ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបរិច្ចាគ​ឈាម​អាច​បន្ថយ​ហានិភ័យ​ពីជំងឺ​គាំង​បេះ​ដូង​និង​មហារីក

10 ឆ្នាំ មុន

យើង​ទាំង​អស់គ្នា​ពិត​ជា​ដឹង​យ៉ាង​ច្បាស់​ថា ​ការបរិច្ចាគ​ឈាម​ជា​​អំពើ​ដ៏សប្បុរស​ធម៌​ថ្លៃ​ថ្លា​​បំផុត​ដែលអាច​ជួយ​សង្គ្រោះ​​ដល់​អាយុ​ជីវិត​អ្នក​ត្រូវ​​ការ​វា​​​ជា​ចាំ​បាច់ ។ ​ប៉ុន្តែ​បើ​យោង​​​​តាម​ការ​សិក្សា​ស្រាវជ្រាវ​​​មួយ​​ពី​ក្រុម​​អ្នក​វិទ្យា​សាស្រ្ត​​អាមេរិក​​​បាន​បង្ហាញ​ថា ​​ការ​បរិច្ចាគ​ឈាម​​ផ្តល់​​​​​អត្ថ​ប្រយោជន៍​ដល់​​សុខ​ភាព​ផង​ដែរ។​​

យោង​តាមការ​សិក្សា​​ធ្វើ​ឡើងដោយ​​ព្រឹត្តិ​បត្រ​​​​សមាគម​វេជ្ជ​សាស្រ្ត​អាមេរិក​​ដែល​បាន​​​ពិសោធ​បុរស​ជាតិ​ហ្វាំងឡង់​​ចំនួន​២.៦៨២នាក់​ វ័យ​​​​​ពី​​៤៣ឆ្នាំទៅ៦១​​ឆ្នាំ ​បង្ហាញ​ថា​អ្នក​​ដែល​​បរិច្ចាគ​​ឈាម​រៀង​​​រាល់​​​​​៦​ខែ​ម្តង​​​អាច​កាត់​​បន្ថយ​​អត្រា​​ប្រឈម​​នឹង​ការ​កើត​​ជំងឺ​គាំង​បេះ​​បូង​​​បាន​ដល់​​​ទៅ​៨៨% ​ធៀប​​ទៅ​នឹង​​ក្រុម​​ដែល​មិន​បាន​បរិច្ចាគ ។ រៀង​រាល់​ការ​បរិ​ច្ចាគ​​​​ឈាម​​​ចំណុះ​​​​1Pint ឬ​​៤៧៣,១៧​មិ​ល្លី​លីត្រ ​គឺ​​​អាច​ដុត​​បំផ្លាញ​ ​​កាឡូរី​​បាន​៦៥០ ។

មាន​ការ​​​ពន្យល់​​ថា បរិចា្ចគ​​​ឈាម​​ផ្តល់​​​អត្ថ​ប្រយោជន៍​​ដល់​សុខភាព​​ ក៏ព្រោះ​​​នៅ​ពេល​បង្ហូរ​​ឈាម​​​ចេញ​​ កម្រិត​​​សា​រធាតុ​​ដែក​នឹង​​​ថយ​​ចុះ ។ ការ​កើន​ឡើង​កម្រិត​​សារធាតុ​​​​​ដែក​​នឹង​បណ្តាល​ឱ្យ​ឈាម​​​កាន់​ែត​​ខាប់​ ហើយ​​​មួយ​វិញ​ទៀត​​​វានឹង​​​​​ជួយ​បង្កើន​​ល្បឿន​​​នៃ​ការ​​​ធ្វើ​អុក​ស៊ីដ​​កម្ម​​របស់​ខ្លាញ់​​​ កូឡេស្តេរ៉ូល ​ដែលទី​បំផុត​​​នាំ​ឱ្យ​​​កើត​ជំងឺ​​​បេះ​ដូង ។​​

យ​​៉ាង​ណា​​​ក៏​ដោយ​​ ​អត្ថ​ប្រយោជន៍​​​​នោះអាច​កើត​មាន​​ទៅបាន​​​ ដរាប​ណា​ការ​បរិច្ចាគ​ឈាម​ធ្វើ​ឡើង​​ជា​ប្រចាំ​​​ និង​ទៀង​ទាត់​​ពេល​វេលា ​​ពោល​​គឺ​មិន​មែន​​​យូរៗ​​​ធ្វើ​ម្តង​​នោះ​ទេ ៕