ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​ពង្រឹង​​សន្ដិសុខបាតុ​ក​ម្ម​​ប​ក្ស​​ស​ង្រ្គោះ​​ជាតិ​​​ចាប់​​ផ្ដើម​​​ដោយ​​​ការ​​​ហែ​​ក្បួន​​​ដាក់​ញត្ដិ​​​នៅ​​​កា​រិ​យា​​ល័យ UN

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ មហា​បាតុ​កម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាប់​ផ្តើម​ឡើង​ដោយ​មាន​អ្នក​ចូល​រួម​ច្រើន​កុះ​ករ​ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ ។ អ្នក​ដែល​មាន​វត្ត​មាន​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ តុលា​ មាន​ចំនួន​ច្រើន​ពាន់​នាក់​ ។​ នេះ​បើ​យោង​តាម​ការ​វាយ​តម្លៃ​របស់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ ដែល​បាន​តាម​ដាន​ព្រឹត្តិ​ការណ៍​ ។

រាជធានីភ្នំពេញ​ ៖ មហា​បាតុ​កម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាប់​ផ្តើម​ឡើង​ដោយ​មាន​អ្នក​ចូល​រួម​ច្រើន​កុះ​ករ​ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ ។ អ្នក​ដែល​មាន​វត្ត​មាន​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ តុលា​ មាន​ចំនួន​ច្រើន​ពាន់​នាក់​ ។​ នេះ​បើ​យោង​តាម​ការ​វាយ​តម្លៃ​របស់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ ដែល​បាន​តាម​ដាន​ព្រឹត្តិ​ការណ៍​ ។

ក្រុម​បាតុ​ករ​បាន​ជ្រក​ក្រោម​ដំបូល​ប្រក់​សំពត់​តង់​ ដើម្បី​គេច​ពី​កម្តៅ​ថ្ងៃ​ និង​ខ្លះ​ទៀត​ជ្រក​ក្រោម​ដើម​ឈើ​នៅ​​វត្តភ្នំ ។ ជាមួយ​គ្នា​នេះ​នៅ​តាម​បណ្តា​ច្រក​ចូល​រាជ​ធានី​ភ្នំពេញ​ អាជ្ញា​ធរ​មិន​បាន​រារាំង​អ្នក​ដំណើរ​ដែល​មក​ចូល​រួម​បាតុ​កម្ម​ទេ​ ប៉ុន្តែ​គ្រាន់​តែ​មាន​ការ​ឆែក​ឆេរ​ ខ្លះៗ​ប៉ុណ្ណោះ​ ។​ លោក​​ សម រង្ស៊ី ​និងលោក​ កឹម សុខា ​បាន​និយាយ​នៅមុខ​​បាតុ​ករ​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ថា «បាតុ​កម្ម​របស់​យើងបាន​ទទួល​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន សមត្ថ​កិច្ច ​ដូចជា​ក្រសួង​មហា​ផ្ទៃ ​និងសាលា​រាជ​ធានីភ្នំពេញ​​ ជាបាតុ​កម្ម​ដោយ​សន្តិ​វិធី​​ អហិង្សា ​។ ​ថ្ងៃ​នេះ ​​គឺជាថ្ងៃ​ដែល​​យើង​រំលឹក​ថា ខ្មែរសាមគ្គី​គ្នា ​ខ្មែរ​ជា​នា​គ្នា ដើម្បី​ស្វែង​រក​​សុខសន្តិភាព​ជូន​ជាតិ​មាតុ​ភូមិ យើង​មាន​ថ្ងៃ​តែពីរ​ប៉ុណ្ណោះ ​គឺថ្ងៃ​ទី​២៣ តុលា ​​នៃកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង ប៉ារីស ​និង​៩​វិច្ឆិកា ​ជា​ថ្ងៃ​ឯក​រាជ្យ​​របស់​កម្ពុជា​ ដែល​ជា​ស្នា​​ព្រះហស្ត​របស់​សម្តេច​ព្រះ​​នរោត្តម​ សីហនុ ​ដែលយើង​ខ្ញុំ​គោរព​​វិញ្ញាណ​ក្ខន្ធ​របស់​ព្រះ​
អង្គ ​។ ​

យើង​ធ្វើ​បាតុ​កម្ម​ថ្ងៃ​នេះ ​មាន​គោល​​ដៅ​ទាម​ទាររក​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត ​និង​ការ​ទាម​ទារ​ឱ្យ​មាន ​ការ​បង្កើត​យន្ត​ការស្វែង​​​​រក​ការណ៍​ពិត​​ពី​ស្ថាប័ន​​អន្តរជាតិ ​ដែល​មាន​ជំនាញ ​។ ​​ហើយ​ក៏​ឆ្លើយ​​តប​ទៅ​នឹង​សេចក្តី​​​ថ្លែង​ការណ៍​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែលចង់​ធ្វើ​កំណែ​ទម្រង់​ការ​បោះ ឆ្នោត ​ដើម្បី​ធានា​ថា ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ដោយ​ទៅ​យុត្តិ​ធម៌​ អាច​ទទួល​យក​បាន ​។ ​ហើយ​សូម​​ឱ្យ​រដ្ឋា​ភិបាល​​គោរព​ខ្លឹម​សារ ​នៃកិច្ច​ព្រម​ព្រៀង​​ទីក្រុង​ប៉ារីស​ឱ្យត្រឹម​ត្រូវ​ និង​ឱ្យ​បាន​ពេញ​លេញ​ ជាពិសេស​ទាក់​ទង​នឹង​គោល​ការណ៍​ប្រជាធិប​តេយ្យ​ សេរី​ពហុ​បក្ស​ ការ​គោរពសិទ្ធិ​មនុស្ស» ។​
នៅវេលា​ម៉ោង​៣​ និង​១៥​នាទី​រសៀល​ ថ្ងៃ​ដដែល​ លោក សម រង្ស៊ី​ និង​លោក​ កឹម សុខា​ បាន​ដឹក​នាំ​បាតុករ​ប្រមាណ​១​ម៉ឺន​នាក់​ ដង្ហែ​ក្បួន​តាម​ផ្លូវ​លេខ​៥១​ ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​ដើម្បី​ដាក់​ញត្តិ​នៅ​ឧត្តម​ស្នង​ការ​អង្គ​ការ​សហ​​ប្រជា​ជាតិ​ ទទួល​បន្ទុក​សិទិ្ធ​មនុស្ស​ប្រចាំ​កម្ពុជា​ ។​ ម៉ោង​៥ល្ងាច​ ក្បួន​បាតុកម្ម​បាន​ត្រឡប់​ទៅ​ទីលាន​ប្រជា​ធិប​តេយ្យ​វិញ​ ។ នៅ​វេលា​ម៉ោង​៧​យប់​មាន​បញ្ចាំង​ភាព​យន្ត​ឯកសារ​ស្តីពី​ការ​តស៊ូ​របស់​លោក Martin Luther King ដែល​ជា​អ្នក​តស៊ូ​ប្រឆាំង​នឹង​ការ​ប្រកាន់​វណ្ណៈ​ស្បែក​ខ្មៅ​នៅ​អាមេរិក ។​

លោក សម រង្ស៊ី ​ន​ិង​លោក​ កឹម សុខា​ បាន​និយាយ​នៅ​មុខ​បាតុករ​​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​មហា​បាតុ​កម្ម​អហិង្សា​រយៈ​ពេល​៣ថ្ងៃ​ ដើម្បី​ទាមទារឱ្យ​អង្គការ​សហ​ប្រជា​ជាតិ​ និង​ប្រទេស​ហត្ថ​លេខី​​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ជួយដោះស្រាយវិបត្តិ​នយោ​បាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​ និង​ឱ្យ​មាន​ការ​គោរព​ពេញ​លេញ​នូវ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ថ្ងៃទី​២៣​ តុលា​ ឆ្នាំ​១៩៩១​ ។ ការ​​ហែ​ញត្តិ​នៅ​ថ្ងៃស្អែក​ ត្រូវ​បាន​ប្រកាស​ថា នឹង​ហែ​ឆ្ពោះទៅ​ស្ថាន​ទូត​បារាំង​ ៕