស្រឡះពី​ការ​ពិត​ក្នុង​ប្រវត្ដិសាស្ដ្រ និង​ច្បាប់​អន្ដរជាតិ​។ វា​ជា​ការ​គួ​រឱ្យ​ខ្មាស​អៀន​ដែល​លោក ឆាន​វីត កា​សេត​ស៊ី​រិ និង​លោកស៊ូ​ប៉ា​ឡាក់ ហ្គា​ន់​ចា​ណា​ក់​ឃុន​ឌី បាន​បង្កើត​គំនិត​ដោយ​ស្មាន​មិន​ប្រាកដ គ្មាន​ភាព​សម​ហេតុផល​តាមតក្ក​វិទ្យា​នៃ​ច្បាប់​អន្ដរជាតិ​ដែល​អាច​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ​ទទួលយក​បាន​ឡើយ​។ អ្នកប្រវត្ដិ​សាស្ដ្រ​ដូច​ជា​រូ​បលោក ឆាន​វីត កា​សេត​ស៊ី​រិ គួរ​គប្បី​សរសេរ​នូវ​ហេតុការណ៍​ពិត​ទាំងឡាយ​ក្នុង​ពេលវេលា​ច្បាស់លាស់ ដើម្បី​ទុក​ឱ្យ​មនុស្ស​ជំនាន់​​ក្រោយ​ទទួល​បាន​នូវ​ការ​ពិត​ដែលជា​សច្ចធម៌​ក្នុង​ប្រវត្ដិសាស្ដ្រ ដោយ​មិន​ត្រូវ​ធ្វើការ​បកស្រាយ​ឱ្យ​ខុស​ពី​ការ​ពិត​ឡើយ​។

ការ​ពិត​ក្នុង​ប្រវត្ដិសាស្ដ្រ​រវាង​កម្ពុជា និង​ថៃ មិន​ដែល​មាន​ជម្លោះ​លើ​បញ្ហា​ព្រំដែន ឬបញ្ហា​ប្រាសាទព្រះ​វិហារ​ឡើយ​។ ទើបតែ​ក្នុង​ឆ្នាំ​១៩៤៩​​ប៉ុណ្ណោះ កងទ័ព​ថៃ​បាន​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា ដោយ​រំលោភទៅ​នឹង​ធម្មនុញ្ញសហប្រជា​ជាតិ​ក្នុង​មាត្រា​២ កថាខណ្ឌ​ទី​៣ និង​រំលោភ​ខ្សែ​បន្ទាត់​ព្រំដែន​អន្ដរជាតិ​រវាង​ប្រទេស ទាំង​ដែល​ត្រូវ​បាន​កំណត់​រួច​ហើយ​អស់​រយៈពេល​ជាង​កន្លះ​សតវត្ស​ចាប់ពី​ឆ្នាំ​១៩០៨​។ ជម្លោះ​តែ​ម្ដង​គត់​ជា មួយ​នឹង​ថៃ​លើ​បញ្ហា​អធិបតេយ្យ​ដែនដី​ត្រង់​ព្រះ​វិហារ​ត្រូវ​បាន​ដោះស្រាយ​នៅ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុងឡា​អេ​ក្នុង​ឆ្នាំ​១៩៥៩​។ ​ក្នុង​ឆ្នាំ​១៩៦២​តុលាការ​យុត្ដិធម៌​អន្តរជាតិ​ក្រុង​ឡា​អេ​បាន​សម្រេច​លើ​ជម្លោះអំពី​អធិប​តេយ្យ​ដែនដី​ត្រង់​តំបន់​ព្រះ​វិហារ ដោយ​ចៅក្រម​អន្ដរជាតិ​បាន​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់ ក្នុង​នោះ​មានអនុ​សញ្ញា ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញាឆ្នាំ​១៩០៧ ទាក់​ទង​ទៅ​នឹង​ការ​កំណត់ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ និង​ផែនទី​ឆ្នាំ​១៩០៨ ដែល​ជា​ផែនទី​ឧ​ប​សម្ព័ន្ធ​១ សន្លឹក​​ដងរែក ព្រមទាំង​អំពើ​របស់​ភាគី​ទាំង​ពីរ​ក្នុង​ឆ្នាំ​១៩២៥, ១៩៣៧ ព្រមទាំង​ដំណោះ​ស្រាយ​​​ចុង​​ក្រោយ​ឆ្នាំ​១៩៤៦​។ តុលាការ​យុត្ដិធម៌​​អន្ដរជាតិ​បាន​រក​ឃើញ​ថា នៅ​ឆ្នាំ​១៩០៨​-១៩០៩ ថៃ​ពិតជា​បាន​ព្រម​ទទួលយក​ផែនទី​ឧ​ប​សម្ព័ន្ធ​១ ថា​ជា​លទ្ធផល​នៃ​ការងារ​កំណត់ព្រំដែន​ដែល​ជា​ហេតុ​នាំ​ឱ្យ​ខ្លួន​ទទួល​ស្គាល់​ខ្សែបន្ទាត់​នៅ​លើ​ផែនទី​នោះជា​ខ្សែ​ព្រំដែន ​ដែល​អនុភាព​នៃការ​ទទួលយក​នេះ គឺ​ដាក់​ប្រាសាទ​ព្រះ​វិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា​។ តុលាការ​យុត្ដិធម៌​អន្ដរជាតិយល់​ឃើញ​ថា ការ​ព្រម​ទទួល​យក​ផែនទីឧ​ប​សម្ព័ន្ធ​១ ដោយ​ភាគី​ទាំង​ពីរ​នាំ​ឱ្យ​ផែនទី​នេះចូល​ទៅក្នុង​ដំណោះស្រាយ​សន្ធិសញ្ញា​និង​ក្លាយជា​ផ្នែក​មួយ​ដែល​មិនអាច​កាត់​ផ្ដាច់​បាន​នៃ​ដំណោះ​ស្រាយសន្ធិ​ស​ញ្ញា​នេះ​។ ​តុលា​ការ​យុត្ដិ​ធម៌​អន្ដជាតិ​យល់​ថា ភាគី​ទាំង​ពីរ​បាន​សម្រេច​យក​​ការ​បក​ស្រាយ​មួយ​នៃដំណោះស្រាយ​សន្ធិ​សញ្ញាដែល​បណ្ដាល​ឱ្យ​ខ្សែ​នៅ​លើ​ផែនទី​នេះ មាន​អនុភាព​លើសលប់​លើ​បទ​ប្បញ្ញត្ដិផ្សេង​ៗ​ទៀត​របស់​សន្ធិ​ស​ញ្ញា​។ ដូច្នេះតុលាការ​យុត្ដិធម៌​អន្ដរជាតិបាន​សម្រេច​ដោយ​សម្លេង៩ទល់​នឹង៣ សម្រេច​ថា ប្រាសាទព្រះវិហារ និង​តំបន់​ស្ថិត​នៅ​​ជុំវិញ​ប្រា​សាទ​ស្ថិតក្នុង​ទឹកដី​ក្រោម​អធិប​តេយ្យ​របស់​កម្ពុជា​។  ត្រង់​ចំណុច​នេះ លោក​ឆាន​​វីត និង​អ្នកនិពន្ធ​អត្ថបទ​នេះត្រូវ​រៀនសូត្រ​ឱ្យ​បាន​យល់​ដឹង​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ធ្វើការ​បកស្រាយ​ខុស ដែល​អាច​នាំ​ឱ្យ​មានការ​យល់​ដឹង​ខុស ឬយល់​ដឹង​មិន​ត្រឹមត្រូវក្នុង​ចំណោម​មជ្ឈដ្ឋាន​ជន​ជាតិ​ថៃ ក្នុង​ឋានៈ​លោក​ជា​អ្នក​ប្រវត្ដិ​សាស្ដ្រថៃ​ម្នាក់​។

ចំពោះប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទ​ជា​កម្ម​សិទ្ធ​ិរបស់​កម្ពុជា​ដែល​លោក ឆាន​វីត និង​លោកស៊ូ​ប៉ា​ឡាក់ ហ្គា​ន់​ចា​ណា​ក់​ឃុន​ឌី អាច​បើក​មើល​ក្នុង​គេហទំព័រ​របស់​តុលាការ​យុ​ត្ដិធម៌​អន្តរជាតិក្រុង​ឡា​អេ នឹង​បាន​មើល​យ៉ាង​​ប្រាកដ​។ ឥឡូវនេះ វា​មាន​រយៈ​ពេល​​៤៨​ឆ្នាំ​ហើយ ដែល​កម្ពុជា​បានគ្រប់​គ្រង​ប្រាសាទ​ព្រះ​​វិហារ​តាម​អំណាច​នៃ​សាល​ដីកា​​តុលាការ​យុត្ដិធម៌​អន្តរ​ជាតិ​។ នៅ​ក្នុង​ឆ្នាំ ២០០៨ គណៈ​ក​ម្មា​ធិការ​បេតិកភណ្ឌ​ពិភព​លោក​នៃ​អង្គការ​យូ​ណេ​ស្កូ ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ​សហប្រជាជាតិបាន​​អនុម័តដោយ​សម្លេង​ឯក​ច័្ឆន្ទដាក់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ចូល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក នៅ​ទីក្រុងកេ​បិ​ច​ ប្រទេសកា​ណា​ដា ហើយ​ក្នុង​សម័យប្រជុំ​លើក​ទី៣៤ នៃ​គណៈ​កម្មា​ធិការ​បេតិកភណ្ឌពិភព​លោក​នាទី​ក្រុងប្រេ​ស៊ីលី​យ៉ា​នៃ​ប្រទេស​​ប្រេស៊ីល​​បាន​ព្រម​ទទួលយក​ផែនការ​គ្រប់គ្រង​ដើម្បី​ការ​អភិរក្ស និង​អភិវឌ្ឍ​ប្រាសាទ​​ព្រះ​វិហារ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ហើយ​​គណៈកម្មាធិការ​បេតិកភណ្ឌ​បាន​លើកទឹក​ចិត្ដ​ឱ្យកម្ពុជា​បន្ដការងារ​នេះ ដោយ​ស្នើ​ឱ្យ​មាន​កិច្ចសហការ​អន្ដរ​ជាតិ​ក្នុង​ក្របខណ្ឌ​គណៈ​កម្មា​ធិការ​​សម្រប​សម្រួល​អន្ដរជាតិ​-​ព្រះ​វិហារ​។

ដូច្នេះ វា​គ្មាន​ហេតុផល​ណាមួយ​ដែល​ប្រា​សាទព្រះវិហារ​ខ្មែរ​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​គំនិត​ស្រមើស្រមៃរបស់​លោក ឆាន​វីត កា​សេត​ស៊ី​រិ​ដែល​និ​យា​យ​ថា បេតិកភណ្ឌ​ពិភពលោក​ធម្ម​ជាតិ និង​វប្បធម៌​ចម្រុះ​តាមទន្លេមេគង្គ និង​ដង​រែក​ជា​គំរូ​មួយ​ដើម្បី​បញ្ចប់​ជម្លោះ ឬថាប្រាសាទ​ព្រះវិហារ​អាច​ត្រូវ​បាន​ចុះបញ្ជី​រួម​តាមគំនិត​ស្មាន​មិន​ប្រាកដ​របស់​លោកស៊ូ​ប៉ា​ឡាក់ ហ្គា​ន់​ចា​ណា​ក់​ឃុន​ឌី​ឡើយ​។ លោកឆាន​វីត កា​សេត​ស៊ី​រិ និង​ លោកស៊ូ​ប៉ា​ឡាក់ ហ្គា​ន់​ចា​ណា​ក់​ឃុន​ឌី ត្រូវ​រៀន​​សូត្រ​យល់​ដឹង​ឱ្យ​បាន​ច្បាស់​ថា ខ្សែបន្ទាត់​ព្រំ​ដែន​​វាងកម្ពុជានិងថៃ ​ជា​ខ្សែបន្ទាត់​ព្រំដែន​អន្ដរ​ជាតិ​ច្បាស់លាស់ និង​ស្ថាពរ​ដែល​មាន​អាយុ​ជាង​១០០​​​ឆ្នាំ ហើយហេតុផល​ទាំងឡាយ​ក្នុង​សាល​ដីកា​​តុលាការ​យ​ុ​ត្ដិ​ធម៌​អន្ដរជាតិ​បាន​បកស្រាយ​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ដែលអាច​ជា​ពន្លឺ​ជួយ​ឱ្យ​លោកឆាន​វីត កា​សេត​ស៊ី​រិ និង​លោកស៊ូ​ប៉ា​ឡាក់ ហ្គា​ន់​ចា​ណា​ក់​ឃុន​ឌី បាន​យល់​ដឹងត្រឹមត្រូវ​។ ព្រោះការ​យល់​ដឹង​មិន​ត្រឹមត្រូវ​​របស់​លោកឆាន​វីត កា​សេត​ស៊ី​រិ និង​លោកស៊ូ​ប៉ា​ឡាក់ ហ្គា​ន់​ចា​ណា​ក់​ឃុន​ឌី អាច​នាំ​ឱ្យ​មានការ​យល់​ដឹង​មិន​ត្រូវ​ក្នុង​ម​ជ្ឈ​ដ្ឋាន​ជនជាតិ​ថៃ​ផង​ដែរ​។

តាម​ការ​ពិត លោកឆាន​វីត កា​សេត​ស៊ី​រិ និង​លោកស៊ូ​ប៉ា​ឡាក់ ហ្គា​ន់​ចា​ណា​ក់​ឃុន​ឌី ត្រូវ​យល់ ឱ្យ​បាន​ច្បាស់​ថា ជម្លោះ​រវាង​កម្ពុជា និង​ថៃ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផែនទី​ឯកតោភាគី និង​ជា​ផែនទីសម្ងាត់​របស់​ថៃ​ដែល​អន្ដរជាតិ​មិន​បាន​ទទួលស្គាល់​។ ផ្ទុយ​ទៅ​វិញ កម្ពុជា និង​ថៃ​មាន​ផែនទី​តែ​មួយ​គត់ គឺ​ផែនទី​ឆ្នាំ១៩០៨ ដែល​ជា​ផែនទី​អន្ដរជាតិ​កើត​ចេញពី​អនុសញ្ញា១៩០៤ និង​សន្ធិសញ្ញា១៩០៧ និងការងារ​នៃ​គណៈ​កម្ម​ការ​ចម្រុះ​កំណត់ព្រំដែន​បារាំង​-​សៀម ហើយ​តុលា​ការ​យុត្ដិធម៌​អន្ដរជាតិ​បាន​ប្រើប្រាស់ផែន​ទី​​១៩០៨ ផែនទី​សន្លឹក​ដងរែកក្នុង​រឿង​ក្ដី​ព្រះ​វិហារ​ឆ្នាំ​១៩៦២​៕                  

(ដោយៈឡុង សុគុណ)