ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​គួរ​ហាត់​ប្រាណ​និង​ទទួល​ទាន​បែប​​ណា​ដើម្បី​បង្កើន​ទំហំ​សុ​ដន់​ដោយ​មិន​ចាំ​បាច់​វះ​កាត់​

10 ឆ្នាំ មុន

ស្ត្រី​​ភាគ​ច្រើន​ចង់​បាន​ទំ​ហំ​សុ​ដន់​​របស់​ខ្លួន​ធំ​ ​បន្តិច​ ។ ជា​ញយដង​ ពួក​គេ​តែង​ជួប​ការ​លំ​បាក​ក្នុង​ការ​ស្វែង​រក​សម្លៀក​បំ​ពាក់​ណា​ដែល​ទាក់​ទាញ និង​បិទ​បាំង​​ដើម​ទ្រូង​​​ស្ទើរ​តែ​រាប​ស្មើរបស់​ពួក​គេ​ ។ Estrogen គឺ​ជា​អ័រ​ម៉ូន​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​សម្រាប់​ការ​លូត​លាស់​ធំ​ធាត់​របស់​សុ​ដន់។ ឈាន​ដល់​វ័យ​ជំ​ទង់​ ក្មេង​ស្រី​ចាប់​ផ្តើម​លូត​លាស់​ជា​លិ​កា​សុ​ដន់​ ហើយ​ជា​ធម្ម​តា​ពួក​គេ​ត្រូវ​ការ​អាវ​ទ្រ​នាប់​មាន​ទំ​ហំ​

ស្ត្រី​​ភាគ​ច្រើន​ចង់​បាន​ទំ​ហំ​សុ​ដន់​​របស់​ខ្លួន​ធំ​ ​បន្តិច​ ។ ជា​ញយដង​ ពួក​គេ​តែង​ជួប​ការ​លំ​បាក​ក្នុង​ការ​ស្វែង​រក​សម្លៀក​បំ​ពាក់​ណា​ដែល​ទាក់​ទាញ និង​បិទ​បាំង​​ដើម​ទ្រូង​​​ស្ទើរ​តែ​រាប​ស្មើរបស់​ពួក​គេ​ ។ Estrogen គឺ​ជា​អ័រ​ម៉ូន​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​សម្រាប់​ការ​លូត​លាស់​ធំ​ធាត់​របស់​សុ​ដន់។ ឈាន​ដល់​វ័យ​ជំ​ទង់​ ក្មេង​ស្រី​ចាប់​ផ្តើម​លូត​លាស់​ជា​លិ​កា​សុ​ដន់​ ហើយ​ជា​ធម្ម​តា​ពួក​គេ​ត្រូវ​ការ​អាវ​ទ្រ​នាប់​មាន​ទំ​ហំ​ធំ​ទៅ​ៗពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។  ប៉ុន្តែ​ទន្ទឹម​នឹងនេះ​ ក៏​មាន​ស្ត្រី​មិន​តិច​ដែរ​ដែល​ឈឺ​ក្បាល​នឹង​ទំ​ហំ​ដើម​ទ្រូង​ដែល​ស្ទើរ​តែ​មើល​មិន​ឃើញ​របស់​ខ្លួន ។ យ៉ាង​ណា​ក៏​ដោយ យោង​តាម​អ្នក​ជំ​នាញ​អះ​អាង​ថា ពួក​គេ​នៅ​អាច​ដោះ​ស្រាយ​​បញ្ហា​នេះ​បាន​តាម​រយៈរបប​អា​ហារ​ទទួល​ទាន​ និង​ការ​ហាត់​ប្រាណ ។

*លំ​ហាត់​ប្រាណ៖
១- លើក​ដុំ​ដែក​តូច​៖ អ្នក​អាច​អង្គុយ​លើ​កៅ​អី​មាន​បង្អែក​រួច​លើក​ដុំ​ដែកដែល​មាន​ទម្ងន់​២,៥គីឡូ​ក្រាម​សម្រាប់​ដៃ​ម្ខាង​ៗ​ ។ ចូរ​លើក​ឱ្យ​បាន​៣​ជុំ​ហើយ​ក្នុង​១​ជុំ​លើក​ឱ្យ​បាន​៥​ដង ។

២- អា​វ៉ង់​ផ្កាប់​មុខ​លើ​ដីរាប់​​ឱ្យ​បា​ន៣​ ។ ធ្វើ​ដដែល​ៗ​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​៥​លើក ។
៣- លើក​ទម្ងន់​ដោយ​ផ្តេក​ខ្នង​លើ​កៅអី​វែង។ ចូរដេក​ផ្ងារលើ​កៅ​អី​វែង​ ហើយ​ដៃ​ទាំង​២​លើក​ទម្ងន់​ម្ខាង​ៗ​២,៥​គី​ឡូ​ក្រាម​ ។ ធ្វើ​បែបនេះ​ឱ្យ​បាន​៣​ជុំ​ ដោយ​ក្នុង​មួយ​ជុំ​ត្រូវ​លើក​ឱ្យ​បាន​១០​ដង​ ។

*របប​អា​ហារ ៖ តើ​គួរ​ទទួល​ទាន​អាហារ​អ្វី​ខ្លះ​ដើម្បី​បង្កើន​ទំ​ហំ​សុ​ដន់ ?
១- សុ​ដន់​មិន​រីក​ធំ​ក៏​ព្រោះ​វត្ត​មាន​លើ​ស​តម្រូវ​ការ​នៃ​អ័រ​ម៉ូន Testosterone។ ចូរ​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ស្រស់​ព្រម​ទាំង​គ្រាប់​ធញ្ញ​ជាតិ​ឱ្យ​បាន​ច្រើន​ដើម្បី​ទប់​ស្កាត់​ការ​ផលិត​អ័រ​ម៉ូន​លើស​តម្រូវ​ការ ។

២-​ ចូរ​ទទួល​ទាន​ពពួក​សណ្តែក​ដែល​មាន​ផ្ទុក​អ័រ​ម៉ូនរុក្ខជាតិ Estrogens ដូចជា សណ្តែក​សៀង សណ្តែក​អង្គុយ ឬសណ្តែក​ក្រ​ហម និង​សណ្តែក​បា​រាំង​ឬសណ្តែក​ខៀវ​ជា​ដើម​ ។ Estrogens ជា​អ័រ​ម៉ូន​ទទួល​បន្ទុក​សម្រាប់​ការ​លូត​លាស់​ជា​លិ​កា​សុ​ដន់ ។

៣- ចូរ​ដាក់​បញ្ចូល​ប្រ​ភេទ​ជីរ​បង់​សម្ល​ស្រស់​ៗទៅ​ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ ។ ជីរ​ភ្លូ​ត្រូវ​បាន​គេ​គិត​ថា​ជា​ជំ​នួយ​យ៉ាង​សំ​ខាន់​សម្រាប់ការរីក​ធំ​ធាត់​របស់​សុ​ដន់​ ៕