ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​បែក​ការណ៍​មនុស្ស​រត់​អស់​ចោល​អា​គក

13 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ កំលាំង​ប៉ូលិស​នៃ​អ​ធិការដ្ឋាន​ស្រុក​អង្គស្នួល បាន​ចុះ​បំបែកសំបុក សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ដែល​បើក លេង​ដោយ​លួចលាក់​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ ២០១០ នៅ​ក្នុងភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុកអង្គស្នួល ។ក្នុង​ប្រតិបត្ដិការ​ចុះ​បង្ក្រាប​នេះ ប៉ូលិសប្រមូល​បាន​មាន់​ជល់​ចំនួន​៤​ក្បាល ម៉ូតូ​៥គ្រឿង ជាល​ក្រុងមាន់​ចំនួន​៦ និង​ជញ្ជីង​ថ្លឹងមាន់​១ ចំណែកឯ​អ្នកលេង និង​ម្ចាស់​មាន់ ព្រមទាំង​ម្ចាស់ផ្ទះ

ខេត្ដកណ្ដាល ៖ កំលាំង​ប៉ូលិស​នៃ​អ​ធិការដ្ឋាន​ស្រុក​អង្គស្នួល បាន​ចុះ​បំបែកសំបុក សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ដែល​បើក លេង​ដោយ​លួចលាក់​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ ២០១០ នៅ​ក្នុងភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុកអង្គស្នួល ។ក្នុង​ប្រតិបត្ដិការ​ចុះ​បង្ក្រាប​នេះ ប៉ូលិសប្រមូល​បាន​មាន់​ជល់​ចំនួន​៤​ក្បាល ម៉ូតូ​៥គ្រឿង ជាល​ក្រុងមាន់​ចំនួន​៦ និង​ជញ្ជីង​ថ្លឹងមាន់​១ ចំណែកឯ​អ្នកលេង និង​ម្ចាស់​មាន់ ព្រមទាំង​ម្ចាស់ផ្ទះ​ខាងលើ​បាន​នាំ​គ្នា​រត់គេចខ្លួន​បាត់​អស់ ដោយ​ពួក​គេ​បានដឹង​មុន​ថា ប៉ូលិស​ចុះ​ទៅ​ចាប់ ។ ម្ចាស់ផ្ទះ​ដែល​បើកសង្វៀន​បញ្ជល់មាន់​នេះ​ឈ្មោះ​វ៉ុ​ង វន ភេទប្រុស អាយុ​៥៩​ឆ្នាំ ពេល​ប៉ូលិស​ចូល​ទៅ ដល់​បាន​រត់​ផាស់​ក្រ​ញុំ ហើយ​សង្វៀន​នោះ ត្រូវ​គេ​ដឹង​ថា បាន​បើក​លេង​ប៉ុន្មាន​ថ្ងៃ​កន្លងមក​ហើយ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​ស្រុក​អង្គស្នួល​បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះទោះបីជា​រាជរដ្ឋាភិបាល ជា​ពិសេស សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា​ដ៏​តឹងរ៉ឹង​ឱ្យ​បង្ក្រាប​គ្រប់​សង្វៀន​បញ្ជល់មាន់​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា​នៅ​តែមាន​អ្នក​ញៀន​នឹង​ល្បែង​នេះ​លួច​បើក​លេងដោយ​មិន​ខ្លាច​អ្វី​ទាំងអស់ ជាក់ស្ដែង​ដូចសង្វៀន​មួយ​នេះ​ជាដើម ។ ទោះបីជា​បែបណា​ក៏​ដោយ​ការ​បើក​លេង​ល្មើស​នឹង​ការ​ហាមឃាត់​នោះ​ពុំ​ត្រូវ​បាន​អត់អោន​ឱ្យ​ទេ គឺ​បន្ទាប់ ពី​បើក​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ស្អប់ខ្ពើម​ល្បែង​នោះ​រាយការណ៍ប្រាប់​ឱ្យ​ដឹង ហើយ​កំលាំង​ក៏​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​បំបែកសំបុក​ភ្លាម​ៗ ប៉ុន្ដែ​គួរ​ឱ្យសោកស្ដាយ​ពួក​គេ​ហាក់ដូចជា​ដឹងខ្លួន​ជា​មុនពេល​ដែល​កំលាំង​ចុះ​ទៅ​ដល់​ពួក​គេ​បាន​រត់គេចខ្លួន​បាត់​អស់ ។

ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា រាល់កន្លែង​បើក​សង្វៀន​បញ្ជល់មាន់​ទាំងអស់ តែងតែ​បង្កប់​នូវ​វង់ល្បែង​បៀ​អាប៉ោង នៅ​ក្នុងនោះ​ផង​ដែរ ប៉ុន្ដែ​សង្វៀន​មួយ​នេះ ទើប​បើកថ្មី ពុំ​ទាន់​រៀបចំ​បាន​ស្រួលបួល​ទើប​ពុំ​ទាន់ មាន​វង់​បៀ អាប៉ោង ។ ពេល​ដែល​កំលាំង​ចុះបង្ក្រាប គឺ​បណ្ដាញ​បាន​រាយការណ៍​ប្រាប់​ថា ពួក​គេ​កំពុងធ្វើការ​ផ្គូផ្គង​នឹង​ចាក់​លុយ​ភ្នាល់គ្នា តែ​ដោយសារ​កំលាំង​ចុះ​ទៅ​ដល់ ទើបពួក​គេ​នាំ​គ្នា​រត់​ចោល​មាន់ ម៉ូតូ​និង​សំភារ មួយ​ចំនួន​ទៀត ហើយ​ត្រូវ​កំលាំង​រឹបអូស យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បីកសាង​សំណុំរឿង ។ មន្ដ្រី​ប៉ូលិស​និយាយ​ថា អ្នក​ញៀន​នឹង ល្បែង​បៀ អាប៉ោង និង​បញ្ជល់មាន់​ទាំងអស់​គួរតែ​បញ្ឈប់​ហើយ​ងាក​មក​ប្រកប​របរ ឱ្យ​ត្រឹមត្រូវ​ទៅ កុំ​ល្មើស​នឹង​ច្បាប់​ហាមឃាត់ ខ្លាំង​ពេក​ព្រោះ​ច្បាប់​មិន​លើកលែង​ឱ្យ​ទេ​។ ម្យ៉ាងទៀត ក៏​សូម​សំណូមពរ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ជួយ​ផ្ដល់​ព័ត៌មាន​ទាក់ ទិន​ទៅ​នឹង​ទីតាំង​ល្បែង​ខាងលើ​ឱ្យ​បាន​ទាន់ពេល​ផង ដើម្បី​កំលាំង​ចុះ​បង្ក្រាប និង​ជា​ការ កាត់​បន្ថយ​រាល់​បទល្មើស​ចោរកម្ម​ផង​ដែរ ។