ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ សោម៉ាវត្តី​ ក្រៅ​ពី​ធ្វើ​ពិធី​ការិនី​ឡើង​វិញ​ថត​រឿង​ភាគ​ឱ្យ​ទូរទស្សន៍​បាយ័ន​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អ្នក​នាង​សុខ​ សោ​ម៉ា​វត្តី​ បាន​វិល​ទៅ​កាន់​ទីលាន​សិល្បៈ​វិញ​ហើយ​ បន្ទាប់​ពី​រឹង​ដៃ​រឹង​ជើង​ពី​ការ​សម្រាល​កូន​ស្រី​មួយ​រួច​ មក ។ សម្រាប់​អ្នក​តាម​ដាន​រាល់​សកម្ម​ភាព​របស់​តារា​ស្រស់​ឆើត​ឆាយ​រូប​នេះ​ ម្នាក់ៗ​មិន​នឹក​ស្មាន​ថា​ នាង​នៅ​តែ​ស្រឡាញ់​សិល្បៈ​អាច​មក​ចូល​រួម​ការ​ងារ​នេះ​បាន​ទេ​ ដោយ​សារ​តែ​នាង​ជា​កូន​ប្រសា​អ្នក​មាន​មុខ​មាត់​ក្នុង​សង្គម​ ។

រាជធានីភ្នំពេញ​ ៖ អ្នក​នាង​សុខ​ សោ​ម៉ា​វត្តី​ បាន​វិល​ទៅ​កាន់​ទីលាន​សិល្បៈ​វិញ​ហើយ​ បន្ទាប់​ពី​រឹង​ដៃ​រឹង​ជើង​ពី​ការ​សម្រាល​កូន​ស្រី​មួយ​រួច​  មក ។ សម្រាប់​អ្នក​តាម​ដាន​រាល់​សកម្ម​ភាព​របស់​តារា​ស្រស់​ឆើត​ឆាយ​រូប​នេះ​ ម្នាក់ៗ​មិន​នឹក​ស្មាន​ថា​ នាង​នៅ​តែ​ស្រឡាញ់​សិល្បៈ​អាច​មក​ចូល​រួម​ការ​ងារ​នេះ​បាន​ទេ​ ដោយ​សារ​តែ​នាង​ជា​កូន​ប្រសា​អ្នក​មាន​មុខ​មាត់​ក្នុង​សង្គម​ ។

បន្ទាប់​ពី​វិល​មក​កាន់​កាប់​តួនាទី​ជា​ពិធី​ការិនី​ដូច​ដើម​ ពេល​នេះ​អ្នក​នាង​សុខ​ សោម៉ា​វត្តី​ មិន​ត្រឹម​តែ​ចាប់​ការ​ងារ​ពិធី​ការិនី​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ នាង​ថែម​ទាំង​ចូល​រួម​ថត​រឿង​ភាគ​ថ្មី​ឱ្យ​ទូរ​ទស្សន៍​បាយ័ន​ កន្លែង​ដែល​នាង​បម្រើ​ការ​នៅ​ទីនោះ​ទៀត​ផង​ ដោយ​ម្តង​នេះ​នាង​កាន់​តែ​មុជ​ជ្រៅ​ក្នុង​ទីលាន​សិល្បៈ​ហើយ។​

បើ​និយាយ​ពី​រឿង​សម្តែង​វិញ​ សុខ​ សោ​ម៉ា​វត្តី​ ពិត​ជា​មិន​អន់​ប៉ុន្មាន​ទេ​ គឺ​មាន​កាយ​វិការ​សម្តែង​សម្បូរ​បែប​ អាច​ឆក់​អារម្មណ៍​អ្នក​ទស្សនា​ឱ្យ​ជក់​ចិត្ត​មិន​តិច​ទេ​ ពិសេស​កាយ​វិការ​បែប​ក្រមិច​ក្រមើម​ នាង​ទទួល​បាន​ភាគ​រយ​គាំទ្រ​ខ្លាំង​ណាស់​ បន្ទាប់​ពី​បាន​បង្ហាញ​ស្នាដៃ​សម្តែង​រឿង​ដំបូង​ ក្រោម​ចំណង​ជើង​ថា​ «ភូមិ​ខ្ញុំ​ស្រស់​ឆើត​ឆាយ»។ ម៉្លោះ​ហើយ​មុន​ពេល​នាង​វត្តី​ រៀប​ការ​ គឺ​សម្បូរ​ការ​ងារ​ផ្នែក​សម្តែង​ណាស់​តាំង​ពី​សម្តែង​ស៉្បត​ពាណិជ្ជ​កម្ម​ និង​ខារ៉ា​អូខេ​ គឺ​ឆក់​បាន​ឱកាស​ជា​បន្ត​បន្ទាប់​ ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​កាន់​តែ​ត្រដែត​ឡើង​តាំង​ពី​ពេល​នោះ​មក​ ។​ ពេល​នេះ​ សុខ​ សោម៉ា​វត្តី​ បាន​ងាក​មក​ស្ថិត​ក្នុង​តួនាទី​ជា​អ្នក​សិល្បៈ​វិញ​ហើយ​ ដោយ​មើល​តាម​កញ្ចក់​ទូរទស្សន៍​នាង​នៅ​តែ​មាន​រូប​សម្រស់​ស្រស់​ផូរ​ផង់​ ផ្ទៃ​មុខ​ស​រលោង​ ចំណែក​ការ​រៀប​ចំ​ខ្លួន​វិញ​ សោម៉ា​វត្តី​ មើល​ទៅមាន​លក្ខណៈ​បែប​ស្រគត់​ស្រគំ​បន្តិច​ ដោយ​សារ​តែ​នាង​បាន​ក្លាយ​ជា​ម្តាយ​របស់​គេ​ដែល​ត្រូវ​ប្តូរ​ឥរិយា​បថ​ខុស​ពី​នៅ​ខ្លួន​មួយ​ ។​

តាម​ប្រភព​មួយ​ចំនួន​ឱ្យ​ដឹង​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ ម្តង​នេះ​ក្រៅ​ពី​ធ្វើ​ជា​ពិធី​ការិនី​នៅ​កន្លែង​ចាស់​ ដោយ​មិន​អាច​ដើរ​ចោល​បាន​ក្រោម​រូប​ភាព​នឹក​ស្តាយ​ អ្នក​នាង​សុខ​ សោម៉ា​វត្តី​ បាន​ងាក​រក​ការ​ងារ​សម្តែង​ភាព​យន្ត​ដូច​កាល​ពី​មុន​ទៀត​ផង​ ដោយ​នាង​សម្រេច​ថត​រឿង​ភាគ​ថ្មី​មួយ​ជូន​ទូរ​ទស្សន៍​បាយ័ន​ ។ ខ្សែ​រឿង​ដែល​នាង​សម្តែង​នោះ​ គឺ​រឿង​ «អស្ចារ្យ​ណាស់​ប្តី​ខ្ញុំ» ដែល​មាន​ សុខ​ សោម៉ា​វត្តី​ សម្តែង​ជា​តួ​អង្គ​អ្នក​គ្រូ​ពេទ្យ​ និង​មាន​តួ​ប្រុស​លោក​ សាយ​ សៀរ៉ា​ ។​ វត្តី​ ដើរ​តួ​ជា​គ្រូ​ពេទ្យ​អត់​មាន​កាយ​វិការ​ណា​បែប​លេង​សើច​ដូច​រឿង​មុន​ទេ​ ។ បើ​ស្តាប់​ចំណង​ជើង​អាច​យល់​ថា​ វត្តី​ ដើរ​តួ​បែប​មាន​ចរិត​កាចឆ្នាស​ ឬ​កំប្លែង​ តែ​ការណ៍​ពិត​នាង​មិន​សម្តែង​ជា​លក្ខណៈ​ដូច​មុន​ទេ​ ។​ នាង​ដើរ​តួច​បែប​ស្លូត​វិញ​ម្តង​ ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នៃ​ការ​សម្តែង​ឱ្យ​ដឹង​ថា​ តើ​ការ​ប្តូរ​ចរិត​សម្តែង​របស់​នាង​ អាច​ឆក់​អារម្មណ៍​ប្រិយ​មិត្ត​ទស្សនិក​ជន​បាន​កម្រិត​ណា​ បន្ទាប់​ពី​ ម្នាក់ៗ​សរសើរ​ថា​ នាង​សម​ជា​តួ​អង្គ​បែប​ក្រមិច​ក្រមើម​នោះ​ ។​ ខ្សែ​រឿង​ភាគ​ដែល​សោម៉ា​វត្តី​ សម្តែង​ ថត​បាន​ជិត​២០%​ហើយ​ ដោយ​គ្រោង​ដាក់​បញ្ចាំង​នៅ​ក្នុង​អំឡុង​ដើម​ឆ្នាំ​២០១៤ ។​ ឈុត​ដែល​សោម៉ាវត្តី​ សម្តែង​ភាគ​ច្រើន​ថត​នៅ​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ព្រោះ​នាង​ដើរ​តួ​ជា​​អ្នក​គ្រូ​ពេទ្យ​ ។​ តាម​រយៈ​ការ​សម្តែង​រឿង​ថ្មី​នេះ​ មហា​ជន​កំពុង​តែ​រង់​ចាំ​មើល​ថា​ នាង​សម្តែង​បាន​ល្អ​កម្រិត​ណា​ ក្រោយ​ពេល​សម្រាល​កូន​រួច​ ៕​