ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ទទួល​ទាន​ដំណេក​ច្រើន​ពេក​​​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​មាន​ជំងឺ​មែន​ទេ ?

10 ឆ្នាំ មុន

មនុស្ស​ស្ទើរ​គ្រប់​គ្នា​ដឹង​យ៉ាង​ច្បាស់​ថា ទទួល​​ទាន​ដំ​ណេក​ពេល​យប់​បាន​តិច​ខ្លាំង​ពេក​អាច​ផ្តល់​ផល​អា​ក្រក់​ច្រើន​យ៉ាង​ដល់​សុខ​ភាព ។ ប៉ុន្តែ​តាម​ការរក​ឃើញ​ថ្មី​បាន​បង្ហាញ​ថា ដេក​ច្រើន​ពេក​គឺ​រឹតតែ​ផ្តល់​ផល​អា​ក្រក់​ដល់​សុខ​ភាពផងដែរ ។ ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​អះ​អាង​ថា ដំណេក​ពេល​រាត្រី​តិច​ពេក​ឬ​ច្រើន​ពេក​អាច​បង្កើន​គ្រោះ​ហា​និភ័យ​ពី​ជំ​ងឺ​កាច​សាហា.វ​ផ្សេង​ៗ​ដូច​គ្នា​ក្នុងនោះ​រួម​មាន​ជំ​ងឺ​ទឹក​

មនុស្ស​ស្ទើរ​គ្រប់​គ្នា​ដឹង​យ៉ាង​ច្បាស់​ថា ទទួល​​ទាន​ដំ​ណេក​ពេល​យប់​បាន​តិច​ខ្លាំង​ពេក​អាច​ផ្តល់​ផល​អា​ក្រក់​ច្រើន​យ៉ាង​ដល់​សុខ​ភាព ។ ប៉ុន្តែ​តាម​ការរក​ឃើញ​ថ្មី​បាន​បង្ហាញ​ថា ដេក​ច្រើន​ពេក​គឺ​រឹតតែ​ផ្តល់​ផល​អា​ក្រក់​ដល់​សុខ​ភាពផងដែរ ។ ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​អះ​អាង​ថា ដំណេក​ពេល​រាត្រី​តិច​ពេក​ឬ​ច្រើន​ពេក​អាច​បង្កើន​គ្រោះ​ហា​និភ័យ​ពី​ជំ​ងឺ​កាច​សាហាវ​ផ្សេង​ៗ​ដូច​គ្នា​ក្នុងនោះ​រួម​មាន​ជំ​ងឺ​ទឹក​នោម​​ផ្អែម​ផងដែរ ។

ការ​សិក្សា​ទៅ​លើ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជាង​៥​ម៉ឺននាក់​បាន​បង្ហាញ​ថា បុគ្គល​ដែល​ទទួល​ទាន​ដំ​ណេក​ពេល​យប់​ច្រើន​ពេក​ឬ​តិច​ពេក​អាច​កើត​មាន​បញ្ហា​សុខ​ភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ក្នុង​នោះ​មាន​ដូចជា​កើត​ជំ​ងឺ​បេះ​ដូង ទឹក​នោម​ផ្អែម​ ធាត់​លើស​ទម្ងន់​ ផ្លូវ​ចិត្ត​មិន​ប្រក្រតី​(ឆាប់​ខឹង ឆាប់​ភ័យ​ជា​ដើម​) ។ អ្នក​វិទ្យា​សាស្ត្រ​អះ​អាង​ថា ការ​ដេក​តិច​ជាង​៦​ម៉ោង​ក្នុង​មួយ​យប់​ប្រ​ឈម​ខ្លាំង​បំ​ផុត​នឹង​ជំ​ងឺ​បេះ​ដូង ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ទឹក​នោម​ផ្អែម​និង​ជំ​ងឺ​ផ្លូវ​ចិត្ត​ជា​ដើម ។ ផ្ទុយ​មក​វិញ​ ការ​ដេក​ច្រើន​ជាង​៨​ម៉ោង​ក្នុង​មួយ​យប់​ក៏​មិន​មែន​ជា​រឿង​ល្អ​ចំពោះ​សុខ​ភាព​នោះ​ដែរ ។

វេជ្ជ​បណ្ឌិត Safwan Badr ឯកទេស​ខាង​ដំ​ណេក​និង​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​ថ្លែង​ថា​៖«បែបបទ​នៃ​ការរស់​នៅ​ប្រ​កប​ដោយ​តុល្យ​ភាព​និង​ធា​នា​បាន​នូវ​សុខ​ភាព​មិន​មែន​កំណត់​ត្រឹម​តែ​លើ​របបអា​ហារ​ហូប​ចុក​និង​ភាព​សម​សួន​នៃរាង​កាយ​មួយ​មុខ​នោះទេ ។ រយៈ​ពេល​ដំ​ណេក​ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំ​ខាន់​ស្មើ​នឹង​អ្វី​ដែល​អ្នក​ទទួល​ទាន​ឬបែបបទ​នៃ​ការ​ហាត់​ប្រាណ​របស់​អ្នក​ផងដែរ» ៕