ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​ធ្វើការ​ចាប់​ពី​6​ម៉ោង​ក្នុង​1ថ្ងៃ​បង្កើន​អត្រា​គ្រោះ​ថ្នាក់​​ពី​ជំងឺ​ម​ហារីក​និង​ទឹក​នោម​ផ្អែម​

10 ឆ្នាំ មុន

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា បណ្តា​បុរស​-ស្ត្រី​ដែល​ធ្វើ​ការ​នៅ​ក្នុង​ការិ​យា​ល័យ​កំ​ពុង​ប្រឈម​ខ្លាំង​នឹង​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ ខណៈ​ពួក​គេ​អង្គុយ​ធ្វើ​ការ​ជា​ប់​រហូត​ដល់​៤​ម៉ោង​ក្នុង​មួយ​ពេល​ ។ លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា បុគ្គ​ល​ដែល​ចំ​ណាយ​ពេល​ច្រើន​ជាង​៦​ម៉ោង​ក្នុង​១ថ្ងៃ​អង្គុយ​ឥត​ងើប​នឹង​ជួប​ហា​និ​ភ័យ​ខ្ពស់​ពី​ប្រភេទ​ជំ​ងឺ​រ៉ាំ​រ៉ៃ​​មាន​ដូចជា​ ជំ​ងឺ​មហារីក ទឹក​នោម​ផ្អែម និង​ជំ​ងឺ​បេះ​ដូង​ជា​ដើម ។

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា បណ្តា​បុរស​-ស្ត្រី​ដែល​ធ្វើ​ការ​នៅ​ក្នុង​ការិ​យា​ល័យ​កំ​ពុង​ប្រឈម​ខ្លាំង​នឹង​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ ខណៈ​ពួក​គេ​អង្គុយ​ធ្វើ​ការ​ជា​ប់​រហូត​ដល់​៤​ម៉ោង​ក្នុង​មួយ​ពេល​ ។ លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា បុគ្គ​ល​ដែល​ចំ​ណាយ​ពេល​ច្រើន​ជាង​៦​ម៉ោង​ក្នុង​១ថ្ងៃ​អង្គុយ​ឥត​ងើប​នឹង​ជួប​ហា​និ​ភ័យ​ខ្ពស់​ពី​ប្រភេទ​ជំ​ងឺ​រ៉ាំ​រ៉ៃ​​មាន​ដូចជា​ ជំ​ងឺ​មហារីក ទឹក​នោម​ផ្អែម និង​ជំ​ងឺ​បេះ​ដូង​ជា​ដើម ។​

លោក​សាស្ត្រា​ចារ្យ​ Richard Rosenkranz​អ​្នក​ដឹក​នាំ​ការ​សិក្សា​មកពី​​សាកល​វិទ្យា​ល័យ​ Kansas State University​ សហរដ្ឋ​អា​មេរិក​បាន​ថ្លែង​ថា បុគ្គ​ល​ដែល​អង្គុយ​កាន់​តែ​យូរ​ ការ​ប្រ​ឈម​បញ្ហា​សុខ​ភាព​មាន​កាន់​តែ​ធំ​ផង​ដែរ ។ លោក​បន្ត​ថា​ ៖ «ក្នុង​ចំណោម​អ្នក​ចូល​រួម​ពិសោធ​ន៍​ យើង​​បាន​ពិ​និត្យ​ឃើញ​អ្នក​ដែល​អង្គុយ​មិន​ងើប​ច្រើន​ម៉ោង​ អត្រាប្រ​ឈម​​កើត​មាន​ជំ​ងឺ​រ៉ាំរ៉ៃ​កើន​ឡើង​ខ្ពស់ ។ សម្រាប់​ក្រុម​ដែល​អង្គុយ​ច្រើន​ជាង​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ជាក់​ច្បាស់​ណាស់​អត្រា​ប្រ​ឈម​គឺ​មាន​ខ្ពស់​ជាង​គេ»។​ លោក​សាស្ត្រា​ចារ្យ​បន្ថែម​ថា លទ្ធផល​នៃ​ការសិក្សា​លើក​នេះ​ មិនត្រឹម​​តែ​ជា​ការ​បញ្ជូន​សញ្ញា​ប្រ​កាស​អា​សន្ន​ទៅ​កាន់​បណ្តា​អ្នក​ធ្វើ​ការ​ក្នុង​ការិ​យាល័យ​​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​សញ្ញា​ទៅ​កាន់​អ្នក​ប្រកប​មុខ​របរ​ដូចជា​ បើក​បរ​តាក់​ស៊ី រថយន្ត​ដឹក​ទំ​និញ​ផង​ដែរ ។​ និយាយ​ជា​រួម​ រាល់​ការ​ងារ​ដែល​តម្រូវ​ឱ្យ​អង្គុយ​ច្រើន​ម៉ោង​គឺ​សុទ្ធ​តែ​ជា​សញ្ញាគ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ ។

ដោយ​ឡែក​ ការ​សិក្សា​លើក​មុន​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា អ្នក​អង្គុយ​មើល​ទូរទស្សន៍​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ថយ​អា​យុ​អស់​៥​ឆ្នាំ​ធៀប​ទៅ​នឹង​អ្នក​មិន​មើល​ឬមើល​តិច​ជាង​ ។ មាន​ការ​ពន្យល់​ថា អង្គុយ​យូរ​អាច​នាំ​ឱ្យ​ទំ​ហំ​ចង្កេះ​រីក​ធំ​ កម្រិត​ខ្លាញ់​កូ​ឡេស្តេរ៉ូល ខ្លាញ់​ Triglycerides និង​កម្រិត​ស្ករ​ក្នុង​ឈាម​​កើន​ខ្ពស់​ ៕