ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​​មហារី​ក​​សុដន់​​ដ៏​កាច​​សហាវ​គំរាម​កំហែ​ង​​អាយុជីវិត​​ស្ត្រី​​គប្បីធ្វើ​​​រោគវិនិ​ច្ឆ័យ​​ឱ្យ​​​បាន​ទាន់​ពេល​​

10 ឆ្នាំ មុន

​មហា​រីក​​សុដន់​​​ជា​ជំងឺ​​ក៏​កាច​សា​ហាវ​​​មួយ​ដែល​​​គំរាម​កំហែង​​ដល់អាយុ​​ជី​វិត​​​និង​​បំបាក់​​ស្មារតី​​​​ស្ត្រី​ឱ្យរស់​នៅ​ក្នុង​​​សភាព​​​​ក្រៀម​​ក្រំ​​​ តែ​បើ​ស្ត្រី​​​​​ធ្វើ​​រោគ​​វិ​និ​​​​ច្ឆ័យ​​និង​ព្យាបាល​​​ឱ្យ​បាន​​ទាន់​ពេល​​​ពេល​​វេលា​នឹង​អាច​​ជួ​យ​កាត់​បន្ថយ​​​ពី​​គ្រោះ​ថ្នាក់​​ដោយ​​ជំងឺ​ប្រភេទ​នេះ​​​​​​ ។ ​

​​ជំងឺ​មហា​រី​ក​សុ​ដន់ច្រើន​​កើត​​​មានលើ​​ស្ត្រី​​ដែល​​​មាន​​វ័យ​ចំណាស់,​ ស្ត្រី​គ្មាន​កូន​​ឬមាន​កូន​តិច​​,​​​ស្ត្រី​ឆាប់​​មក​រដូវ​ពេក​​​,​​​​គ្រួសារ​​​ធ្លាប់​​មាន​ប្រវត្តិ​​កើត​ជំងឺ​មហា​រីក​សុ​ដន់​,​មហា​រីក​​ក្រពេញ​អូវ៉ែ​​ និង​មហា​រី​ក​ផ្សេ​ង​​ៗ​ទៀត​ ។​​

តាម​​​ការ​ស្រាវ​​ជ្រាវ​​រក​ឃើញ​​ថា​​ រោគ​​សញ្ញា​នៃ​មហារី​ក​​សុដន់​ធ្វើ​ឱ្យ​សាច់​​​ដុំ​ក្នុង​​សុ​ដន់​​ឈឺ​ខ្លាំង​​ ​​​​ហើម​ក្នុង​​​​​ក្លៀក​​​,​សុដន់​​ទៅជា​ទ្បើង​​ពណ៌ក្រហម​, ហើម​​ និង​ក្តៅ​​ខ្លាំង​​ទៅ​ៗ​ ធ្វើ​ឱ្យ​​​មាន​​ហូរ​ទឹ​​ក​រំអិល​​ចេញ​​ពី​​ក្បាលសុដន់​​,​ ក្បាល​សុដន់​​សំយុង​​​​​​​ចុះ​​​​​ក្រោម​​មាន​​ស្រោម​​ស្រោប​​​​​ពី​លើ​​ ឬ​មាន​​ស្រការ​រ​បក​ៗ​​​​ ។ ​កាល​បើ​​ស្ត្រី​​សង្ស័យ​​កើ​ត​​ជំងឺ​មហា​​រីក​​សុដន់​​ គួ​រ​ប្រញាប់​​​ទៅ​​ពិនិត្យ​​​ឱ្យ​បាន​​ទៀង​​​​ទាត់​​​​​​​ជា​រៀង​​រាល់ខែ​​ដើ​ម្បី​​​ធ្វើ​​រោគ​​វិនិ​​ច្ជ័យ​​ឱ្យ​​បាន​​​ទាន់​ពេល​​វេលា​​ ។ ​

​​​ដើម្បីកាត់​​បន្ថយ​​​​​​ហានិ​​ភ័​យ​​​នៃ​ជំងឺ​​​​មហា​​រី​ក​​​​សុដន់​​​​ស្ត្រី​​គប្បី​កំណត់​​​​​​រប​ប​​អាហារ​​​​​ឱ្យ​​​​​​​​​បាន​ត្រឹម​ត្រូវ​​ពិ​សេស​​​ទទួល​​​​​​​​ទាន​​​បន្លែ​​ឱ្យបាន​​ច្រើន​​ បូក​រួម​​ទាំង​​ធ្វើ​​​លំហាត់​​ប្រាណ​​ផង​​​ ។​​ ​បើ​ស្ត្រីសង្ស័យ​​ថា​ខ្លួន​​​មាន​​ដុំ​​មិន​ប្រ​ក្រតី​​នៅ​​ក្នុង​សុ​ដន់​​​ សូម​​ទៅ​ជួប​​​​ជា​មួយ​​​​​​​វេជ្ជ​​បណ្ឌិត​​ ងួន​ សេរ័​ត្ន​​ តំណាង​​មន្ទីរ​ពេទ្យ​​ សាំ​​ដា​ប៊ី​​ (Sime Darby Healthcare)​​​​​​​ ប្រចាំ​​នៅ​កម្ពុជា​​​ដើ​​ម្បី​​បំ​​ភ្លឺ​​ជុំ​វិញ​​ករណី​​នេះ​ ៕