ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកម៉ៅ​ការប្រមូល​លុយ​មិនបង់​ អគ្គិសនី​ផ្តាច់​ភ្លើង ពលរដ្ឋ​133​គ្រួសារ​លើកគ្នា​ធ្វើការតវ៉ា​នៅសា​លា​ឃុំ

10 ឆ្នាំ មុន

ខេត្ដ​ស្វាយរៀង​ ៖ អ្នក​ស្រុក​១៣៣​គ្រួសារ​ដែល​រស់​នៅ​ភូមិ​ស្វាយ​តាភ្ល​ និង​ភូមិ​សាលា​រៀន​ ឃុំ​បាសាក់​ ស្រុក​ស្វាយជ្រំ​ បាន​នាំ​គ្នា​តវ៉ា​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ដ​ និង​តំណាង​រាស្រ្ដ​មណ្ឌល​ស្វាយ​រៀង​ មេត្ដា​ជួយ​អន្ដរាគមន៍​ជុំ​វិញ​ការ​ផ្ដាច់ចរន្ដ​ភ្លើង​ពី​ប្រធាន​អគ្គិសនី​ខេត្ដ​ គឺ​ការ​ផ្ដាច់​ចរន្ដ​អគ្គិសនី​លែង​ឱ្យ​អ្នក​ស្រុក​ប្រើប្រាស់​ដោយ​ប្រាប់​ថា​ ក្រុមហ៊ុន​ម៉ៅ​ការ​ជំពាក់​ប្រាក់​អគ្គិសនី​ជាង​៤​លាន​រៀល​ ។​

ខេត្ដ​ស្វាយរៀង​ ៖ អ្នក​ស្រុក​១៣៣​គ្រួសារ​ដែល​រស់​នៅ​ភូមិ​ស្វាយ​តាភ្ល​ និង​ភូមិ​សាលា​រៀន​ ឃុំ​បាសាក់​ ស្រុក​ស្វាយជ្រំ​ បាន​នាំ​គ្នា​តវ៉ា​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ដ​ និង​តំណាង​រាស្រ្ដ​មណ្ឌល​ស្វាយ​រៀង​ មេត្ដា​ជួយ​អន្ដរាគមន៍​ជុំ​វិញ​ការ​ផ្ដាច់ចរន្ដ​ភ្លើង​ពី​ប្រធាន​អគ្គិសនី​ខេត្ដ​ គឺ​ការ​ផ្ដាច់​ចរន្ដ​អគ្គិសនី​លែង​ឱ្យ​អ្នក​ស្រុក​ប្រើប្រាស់​ដោយ​ប្រាប់​ថា​ ក្រុមហ៊ុន​ម៉ៅ​ការ​ជំពាក់​ប្រាក់​អគ្គិសនី​ជាង​៤​លាន​រៀល​ ។​

ការ​តវ៉ា​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៥​ តុលា​ នៅ​ភូមិ​ស្វាយ​តាភ្ល​ ឃុំ​បាសាក់​ ស្រុក​ស្វាយ​ជ្រំ​ ។​ បើ​តាម​លោក​ អ៊ូ ចេង​ ក្រុម​ប្រឹក្សា​ឃុំ​បាសាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ប្រជា​ពលរដ្ឋ​១៣៣​គ្រួសារ​បាន​សុំ​ត​ភ្លើង​អគ្គិសនី​ តាម​រយៈ​លោក​មេភូមិ​ និង​មេឃុំ​បាសាក់​ ដោយ​មាន​អ្នក​ម៉ៅ​ការ​ឈ្មោះ​ អ៊ុក​ ស៊ីថា​ ឈ្មោះ​ រិទ្ធ​ និង​ឈ្មោះ​ ឡេង​ បានធានា​អះអាង​តម្រូវ​ឱ្យ​ប្រជា​ពលរដ្ឋ​មួយ​គ្រួសារ​បង់​ប្រាក់​សេវា​ដំបូង​ចំនួន​២៥០​ដុល្លារ​ ។​ លុះ​មក​ដល់​ប្រើប្រាស់​ត្រូវ​បង់​ថ្លៃ​ភ្លើង​១គីឡូវ៉ាត់​ម៉ោង​តម្លៃ​១.៥០០​រៀល​ ចាប់​ពី​ឆ្នាំ​២០១១​ មក​ដល់​ថ្ងៃ​ទី​៩​ តុលា​ ២០១៣​ ស្រាប់​តែ​អគ្គិសនី​ខេត្ដ​ផ្ដាច់​ភ្លើង​លែង​ឱ្យ​ប្រើ​រហូត​មក​ដល់​ថ្ងៃ​ទី​១៥​ តុលា​ ទើប​ពួក​គេ​នាំ​គ្នា​មក​ប្ដឹង​លោក​មេឃុំ​ឱ្យ​ជួយ​អន្ដរាគមន៍​ ។​ ទាក់​ទិន​នឹង​ករណី​ខាង​លើ​​ លោក​
កឹង​ ធួក​ ប្រធាន​បច្ចេកទេស​អគ្គិសនី​កម្ពុជា​ខេត្ដ​ប្រាប់​ថា​ មូល​ហេតុ​អគ្គិសនី​ផ្ដាច់​ភ្លើង​គឺ​មក​ពី​អ្នក​ម៉ៅ​ការ​ លោក​ អ៊ុក​ ស៊ីថា​ ជំពាក់​ប្រាក់​អគ្គិសនី​ខែ​កញ្ញា​ ចំនួន​២.៣០០.០០០​រៀល​ និង​ជំពាក់​ខែ​ តុលា​ ជាង​២​លាន​រៀល​ ហើយ​បើ​ប្រជាពលរដ្ឋ​ចង់​ប្រើ​ភ្លើង​វិញ​ត្រូវ​បង់​ប្រាក់​ដែលជំពាក់​អគ្គិសនី​៤.៦០០.០០០​រៀល​​សិន​ទើប​អគ្គិសនី​បើក​ភ្លើង​ឱ្យ​ប្រើ​វិញ​ ។​

អ្នក​ស្រុក​ប្រាប់​ឱ្យ​ដឹង​ថា​ ពួក​គាត់​បាន​បង់​ប្រាក់​ឱ្យ​អ្នក​ម៉ៅ​ការ​៣នាក់​នោះ​គ្រប់​ចំនួន​ទាំង​ខែ​ កញ្ញា​ និង​ខែ​ តុលា​ ហើយ​អ្នក​ម៉ៅ​ការ​បាន​ទារ​ប្រាក់​១ម៉ឺុន​រៀល​ក្នុង​មួយ​គ្រួសារ​ទៀត​ យក​ទៅ​បន្ថែម​ការ​ខាត​បង់​ទៀត​ផង​ រៀង​រាល់​ខែ​ តើ​គេយក​ប្រាក់​របស់​ប្រជាពលរដ្ឋ​ទៅ​ណា​?​ ដូច្នេះ​ប្រជា​ពលរដ្ឋ​សូម​អំពាវនាវ​ដល់​លោក​អភិ​បាល​ខេត្ដ​មេត្ដា​អន្ដរាគមន៍​ឱ្យ​អគ្គិសនី​ខេត្ដ​ បើក​ភ្លើង​ឱ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​វិញ​ និង​ចាប់​ខ្លួន​អ្នក​ម៉ៅ​
ការ​ឱ្យ​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ដែល​សង្ស័យ​អ្នក​ម៉ៅ​ការ​ចាញ់​ល្បែង​ ទើប​ថ្ងូរ​ថា​ខាត​ ។​​ លោក​ អ៊ុក​ ស៊ីថា​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​យក​ប្រាក់​ប្រជាពលរដ្ឋ​មិន​បង់​ឱ្យ​អគ្គិសនី​មិន​អាច​ស្វែង​រក​ការ​បំភ្លឺ​បាន​ទេ​ ​។​ ឯ​លោក​ រិទ្ធ​ តំណាង​អ្នកម៉ៅ​ការ​និយាយ​ថា​ ក្រុមហ៊ុន​ខាត​បង់​ ហើយ​លោក​ អ៊ុក​ ស៊ីថា​ មិនព្រម​ដោះ​ស្រាយ​ទើប​មាន​បញ្ហា​ដូច្នេះ​កើត​ឡើង​ ។​ លោក​មេឃុំ​បាសាក់​ សុំ​ឱ្យ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង​សុំ​ឱ្យ​អ្នក​ម៉ៅ​ការ​ទាំង​៣​នាក់​ចូល​ខ្លួន​ដោះ​ស្រាយ​ ។​

ក្រុម​អ្នក​សង្កេត​ការណ៍​បាន​រិះ​គន់​ចំពោះ​ចំណាត់​ការ​របស់​អគ្គិសនី​ខេត្ដ​ ដោយ​និយាយ​ថា​ រដ្ឋ​គួរ​តែ​ផ្ដាច់​លែង​ឱ្យ​មាន​អ្នក​ម៉ៅ​ការ​ម៉ាក​នេះ​ទៅ​ ហើយ​គួរ​យក​ការងារ​នេះ​មក​គ្រប់គ្រង​វិញ​ កុំ​ឱ្យ​ដេក​ស៊ី​ប្រាក់​ខែ​រដ្ឋ​ស្រួល​ពេក​ ៕​