ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទទួល​ទាន​ប៊័រធ្វើ​ពី​សណ្តែក​ដី​មា​នអត្ថ​ប្រ​យោជន៍​កាត់​បន្ថយ​មហារីក​ដោះ​

10 ឆ្នាំ មុន

ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា បណ្តា​ស្ត្រី​ទទួល​ទាន​ប៊័រ​ធ្វើ​ពី​សណ្តែក​ដី​គឺ​អាច​កាត់​បន្ថយ​ហា​និភ័យ​ពី​ជំ​ងឺ​មហារីក​ដោះ​បាន ។ ក្រុម​​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​Washington និង​សាកល​វិទ្យាល័យ​ Harvard បាន​រក​ឃើញ​ថា ក្មេង​ស្រី​វ័យ​ជំ​ទង់​ដែល​ទទួល​ទាន​សណ្តែក​ដី​ទៀង​ទាត់​ចន្លោះ​អា​យុ​ពី​៩​ទៅ​១៥​ឆ្នាំ​ប្រ​ឈម​នឹង​ជំ​ងឺ​ដុំ​សាច់​ក្នុង​ដោះ (​benign breast disease)​ ពេល

ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា បណ្តា​ស្ត្រី​ទទួល​ទាន​ប៊័រ​ធ្វើ​ពី​សណ្តែក​ដី​គឺ​អាច​កាត់​បន្ថយ​ហា​និភ័យ​ពី​ជំ​ងឺ​មហារីក​ដោះ​បាន ។ ក្រុម​​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​Washington និង​សាកល​វិទ្យាល័យ​ Harvard បាន​រក​ឃើញ​ថា ក្មេង​ស្រី​វ័យ​ជំ​ទង់​ដែល​ទទួល​ទាន​សណ្តែក​ដី​ទៀង​ទាត់​ចន្លោះ​អា​យុ​ពី​៩​ទៅ​១៥​ឆ្នាំ​ប្រ​ឈម​នឹង​ជំ​ងឺ​ដុំ​សាច់​ក្នុង​ដោះ (​benign   breast disease)​ ពេល​ឈាន​ចូល​ដល់​វ័យ​៣០​ឆ្នាំ​តិច​ជាង៣៩​ភាគ​រយ ។​ សូមបញ្ជាក់ថា ក្នុង​ករណី​ខ្លះ ជំ​ងឺ​ benign breast disease អាច​បង្កើន​ហានិភ័យ​​មហារីក​ដោះ​ពេល​ក្រោយ​ក្នុងជី​វិត ។

​ការ​ពិ​សោធ​២លើក​ដាច់​ដោយ​ឡែក​ពី​គ្នា​គឺ​ចន្លោះ​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​២០០១​និង​ចន្លោះ​ឆ្នាំ​២០០៥​ដល់​២០១០​ លើ​ក្មេង​ស្រី​អា​មេរិក​៩​ពាន់​៣៩​នាក់​បាន​បង្ហាញ​ជា​លទ្ធផល​ថា ក្រុម​ដែល​ទទួល​ទាន​ប៊័រ​សណ្តែក​ដី​ឬ​សណ្តែក​ដី​២ដង​ក្នុង​មួយ​សប្តាហ៍​ ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ benign   breast disease តិច​ជាង​៣៩​ភាគ​រយ​ធៀប​នឹង​ក្រុម​ដែល​មិន​ទទួល​ទាន ។ លទ្ធផល​​បាន​បង្ហាញ​ទៀតថា ទទួល​ទាន​ពពួក​សណ្តែក​ខៀវ ពោត​និង​សណ្តែក​សៀង​ក៏​អាច​ទប់​ស្កាត់​ជំ​ងឺ​នេះ​បាន​ដែរ​ ប៉ុន្តែ​ដោយ​អំ​ឡុង​ពេល​ពិ​សោធន៍​ ក្មេង​ស្រី​ទាំង​អស់​ទទួល​ទាន​តិច​តួច​ ដូច្នេះ​ប្រ​សិទ្ធ​ភាព​គឺ​តិច​ជាង​សណ្តែក​ដី ។

វេជ្ជ​បណ្ឌិត​ Graham Colditz អនុ​ប្រ​ធាន​ផ្នែក​គ្រប់​គ្រង​ និង​បង្ការ​ជំ​ងឺ​មហារីក​នៅ​មជ្ឈ​មណ្ឌល​ប្រ​ឆាំង​មហារីក​របស់​មន្ទី​រ​ពេទ្យ Barnes-Jewish Hospital បាន​ថ្លែង​ថា​៖«លទ្ធផល​នៃការរក​ឃើញ​នា​ពេល​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប៊័រ​ធ្វើ​ពី​សណ្តែក​ដី​អាច​ជួយ​កាត់​បន្ថយ​ហា​និភ័យ​ពី​មហារីក​សុដន់​ចំពោះ​ស្ត្រី​»។

ចំណែក​ការរក​ឃើញ​លើក​មុន​ដោយ​វិទ្យា​ស្ថាន​ជំ​ងឺ​មហារីក​ក្រុង​សៀង​ហៃ​ប្រ​ទេសចិន​ ក៏​បាន​បង្ហាញ​ផងដែរ​ថា ទទួល​ទាន​សណ្តែក​ដី​និង​អាហារ​ផ្សេង​ទៀត​ដែល​សម្បូរ​វី​តា​មីន E អាច​កាត់​បន្ថយ​អត្រា​កើត​ជំ​ងឺ​មហារីក​ថ្លើម​ ក៏​ដូចជា​ជួយ​ការ​ពារ​ជំ​ងឺ​បេះ​ដូង​ និង​ការ​ខូច​ភ្នែក​ចំពោះ​មនុស្ស​ចាស់ ៕