ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទពិសោធន៍​ចិញ្ចឹម​មាន់​​ឱ្យ​មាន​​សុខ​ភាពល្អ ឈ្នះជំងឺ

13 ឆ្នាំ មុន

ភាគច្រើន​​នៃកសិ​ករ​ចិញ្ចឹមមាន់​ក្នុង​ស្រុក​ មិនសូវ​ជា​មានការយកចិត្តទុកដាក់​​ថែ​ទាំ​​ប៉ុន្មាន​ទេ គឺគ្រាន់តែ​​ផ្តល់​ចំណី​​តិច​តួច រួច​ព្រលែង​​ឱ្យ​វា​ដើរ​រក​ចំណី​ដោយខ្លួន​វា ចំណែក​​ឯ​កសិករ​​​ខ្លះ​ទៀត ​​​ចិញ្ចឹម​​មាន់​​​តាម​យថា​ផល ដោយមិនបាន​ថែទាំ​ផ្តល់​ចំណី ឬ​ទឹក​​អ្វីឡើយ ។ ប៉ុន្តែ​ជាក់ស្តែង​​មាន​បងប្រុស​​ម្នាក់​ ឈ្មោះ​​រ៉ា ​រស់នៅ​ទីក្រុង​កំពង់​សោម ​មានបទ​ពិសោធន៍​​ចិញ្ចឹម និងថែ​ទាំ​​មាន់​បាន​យ៉ាង​ល្អ ពុំដែល​មាន​ជំងឺ​អ្វីឡើយ ។

ភាគច្រើន​​នៃកសិ​ករ​ចិញ្ចឹមមាន់​ក្នុង​ស្រុក​ មិនសូវ​ជា​មានការយកចិត្តទុកដាក់​​ថែ​ទាំ​​ប៉ុន្មាន​ទេ គឺគ្រាន់តែ​​ផ្តល់​ចំណី​​តិច​តួច រួច​ព្រលែង​​ឱ្យ​វា​ដើរ​រក​ចំណី​ដោយខ្លួន​វា ចំណែក​​ឯ​កសិករ​​​ខ្លះ​ទៀត ​​​ចិញ្ចឹម​​មាន់​​​តាម​យថា​ផល ដោយមិនបាន​ថែទាំ​ផ្តល់​ចំណី ឬ​ទឹក​​អ្វីឡើយ ។ ប៉ុន្តែ​ជាក់ស្តែង​​មាន​បងប្រុស​​ម្នាក់​ ឈ្មោះ​​រ៉ា ​រស់នៅ​ទីក្រុង​កំពង់​សោម ​មានបទ​ពិសោធន៍​​ចិញ្ចឹម និងថែ​ទាំ​​មាន់​បាន​យ៉ាង​ល្អ ពុំដែល​មាន​ជំងឺ​អ្វីឡើយ ។ មូលហេតុ​ ដែល​​នាំ​ឱ្យមាន់​របស់គាត់ឈ្នះជំងឺ​​នេះ គឺ​ដោយសារ​​គាត់បាន​ចាំង ​​យក​សំបក​ដើម​គ​​១​ទៅ​២​បន្ទះ​ ប្រវែង​​២​ទៅ​​៣តឹក ​រួច​យកទៅដំ​ឱ្យ​ទក់ ហើយដាក់ត្រាំ​ទឹក​ក្នុង​ស្នូក ឬ​​បំណែក​​ពាង​ទុក​ឱ្យមាន់ផឹក ។ ជាពិសេស​ ​នៅ​រដូវ​​ប្រាំង ​មាន់​​ត្រូវ​​ការ​ទឹកណាស់ ។ ប៉ុន្តែ​រយៈ​ពេល​​២​​ទៅ​​៣ថ្ងៃ​ ត្រូវផ្លាស់​​សំបក​គនោះ​​ចោល​ម្តង ។ ក្រៅ​ពី​ការ​ឱ្យ​ផឹក​​​ទឹក​សំបកគ​ នៅជុំវិញ​​ផ្ទះ​គាត់​​បានដាំ​ល្ហុង​​ប្រេង ពី​៤​ទៅ​​៥​ដើម ដើម្បី​​ផ្តល់​​គ្រាប់សំរាប់​ជា​ចំណី​មាន់​ផង និង​សំរាប់ធ្វើ​ជា​ម្លប់​​ឱ្យ​មាន់​ជ្រក​ផង ។​ តាមបទពិសោធន៍​​របស់​បងប្រុស​​កន្លង​មក ​ឃើញ​ថា ​ការ​ឱ្យមាន់ផឹក​ទឹក​សំបក​គនេះ អាច​ចៀស​​ផុត​ពី​ជំងឺ​កាច​​សាហាវ​បាន​ ៕