ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់ជុំ​វិញ​ជំ​ងឺ​ភ្នែក​ឡើង​បាយ​

10 ឆ្នាំ មុន

ជំ​ងឺ​ភ្នែក​ឡើង​បាយ​គឺ​ជា​ដុំ​ពណ៌​សដែល​បាំង​កែវ​ភ្នែក​ ។ សម្រាប់​អ្នក​ដែល​មាន​ជំ​ងឺ​នេះ​ ការ​មើល​ទៅ​បរិស្ថាន​ខាង​ក្រៅ​ប្រៀប​បាន​នឹង​ការ​សម្លឹង​មើល​កាត់​បង្អួច​ដែល​មាន​ចុះ​អ័ព្ទ​ ។ ភាព​ស្រ​អាប់​នៃ​ការ​មើល​ឃើញរបស់​ភ្នែក​ដែល​បណ្តាល​មក​ពី​​ការ​ឡើង​បាយ​នេះ​ អាច​បង្ក​​ការ លំបាក​ខ្លាំង​ក្នុង​ការ​អានសៀវ​ភៅ បើក​បរ​យាន យន្ត​ និង​ជា​ពិ​សេស​នៅ​ពេល​យប់ ។ ភាគ​ច្រើន​នៃ​ជំ​ងឺ​នេះ​វិ​វឌ្ឍ​ទៅ​មុខ​យឺតៗ

ជំ​ងឺ​ភ្នែក​ឡើង​បាយ​គឺ​ជា​ដុំ​ពណ៌​សដែល​បាំង​កែវ​ភ្នែក​ ។ សម្រាប់​អ្នក​ដែល​មាន​ជំ​ងឺ​នេះ​ ការ​មើល​ទៅ​បរិស្ថាន​ខាង​ក្រៅ​ប្រៀប​បាន​នឹង​ការ​សម្លឹង​មើល​កាត់​បង្អួច​ដែល​មាន​ចុះ​អ័ព្ទ​ ។ ភាព​ស្រ​អាប់​នៃ​ការ​មើល​ឃើញរបស់​ភ្នែក​ដែល​បណ្តាល​មក​ពី​​ការ​ឡើង​បាយ​នេះ​ អាច​បង្ក​​ការ លំបាក​ខ្លាំង​ក្នុង​ការ​អានសៀវ​ភៅ  បើក​បរ​យាន យន្ត​ និង​ជា​ពិ​សេស​នៅ​ពេល​យប់ ។ ភាគ​ច្រើន​នៃ​ជំ​ងឺ​នេះ​វិ​វឌ្ឍ​ទៅ​មុខ​យឺតៗ​ ប៉ុន្តែ​បើ​ទុក​យូរ​មិនព្យា​បាល វា​នឹង​រំ​ខាន​ដល់​ការ​មើល​ឃើញ​របស់​អ្នកធ្ងន់​ធ្ងរ​ ។

គេ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ការ​ពាក់​វ៉ែន​តា តែ​បើ​អាការៈ​កាន់​តែ​ធ្ងន់​ធ្ងរ​ អ្នក​ចាំ​បាច់​ត្រូវ​​ធ្វើ​ការ​វះ​កាត់ ។ ជា​សំ​ណាង​ល្អ​ ការ​វះ​កាត់​ភ្នែក​ឡើង​បាយ​ជា​ទូ​ទៅ​តែ​ងទទួល​បាន​ជោគជ័យ និង​សុ​វត្ថិ​ភាព ។​ I . ជំ​ងឺ​ភ្នែក​ឡើង​បាយ​ចែក​ចេញ​ជា​៤​ប្រ​ភេទ ៖  A . ជំ​ងឺ​ភ្នែក​ឡើង​បាយ​ដែល​ប៉ះ​ពាល់​លើ​ផ្នែក​កណ្តាល​របស់​កែវ​ភ្នែក (Nuclear Cataracts) ៖ ជំ​ងឺ​ប្រ​ភេទ​នេះ​ដំបូង​អាច​ធ្វើ​ឱ្យ​អ្នក​ជំ​ងឺ​មិន​អាច​មើល​ឃើញ​ឆ្ងាយ​ ប៉ុន្តែ​បន្តិច​ម្តង​ៗ កែវ​ភ្នែក​ប្រែ​ពណ៌​លឿង​ ហើយ​​ការ​មើល​ឃើញ​កាន់​តែ​ស្រ​អាប់​ទៅ​ៗ ។ មាន​ពេល​ខ្លះ​វា​ធ្វើ​ឱ្យ​អ្នក​ជំ​ងឺ​ព្រិល​មើល​ឃើញ​រូប​ភាព​មួយ​បែក​ទៅ​ជា​២​ឬ​ច្រើន ។ 

B. ជំ​ងឺ​ភ្នែក​ឡើង​បាយ​ដែល​ប៉ះ​ពាល់​លើ​គែម​កែវ​ភ្នែក ( Cortical Cataracts)៖ ជំ​ងឺ​ប្រភេទ​នេះ​ចាប់​ផ្តើម​ដោយ​ដុំ​ស្រ​អាប់​កាត់​ទទឹង​ឬ​ស្នាម​​ឆូត​វែង​លើ​គែម​ខាង​ក្រៅ​នៃ​ស្រ​ទាប់​កែវ​ភ្នែក ។ ​​ខណៈ​ដែល​វា​វិ​វ​ឌ្ឍ​ទៅ​មុខ​យ៉ាង​យឺត​ៗ ស្នាម​ឆូត​វែង​ចូល​ដល់​ចំ​ណុច​កណ្តាល​ហើយ​គឺ​រំខាន​ដល់​ដំណើរ​ពន្លឺ​ដែល​រត់​កាត់​ចំណុច​កណ្តាល​របស់​កែវ​ភ្នែក ។

សម្រាប់​អ្នក​ដែល​កើត​ជំងឺ​​ប្រភេទ​នេះ បញ្ហា​ចោទ​គឺ​ចាញ់​ពន្លឺ ។​ C. ​ភ្នែក​ឡើង​បាយ​ដែល​ប៉ះ​ពាល់​លើ​ផ្នែក​ខាង​ក្រោយ​នៃ​កែវ​ភ្នែក ( Posterior Subcapsular Cataracts) ៖ ប្រ​ភេទ​ទី​៣​នេះ​ចាប់ផ្តើម​ក្នុង​នាម​ជា​ដុំ​តូច​មួយ​ដែល​ធម្ម​តា​កើត​មាន​នៅ​ក្បែរ​ផ្នែក​ខាង​ក្រោយ​នៃ​​កែវ​ភ្នែក​ ពោល​គឺ​នៅ​ចំ​ផ្លូវ​ពន្លឺ​ចូល​ទៅ​កាន់​ផ្នែក​បញ្ជូន​ពន្លឺ​ និង​រូប​ភាព​ទៅ​កាន់​ខួរ​ក្បាល​របស់​ភ្នែក (Retina) ។​ ផល​រំខាន​ជា​ញឹក​ញាប់​របស់​វា​ធ្វើ​ឱ្យ​ពិ​បាក​ក្នុង​ការ​អាន ​​និង​ចាញ់​ពន្លឺ​ ។ D. ភ្នែក​ឡើង​បាយ​ពី​កំណើត​ ( Congenital Cataracts )៖ មនុស្ស​មួយ​ចំ​នួន​កើត​ជំ​ងឺ​ភ្នែក​ឡើង​បាយ​តាំង​ពី​កំណើត​ ឬ​ក្នុង​វ័យ​កុ​មារ​ភាព ។ នេះ​អាច​មក​ពី​កត្តា​ម្តាយ​កើត​ជំ​ងឺ​ឆ្លង​ណា​មួយ​អំឡុង​ពេលមាន​គភ៌​ ។​  II. រោគ​សញ្ញា​មួយ​ចំ​នួន​ ៖ ​​ជំ​ងឺ​ភ្នែក​ឡើង​បាយ​មាន​រោគ​សញ្ញា​សំ​ខាន់​ៗ​៧​ចំណុច​ដូច​​ជា​ ៖ – ភ្នែក​ឡើង​ព្រិល ស្រ​អាប់​មើល​អ្វី​មិន​សូវ​ច្បាស់ ។        (នៅមានតនៅលើកក្រោយ)