ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​​ជា​ប្រ​ជាជាតិ​អា​​ស៊ាន​ដំ​បូង​គេ​​បើក​យុទ្ធ​នា​ការ​​ចាក់​ថ្នាំ​បង្កា​រ​ជំងឺ​រលាក​​សួត​

10 ឆ្នាំ មុន

ឡាវ​បាន​ក្លាយ​ជា​ប្រ​ជា​ជាតិ​អា​ស៊ី​អា​គ្នេយ៍​ហៅ​កាត់​អា​ស៊ាន​ដំ​បូង​គេ​ដែល​បើក​យុទ្ធ​នា​ការ​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​រលាក​សួត​លើ​ក្មេង​ៗ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ​ គេ​បាន​ចាប់​ផ្តើម​អនុ​វត្ត​គម្រោង​ថ្នាំ​បង្ការ​ HPV ក្នុង​ពិធី​មួយ​នៅ​រដ្ឋ​ធា​នី​វៀង​ចន្ទន៍​ ។ លោក​ស្រី Helen Evans អនុ​ប្រ​ធាន​ប្រ​តិបត្តិ​សម្ព័ន្ធ GAVI ដែល​ជា​អ្នក​គាំ​ទ្រ​គម្រោង​ខាង​លើ​បាន​ថ្លែង​ថា​ ៖ « ការ​ចាក់​ថ្នាំ​បង្ការ​ជា​កត្តា​ដ៏​ល្អ​បំផុត​ ដើម្បី​លើក​

ឡាវ​បាន​ក្លាយ​ជា​ប្រ​ជា​ជាតិ​អា​ស៊ី​អា​គ្នេយ៍​ហៅ​កាត់​អា​ស៊ាន​ដំ​បូង​គេ​ដែល​បើក​យុទ្ធ​នា​ការ​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​រលាក​សួត​លើ​ក្មេង​ៗ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ​ គេ​បាន​ចាប់​ផ្តើម​អនុ​វត្ត​គម្រោង​ថ្នាំ​បង្ការ​ HPV ក្នុង​ពិធី​មួយ​នៅ​រដ្ឋ​ធា​នី​វៀង​ចន្ទន៍​ ។ លោក​ស្រី Helen Evans អនុ​ប្រ​ធាន​ប្រ​តិបត្តិ​សម្ព័ន្ធ GAVI ដែល​ជា​អ្នក​គាំ​ទ្រ​គម្រោង​ខាង​លើ​បាន​ថ្លែង​ថា​ ៖ « ការ​ចាក់​ថ្នាំ​បង្ការ​ជា​កត្តា​ដ៏​ល្អ​បំផុត​ ដើម្បី​លើក​កម្ពស់​ដល់​សុខ​ភាព​ក្មេង​ៗ​ ។

វាបាន​ជួយ​សង្គ្រោះ​ជី​វិត​និង​ផ្តល់​នូវ​ការ​ចាប់​ផ្តើម​ជី​វិត​ថ្មី​ប្រ​កប​ដោយ​សុខុមាល​ភាព​ចំពោះ​ក្មេង​ៗ ។ ក្មេង​ដែល​មាន​សុខ​ភាព​ល្អ​អាច​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ពី​ការ​អប់​រំ​ដោយ​ពេញ​លេញ​ ហើយ​ធំ​ដឹង​ក្តី​ក្លាយ​ជា​មនុស្ស​វៃ​ឆ្លាត​ទៅ​ដោយ​ការ​អភិ​វឌ្ឍ​ ។ ដូច្នេះ​ការ​ចាក់​ថ្នាំ​បង្ការ​មិន​មែន​ផ្តល់​អត្ថ​ប្រ​យោជន៍​សម្រាប់​តែ​ក្មេង​ៗ​និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៍​សម្រាប់​ប្រ​ទេស​ជាតិ​ទាំង​មូល​ផងដែរ »។
គិត​ពី​ពេល​បើក​យុទ្ធ​នាការ​រហូត​ដល់​ឆ្នាំ​ក្រោយ ក្មេង​ទើប​នឹង​កើត​ប្រ​ហែល​ជា​១៨​ម៉ឺននាក់​នឹង​ទទួល​បាន​ថ្នាំ​បង្ការ​រលាក​សួត

(PVC)ខណៈ​ក្មេង​ស្រី​ចំ​នួន​១៣.០០០​នាក់​ទទួល​បាន​ថ្នាំ​បង្ការ​ ប្រ​ឆាំង​នឹង​វីរុស​​ Human papillomavirus (HPV) ។ ក្នុង​មួយ​ឆ្នាំ​ៗ​ ជំ​ងឺ​រលាក​សួត​បាន​សម្លាប់​ក្មេង​អា​យុ​ក្រោម​៥​ឆ្នាំ​ប្រ​មាណ​ជា​កន្លះ​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​ ។ នៅ​ប្រ​ទេស​ឡាវ​វិញ​ ក្នុង​មួយ​ឆ្នាំ​ជំ​ងឺ​នេះ​បាន​សម្លាប់​ក្មេង​អា​យុ​ក្រោម​៥​ឆ្នាំ​ប្រ​ហែល​ជា​២.៨០០​នាក់ គិត​ជា​ភាគ​រយ​គឺ​ប្រ​ហែលជា ១៩​ភាគ​រយ ។ តាម​ការរំពឹង​ទុក យុទ្ធ​នា​ការ​លើក​នេះ​នឹង​ជួយ​កាត់​បន្ថយ​ភាគ​រយ​នៃ​ការ​ស្លាប់​របស់​ក្មេង​ៗ​នៅ​ប្រ​ទេស​ឡាវ ។ ចំពោះ​ វីរុស​ HPV​ត្រូវ​គេ​ដឹង​ថា​ជា​​​មូល​ហេតុ​បង្ក​ឱ្យ​មាន​​មហារីក​មាត់​ស្បូន​ ហើយ​ដែល​មហារីក​នេះ​​​បាន​សម្លាប់​ស្ត្រី​ប្រ​មាណ​ជា ២៧៤.០០០​នាក់​រៀង​រាល់​ឆ្នាំ​ ។ ​បើ​គ្មាន​វិធាន​ការទប់​ស្កាត់​ទេ​នោះ​​​ គេ​រំ​ពឹង​ថា ចំ​នួន​នេះ​នឹង​កើន​ដល់​៤៣ម៉ឺន​នាក់ក្នុង​មួយ​ឆ្នាំ​គិត​ត្រឹម​ឆ្នាំ​២០៣០​ ។ នៅ​ប្រ​ទេស​ឡាវ ក្នុង​មួយ​ឆ្នាំ​ៗ​ មាន​ស្ត្រី​ជាង​៥​រយ​នាក់​កើត​មហារីក​មាត់​ស្បូន​ ហើយ​ក្នុង​ចំ​នួន​នេះ​ ពាក់​កណ្តាល​បាន​ស្លាប់​បាត់​បង់​ជី​វិត ។ ការ​ចាក់​ថ្នាំ​បង្ការ​ HPV មាន​ប្រ​សិទ្ធ​ភាព​ទប់​ស្កាត់​មហារីក​មាត់​ស្បូន​បាន​ប្រ​ហែល​ជា​៧០​ភាគ​រយ ។

​រដ្ឋ​មន្ត្រី​ក្រ​សួង​សុខា​ភិ​បាល​ឡាវ​ វេជ្ជ​បណ្ឌិត​ Eksavang Vongvichit​​ បាន​ថ្លែង​ថា​ ៖ «ថ្នាំ​បង្ការ​ទាំង​នេះ​គឺ​ជា​ផ្នែក​ដ៏​សំ​ខាន់​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ ។ កម្ម​វិធី​ចាក់​ថ្នាំ​បង្ការ​នឹង​ជួយ​យើង​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្ស​សុខ​ភាព​ម្តាយ​និង​កុ​មារ» ៕