ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូត​ឌី​វ័រ​ ៖ ​ការ​ប្រយុទ្ធ​គ្នា​រីក​រាល​ដាល​នៅ​ក្រុង​អាប៊ីដ​ហ្សាន់

15 ឆ្នាំ មុន

ការ​បាញ់​ប្រហារ​ដោយ​អាវុធ​ធុន​ធ្ងន់​ និង​កាំ​ភ្លើង​AKត្រូវ​បាន​ស្តាប់​ឮ​កាល​ពី​ថ្ងៃ​ទី​១៤ មីនា នៅ​ទី​ក្រុង​អាប៊ីដ​ហ្សាន់​ ក្នុងសង្កាត់​ ADJAME ដែល​ជា​លើក​ដំបូង​ក្លាយ​ជា​ទី​លាន​នៃ​អំពើ​ហិង្សា​ដោយ​អាវុធ​តាំង​ពី​ចាប់​ផ្តើម​វិបត្តិ​ក្រោយ​ការ​បោះ​ឆ្នោត​មក​។ យោង​តាម​សាក្សី​ជា​ច្រើន​ថា ការ​បាញ់​ប្រហារ​ដោយ​អាវុធ​ធុន​ធ្ងន់​ត្រូវ​បាន​ស្តាប់​ឮ​នា​ពេល​រសៀល​ថ្ងៃ​ទី​១៤ មីនា ហើយ​ចេញ​មក​ពី​តំបន់​ WILLIAMSVILLE ភាគ​កណ្តាល​សង្កាត់ ADJAME ជា​កន្លែង​មាន​ទី​តាំង​យោធា​សំខាន់​២​។
ពួក​បះ​បោរ​ដែល​គាំ​ទ្រ​លោក​អាឡាស​សាន​ អ៊ូ​អាតា​រា ទទួល​ស្គាល់​ជា​ប្រធានា​ធិបតី​ដោយ​សហ​គមន៍​អន្តរ​ជាតិ​ត្រួត​ត្រា​មួយ​ផ្នែក​ធំ​នៃ​​សង្កាត់​អា​បូបូ​ជិត​ខាង​។​ ពួក​បះ​បោរ​ដែល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​ស្មោះ​ត្រង់​នឹង​ប្រមុខ​រដ្ឋ​ចប់​អាណត្តិ​ លោក​ឡូរ៉ង់ ហ្សេ​បា​បូ ដែល​ពុំ​ព្រម​ចាក​ចេញ​ពី​អំណាច ​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​​ចុង​ក្រោយ​នេះ​បាន​រុល​ឆ្ពោះ​ទៅ​កាន់​ភាគ​ខាង​ត្បូង​សង្កាត់​អា​បូបូ​ទៅ​កាន់​សង្កាត់ ADJAME និង​សង្កាត់​ COCODY ផង​ដែរ​។ ការ​​បាញ់​ប្រហារ​ដោយ​កាំ​ភ្លើង​ធុន​ធ្ងន់​ក៏​កើត​មាន​ដែរ​នៅ​ភាគ​ខាង​ត្បូង​សង្កាត់​ YOPOUGON ទី​តាំង​បង្អែក​របស់​លោក​ហ្សេ​បា​បូ​​ ៕