ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពល​រដ្ឋ​ក្រី​ក្រ ៤​១៤​គ្រួ​សារ​ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ទទួល​អំណោយ​កាក​បាទ​ក្រហម​កម្ពុជា​ ខេត្ត​សៀម​រាប ​

10 ឆ្នាំ មុន

ខេត្ត​សៀម​រាប ​៖ ប្រជា​ពល​រដ្ឋ​រង​គ្រោះដោយ​ទឹក​ជំនន់​នៅ​ស្រុក​ស្រី​ស្នំ ខេ​ត្ត​សៀមរា​ប ​ចំនួន​ ៤១៤​គ្រួ​សារ​ បាន​ទទួល​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រ៉ានី ​ហ៊ុន​ សែន ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃទី​១៩​ ខែ​តុលា ​ឆ្នាំ​២០១៣​ នៅ​ក្នុង​បរិ​វេណ​វត្ត​ចារ​ឈូក​រង្សី​ ហៅ​វត្ត​ជ្រោយ​នាង​នួន​ ក្រោម​អធិប​តី​ភាព ​លោក ​ឃឹម​ ប៊ុន​សុង ​ប្រធាន​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ និង​ជា​អភិ​បាល​ខេត្ត​សៀម​រាប ​

ខេត្ត​សៀម​រាប ​៖ ប្រជា​ពល​រដ្ឋ​រង​គ្រោះដោយ​ទឹក​ជំនន់​នៅ​ស្រុក​ស្រី​ស្នំ ខេ​ត្ត​សៀមរា​ប ​ចំនួន​ ៤១៤​គ្រួ​សារ​ បាន​ទទួល​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រ៉ានី ​ហ៊ុន​ សែន ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃទី​១៩​ ខែ​តុលា ​ឆ្នាំ​២០១៣​ នៅ​ក្នុង​បរិ​វេណ​វត្ត​ចារ​ឈូក​រង្សី​ ហៅ​វត្ត​ជ្រោយ​នាង​នួន​ ក្រោម​អធិប​តី​ភាព ​លោក ​ឃឹម​ ប៊ុន​សុង ​ប្រធាន​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ និង​ជា​អភិ​បាល​ខេត្ត​សៀម​រាប ​ព្រម​ទាំង​ឯក​ឧត្តម​ លោក​ជំទាវ​ អស់​លោក ​លោក​ស្រី​ ជា​សមា​ជិក​គណៈ​កម្មា​ធិការ​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា និ​ង​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ខេត្ត ​និង​សប្បុ​រស​ជន​ក្នុង​ខេត្ត​ផង​ដែរ​។

ក្នុង​កិច្ច​ស្វា​គមន៍​របស់​ លោក ​ម៉ក់ ​សំភា ​អភិ​បាល ​នៃ​គណៈ​អភិបាល​ស្រុក​ស្រី​ស្នំ​ ក៏​បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ពី​ការ​លិច​លង់ ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខាត ​២​លើក ​ទី១.​ កាល​ពី​ថ្ងៃទី​២១​ ខែ​កញ្ញា ​និង​លើក​ទី២.​ កាល​ពី​ថ្ងៃទី​០៥​ ខែ​តុលា​ ឆ្នាំ​២០១៣​។

ដោយ​ឡែក ​នៅ​ថ្ងៃទី​១៤​ ខែ​តុលា ​មាន​ករណី​ខ្យល់​ព្យុះ​រលំ​ផ្ទះ ​១​ខ្នង​ និង​ជម្រ​ក ១​ខ្នង​ តែ​ពុំ​មាន​មនុស្ស​ណា​ស្លាប់​ទេ ​ដែល​ការ​ខូច​ខាត​សរុប​បង្ក​ឡើង​ដោយ​គ្រោះ​មហន្ត​រាយ​រដូវ​វស្សា​ចំនួន ​៦​ឃុំ ​ស្មើ ​៤៥​ភូមិ ​ទទួល​ការ​ប៉ះ​ពាល់​មាន​ ២៩៨​គ្រួ​សារ ​​​ខូច​ខាត​​ផល​ដំណាំ​​​សរុប​ ​២.០០៥​ហិក​តា ​និង​ខូច​ខាត​ដំណាំ​ស្រូវ​វស្សា​ ១.៦៨៥​ហិក​តា ​និង​ដំណាំ ​៤០០​ហិក​តា ​ខូច​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ ប្រវែង ​៥.៥៧៨​ម៉ែត្រ​ និង​ផ្លូវ​ដី​ស​ខូច​ខាត​ប្រវែង ​៩៧០​ម៉ែត្រ​ ខូច​ទំនប់​ប្រវែង​ ៦៦​ម៉ែត្រ​ លិច​មណ្ឌល​សុខ​ភាព​ ៤​កន្លែង​ និង​សា​លា​រៀន ​១៩​កន្លែង​ វត្ត​អា​រាម​ ២ ​ព្រម​ទាំង​សត្វ​ពា​ហនៈ ​៦​ក្បាល​។

អំពី​ស្ថាន​ភាព​ខ្វះ​ខាត​ស្បៀង​អា​ហារ ​អត្ត​សញ្ញាណ​​អ្នក​ក្រី​ក្រ ​ទាំង​ប្រភេទ​១ និ​ង​ប្រភេទ​២ ​គឺ​មាន​ការ​ខ្វះ​ខាត​ស្បៀង​សរុប ​៨៣៣​គ្រួ​សារ​ ដូច្នេះ ​ក្នុង​ថ្ងៃ​នេះ ​ក្រោយ​ពី​ទទួល​បាន​ ៤១៤​គ្រួ​សារ​ទៅ ​គឺ​យើង​នៅ​មាន​អ្នក​ក្រី​ក្រ​ប្រភេទ​១ ​និង​ប្រភេទ​២ ​នៅ​ខ្វះ​ស្បៀង​មិ​នទាន់​បាន​ទទួល​មាន​ ៤១៩​គ្រួ​សារ​ទៀត។​

តាម​ការ​បញ្ជាក់​របស់​ លោក ​ស៊ុំ ​សំអន​ នាយក​ប្រតិ​បត្តិ​សា​ខា​ខេត្ត​សៀម​រាប​ បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា ​អំ​ណោយសម្រាប់​ចែក​ជូន​បង​ប្អូន​រង​គ្រោះ​ទាំង ​៤១៤​គ្រួ​សារ​នេះ ​ទទួល​បាន​ក្នុង​មួយ​គ្រួ​សារ ​រួម​មាន​ អង្ករ​ ២៥​គីឡូ​ក្រាម ​មី ​១​កេស ​ទឹក​ត្រី ​១​ដប​ ប្រេង​ឆា ​១​ដប ​ថ្នាំបន្សុទ្ធ​ទឹក ​១​បន្ទះ​ ដែល​ជា​អំណោយ​របស់​អង្គ​ការ​សប្បុ​រស​ធម៌ ​នៃ​ពួក​បរិ​ស័ទ​ថ្ងៃ​ចុង​ក្រោយ​ និង​ក្រុម​ហ៊ុន​ស្ថានីយ៍​ទូរ​ទស្សន៍​ខ្សែ​កាប​អង្គរ​។

​លោក​ ឃឹម​ ប៊ុន​សុង​ ក៏​បាន​សម្តែង​នូវ​ការ​សុំ​អធ្យា​ស្រ័យ​ពី​សំណាក់​បង​ប្អូន​ជន​រង​គ្រោះ​ដោយ​សារ​ការ​ចែក​អំណោយ​នេះ ​មាន​ការ​យឺត​យ៉ាវ ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​កំពុង​ប្រឈម​ការ​ខ្វះ​ខាត​មាន​ការ​ទន្ទឹង​រង់​ចាំ​នោះ ​ក៏​ដោយ​សភាព​ការណ៍​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ ​វាកើ​តមា​ន​ឡើង​នៅ​តាម​ក្រុង/​ស្រុក ​ចំនួន​ ១០ ​ទទួល​រង​គ្រោះ​ទឹក​ជំនន់។​

លោក​ក៏​បាន​សម្ដែង​នូវទឹក​ចិត្ត​ចូល​រួម​សោក​ស្ដាយ​ជា​មួយ​បង​ប្អូនទាំ​ង​អស់​ ដែល​រង​ការ​ខូច​ខាត​ប៉ះ​ពាល់​ផ្ទះ​សម្បែង​ និង​ស្រែ​ចម្ការ ​ព្រម​ទាំង​ដំណាំ​អនុ​ផល​ផ្សេងៗ​ ដោយ​គ្រោះ​ធម្ម​ជាតិ​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​។

លោក​ ឃឹម ​ប៊ុន​សុង ​បាន​គូស​បញ្ជាក់​ថា ​ដោយ​ឃើញ​នូវ​ការ​លំបាក​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ទឹក​ជំនន់​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រ៉ានី ​ហ៊ុន ​សែន ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ បាន​ចាត់​ឲ្យ​សា​ខា​កាក​បាទ​ក្រហម​ខេត្ត ​និង​បង​ប្អូន​សប្បុ​រសជ​ននាំ​យក​អំណោយ​ចែក​ជូន​ដល់​បង​ប្អូន​រង​គ្រោះ​នៅ​ពេល​នេះ​ ដើម្បី​ជួយ​សម្រាល​ដល់​ការ​លំបាក​ចំពោះ​មុខ​ក្នុង​ស្មារតី​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ចំពោះ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់ ​មិន​ថា​នៅ​ទី​ក្រុង​ ឬ​ជន​បទ​ ត្រូវ​បាន​ផ្ដល់​ជូន​មិន​គិត​អំពី​និន្នា​ការ​នយោ​បាយ​ ជំនឿ​សាស​នា ​ពណ៌​សម្បុរ​ឡើយ ​គឺ​សំដៅ​ទៅ​រក​ប្រជា​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ ​ត្រូវ​តែ​ទទួល​បាន​អំណោយ​សង្គ្រោះ​បន្ទាន់​ទាំង​នេះ ​ស្មើៗ​គ្នា ​ទោះបី​អំណោយ​នេះ ​តិច​តួច​ក្តី ​ក៏​ប៉ុន្តែ​ គឺ​ជា​ទឹក​ចិត្ត​ និង​ជា​ប្រពៃ​ណី​វប្ប​ធម៌​ក្នុង​ការ​ចែក​រំលែក ​និង​ដោះ​ទ័ល​បាន​រយៈ​ពេល​ខ្លី​ផង​ដែរ​៕