ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​ចោរប្លន់​អ្នកលក់​មាស​-​ប្ដូរ​ប្រាក់​នៅ​ខណ្ឌមានជ័យ

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥នាក់ ដែល​សមត្ថកិច្ច​និង​អាជ្ញាធរ​ខណ្ឌ​មានជ័យ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១០ នៅ​ក្នុងភូមិ​សាស្ដ្រ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ ដោយសារ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើប្លន់​យក​គ្រឿងអលង្ការ​ពី​អាជីវករ​ម្នាក់ ​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមាន​ជ័យ​នោះ បាន​សារភាព​ថា ពួក​គេ​ពិតជា បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​គ្រឿងអលង្ការប្រាកដ​មែន ។

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥នាក់ ដែល​សមត្ថកិច្ច​និង​អាជ្ញាធរ​ខណ្ឌ​មានជ័យ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១០ នៅ​ក្នុងភូមិ​សាស្ដ្រ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ ដោយសារ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើប្លន់​យក​គ្រឿងអលង្ការ​ពី​អាជីវករ​ម្នាក់​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមាន​ជ័យ​នោះ បាន​សារភាព​ថា ពួក​គេ​ពិតជា បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​គ្រឿងអលង្ការប្រាកដ​មែន ។

ជនសង្ស័យ​ទាំង​៥​នាក់​នេះ​មាន​១-​ឈ្មោះ ប្រាជ្ញ សុ​គី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ​មុខរបរ​ជាង​ត​ទឹក និង​ភ្លើងអគ្គិសនី ២-​ឈ្មោះ​ហួត សុវណ្ណ ហៅ​វ៉ា​ន់ អាយុ​២៥​ឆ្នាំ ៣-​ឈ្មោះ​ហ៊ី​ម ទិ​ត្យ​សំបូរ អាយុ​២៤​ឆ្នាំ ៤-​ឈ្មោះ​ម៉ុ​ល សុ​ភ័ក្ដ្រ អាយុ​២៨​ឆ្នាំ ៥-​ឈ្មោះ​កាំ​ង រិ​ទ្ធី អាយុ​១៩​ឆ្នាំ ។ ទាំង​៥​នាក់​នេះ មាន​ទីលំនៅក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទាំងអស់​គ្នា ។
ជន​ឈ្មោះ​ហួត សុវណ្ណ ហៅ​វ៉ា​ន់ បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ប្លន់គ្រឿងអលង្ការ​ពី​ស្ដ្រី​ម្នាក់​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១០ ប្រាកដ​មែន ដោយ​បាន​ទិញកាំភ្លើង​នៅ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ រួច​ហើយ​ក៏​រៀប​គំរោង​ប្លន់​ស្ដ្រី ឈ្មោះ​ឈុ​ន តា តែ​ម្ដង។ ចំពោះ​គ្រឿងអលង្ការ​ដែល​ពួក​ខ្លួន​ប្លន់​បាន គឺ​ចែក​គ្នា​យកទៅ​លក់ និង​បញ្ចាំ​នៅ​កន្លែង​ផ្សេង​ៗ​គ្នា​។

យោង​តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ ប៉ូលិស​ខណ្ឌមានជ័យ​បាន​សហការ ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​បន្ដរុករក​វត្ថុ​តាង​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​បាន រួម​មាន​គ្រឿងអលង្ការ​ជា​បា្ល​ទី​ន​៣០តម្លឹង មាស​៧​ជី លុយ​ខ្មែរ​៤​លាន​រៀល លុយដុល្លារ​១.០០០​ដុល្លារ ដែល​ស្ដ្រី​ឈ្មោះ​ឈុ​ន តា បាន​អះអាង​ថា ត្រូវ​បាត់បង់​ក្នុង​ហេតុការណ៍ប្លន់​នោះ។ លើស​ពី​នេះ​ទៀត ប៉ូលិស​កំពុងបន្ដ​ចុះ​រក​វត្ថុ​តាង​គឺ​កាំភ្លើងខ្លី​ដែល​ក្រុម​ចោរប្លន់​បាន​ប្រើប្រាស់​យក​ទៅ​ភ្ជង់​ប្លន់​គ្រឿងអលង្ការ ខណៈ​ពេល​ស្ដ្រី​រង​គ្រោះ​ត្រឡប់​ពីលក់ដូរ​វិញ​ដល់​មុខ​លំនៅ​ឋាន ។