ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​កន្ទឹម​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​សុខភាព​និង​ជួយ​បង្កើន​ជីវិត​សិច​

10 ឆ្នាំ មុន

ផ្លែកន្ទឹមក្រៅពីមានរសជាតិផ្អែម និងពណ៌​ ស​ម្បុរមើលទៅគួរឱ្យចង់ទទួលទាន វាក៏នៅផ្តល់​អត្ថប្រយោជន៍ចំពោះ​សុខភាព​ជា​ច្រើន​យ៉ាង​ទៀត​​ផងដែរ​​ ។​ ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​ប្រ​ទេស​អេស្ប៉ាញ​បាន​បង្ហាញ​ថា សមាស​​ធាតុ​គី​មី​នៅ​ក្នុង​ផ្លែ​កន្ទឹម​ឈ្មោះ polyphenols​បាន​​ដើរ​តួ​យ៉ាង​សំ​ខាន់​ក្នុង​ការ​រាំង​ខ្ទប់​ខ្លាញ់​កូឡេស្តេរ៉ូល​ ដែលកើត​ពី​របប​អា​ហារ​មិន​ឱ្យ​ឡើង​ខ្ពស់​ហួស​កម្រិត​

ផ្លែកន្ទឹមក្រៅពីមានរសជាតិផ្អែម និងពណ៌​  ស​ម្បុរមើលទៅគួរឱ្យចង់ទទួលទាន វាក៏នៅផ្តល់​អត្ថប្រយោជន៍ចំពោះ​សុខភាព​ជា​ច្រើន​យ៉ាង​ទៀត​​ផងដែរ​​ ។​ ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​ប្រ​ទេស​អេស្ប៉ាញ​បាន​បង្ហាញ​ថា សមាស​​ធាតុ​គី​មី​នៅ​ក្នុង​ផ្លែ​កន្ទឹម​ឈ្មោះ polyphenols​បាន​​ដើរ​តួ​យ៉ាង​សំ​ខាន់​ក្នុង​ការ​រាំង​ខ្ទប់​ខ្លាញ់​កូឡេស្តេរ៉ូល​ ដែលកើត​ពី​របប​អា​ហារ​មិន​ឱ្យ​ឡើង​ខ្ពស់​ហួស​កម្រិត​ធម្ម​តា​​ ជួយ​ពង្រឹង​កម្លាំង​ដល់​សរ​សៃ​អាក់​ទែរការ​ពារ​បាន​នូវ​សុខ​ភាព​បេះ​ដូង ក៏​ដូចជា​ហានិភ័យ​ពី​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ។​

វេជ្ជ​បណ្ឌិត Lina Badimon អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​មក​ពី​វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ​បេះ​ដូង​ CICS ប្រ​ទេស​អេស្ប៉ាញ​បាន​ថ្លែង​ថា​ ៖ «របប​អា​ហារ​ដែល​មាន​សមាស​ធាតុ​ polyphenols ​របស់​ផ្លែ​កន្ទឹម​ច្រើន​ពិត​ជា​អាច​ជួយ​ទប់​ស្កាត់​ និង​ពន្យារ​ស្ថាន​ភាព​ជំ​ងឺ​ជា​ប្រ​ព័ន្ធ​នៃ​សរសៃ​ឈាម​ផ្នែក​ខាង​ក្នុង​ (Endothelial dysfunction)»។

ចំណែក​ការ​សិក្សា​លើក​មុន​ដែល​ធ្វើ​ដោយ​ក្រុម​អ្នកស្រាវជ្រាវមកពីសាកល​វិទ្យា​​ល័យ University of Edin​burgh ចក្រ​ភព​​អង់​គ្លេស​បង្ហាញ​ថា ទឹកផ្លែក​ន្ទឹម​​អាចជួយបន្ថយ​បរិ​មាណអាស៊ីត ខ្លាញ់នៅក្នុងឈាម ​ដែល​ត្រូវ​គេស្គាល់​ឈ្មោះ​ថាជា​ប្រភេទ​អាស៊ីត​ខ្លាញ់​Nonesterified​ ឬ NEFA ។ បើ​ពិ​សា​១កែវ​រៀង​រាល់​ថ្ងៃ​នឹង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​លំ​ហូរ​ឈាម​ទៅ​កាន់​បេះ​ដូង ។ លើសពីនេះ​ទៀត​ វា​ក៏​អាច​ជួយកំចាត់ខ្លាញ់ដែលនៅជុំវិញ​ចង្កេះ​ និង​ពោះ​ផងដែរ ។

បន្ទាប់ពីការពិសោធ​រយៈពេលមួយខែ អ្នកស្ម័គ្រចិត្តដែលបានផឹកទឹកផ្លែកន្ទឹម១ដបជា​រៀងរាល់ថ្ងៃត្រូវគេសង្កេតឃើញថា មានការ កកើត​កោសិកា​ខ្លាញ់នៅជុំវិញពោះរបស់ពួកគេ តិចតួច ។ ក្រៅពីនេះ សម្ពាធឈាមរបស់ពួកគេ​ក៏ធ្លាក់ចុះ ដែលជាហេតុជួយកាត់បន្ថយការកើត​ជំងឺ​បេះ​ដូង ជំងឺដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ និងជំងឺ​តម្រងនោម ។

តាមការសិក្សា​លើមនុស្ស និង​សត្វ​បាន​បង្ហាញថា ​​កម្រិត​​ NEFA​ ខ្ពស់ជាប់ពាក់ព័ន្ធ​ទៅ​នឹងបរិមាណ​ខ្លាញ់​យ៉ាង​ច្រើននៅជុំវិញពោះ​​ប្រៀបដូចជា ការ​ជួយ​បង្កើនឱ្យកើតជំងឺ​បេះដូង និងទឹកនោមផ្អែម​​​ប្រភេទ២ ។

ការពិសោធ​ទៅ​លើ​បុរស-ស្ត្រី២៤នាក់​ បង្ហាញ​លទ្ធ​ផល​ថា អ្នក​ដែល​ផឹក​ទឹកផ្លែ​កន្ទឹម​១ដប​​មានចំណុះ​៥០០​មិល្លីលីត្រ​ជា​រៀងរាល់ថ្ងៃ​ រយៈពេល៤​សប្តាហ៍ ចំ​នួន​ជិ​ត​ពាក់កណ្តាល​ ថយចុះកម្រិត NEFAយ៉ាង​ច្រើន​​ ។ លើសពីនេះ​ទៀត សម្ពាធឈាម​អ្នកស្ម័គ្រ​ចិត្តបុរស​-ស្ត្រី​ជាង៩០%បាន​ចុះទាប ។

វេជ្ជបណ្ឌិត Emad Aldujaili និងវេជ្ជបណ្ឌិត Catherine Tsang ដែលជាអ្នកដឹកនាំស្រាវជ្រាវ នៅសាកលវិទ្យាល័យ University of Edin​burgh​ បាន​ថ្លែង​ថា​ ពេលនេះ​គឺ​អស់​ចម្ងល់​ហើយ។ ​ទឹកផ្លែ​កន្ទឹមពិតជា​មាន​ផល​ប្រយោជន៍​ជួយ​បន្ថយ​ឱកាស​​កើត​ជំងឺ​បេះ​ដូង​មែន​។ សូម​រំលឹកថាការសិក្សាកាល​ពីលើកមុន មួយ​ផ្សេង​ទៀត​ក៏បាន​​បង្ហាញដែរថា ពិ​សា​ ទឹក​ផ្លែ​កន្ទឹម​មាន​លទ្ធភាព​ជួយ​បង្កើនជីវិតសិច (Sex) បានទៀតផង ៕