ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចៅ​ក្រម​តុលាការ​

10 ឆ្នាំ មុន

ពេលឡើង​​​​អង្គុយ​​​កៅ​អីក្នុង​បន្ទប់​​​ដោយ​ឡែក លោក​​​ចៅ​ក្រម​​​សម្លឹង​​​លោក​មេធាវី​២​នាក់ ដែល​​កំពុងអង្គុយ​​​​ទល់​មុខខ្លួន​។ លោកមេធាវី​​ទាំង​ពីរ​​​​នាក់​នោះ​ ម្នាក់​ការពារ​ក្តី​​ឱ្យ​ដើម​​ចោទ ម្នាក់​​​ការ​ពារ​ក្តី​​​ឱ្យ​ចុង​ចោទ​។ ​​លោក​ចៅក្រម​ហៅពួកគេ​​​ឱ្យ​ចូល​​​​មក​ជិត ​​ហើយ​និយាយ​តិចៗ ៖

-យើង​ត្រៀម​អារម្មណ៍​​​​ដើម្បី​បន្ត​ទៀត ​ចាប់​ផ្តើម​​​​​ធ្វើ​ការ​​​ទាំង​អស់​​គ្នា​។ ​​លោកមី​មូរី សូក​ខ្ញុំ​​​​១៥.០០០ដុល្លារ ចំណែក​លោក​​​ហា​ក្រាវ សូក​ខ្ញុំ​​១០.០០០​ដុល្លារ​​មែន​ទេ?មេធាវី​​​ទាំង​ពីរ​​​ឈ្ងោក​មុខ​នៅស្ងៀម។​

លោក​ចៅ​ក្រម​​​​បើក​កាបូប​លូក​យក​មូលប្ប​ទាន​បត្រ​​ចេញសរសេរលេខ​៥.០០០​ដុល្លារ ហើយ​ហុច​​​​ឱ្យ​លោក​មេធាវី​​ឈ្មោះ​​​​មីមូរី ៈ
-នេះ​, ខ្ញុំ​អាប់​​​ជូនវិញ​​​៥.០០០​ដុល្លារ​។​
-ម៉េច​​​អុីចឹង?
-ដើម្បី​ឱ្យ​ខ្ញុំ​​​​ធ្វើ​ការ​មិន​​មាន​ចិត្ត​លំអៀង​។​

ពេលនេះ​​​​លោក​ទាំងពីរ​​​សូកខ្ញុំ​១០.០០០​ដុល្លារ ដូចគ្នា អុីចឹង​ខ្ញុំ​ត្រូវ​កាត់​ក្តី​​​ឈរ​លើ​គោល​ការណ៍​យុត្តិធម៌ អត់​លំអៀង​​ខាង​ណា​ទេ, អ្វីៗ​វិនិ​ច្ឆ័យ​​​តាម​របាយការណ៍​ដែល​ប៉ូលិស​​​បញ្ជូន​​​ឡើង​មក៕