ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេង​មិន​​លក់​បណ្តាល​មក​​ពី​គិត​ច្រើន​ធ្វើ​ឱ្យ​​អារម្មណ៍​វិល​វល់​គួរ​​សម្រួល​អារម្មណ៍​​និង​កំណត់​ពេល​​​វេលា​ចូល​គេង​​​និង​ក្រោក​​ឡើង​​ឱ្យ​បាន​ទៀង​​ទាត់​

10 ឆ្នាំ មុន

លោក​វេជ្ជ​បណ្ឌិត​ យឹម​ សុបុត្រា​ ឯក​ទេស​វិកល​វិទ្យា​នៃ​មន្ទីរ​សម្រាក​ព្យាបាល​គ្លីនិក​សាន់​រ៉ាយ​ បានប្រាប់​កោះសន្តិ​ភាព​ឱ្យ​ដឹង​ថា​ បញ្ហា​ដំំណេក​ស្កប់​ស្កល់​ជា​កត្តា​សំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប​ ប្រាថ្នាចង់​បាន​ ដែល​ចំណុច​មួយ​នេះ​បាន​ទាក់​ទង​ទៅ​នឹង​អារម្មណ៍​យ៉ាង​ពិត​ប្រាកដ​ កាល​បើ​អារម្មណ៍​ជាប់​ជំពាក់​ទៅ​លើ​បញ្ហា​កម្ម​ណាមួយ​ ក៏តាំង​គិត​រកដំណោះស្រាយ​កាន់​តែ​ស្មុគ​ស្មាញ​រហូត​រកាំ​ភ្នែក​គេង​លែង​លក់ ។​

លោក​វេជ្ជ​បណ្ឌិត​ យឹម​ សុបុត្រា​ ឯក​ទេស​វិកល​វិទ្យា​នៃ​មន្ទីរ​សម្រាក​ព្យាបាល​គ្លីនិក​សាន់​រ៉ាយ​ បានប្រាប់​កោះសន្តិ​ភាព​ឱ្យ​ដឹង​ថា​ បញ្ហា​ដំំណេក​ស្កប់​ស្កល់​ជា​កត្តា​សំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប​ ប្រាថ្នាចង់​បាន​ ដែល​ចំណុច​មួយ​នេះ​បាន​ទាក់​ទង​ទៅ​នឹង​អារម្មណ៍​យ៉ាង​ពិត​ប្រាកដ​ កាល​បើ​អារម្មណ៍​ជាប់​ជំពាក់​ទៅ​លើ​បញ្ហា​កម្ម​ណាមួយ​ ក៏តាំង​គិត​រកដំណោះស្រាយ​កាន់​តែ​ស្មុគ​ស្មាញ​រហូត​រកាំ​ភ្នែក​គេង​លែង​លក់ ។​

គេង​មិន​លក់​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ធីង​ធោង​នៅ​ពេល​ថ្ងៃ​ អស់​កម្លាំង​ និង​គិត​ទៅ​លើ​កិច្ចការ​អ្វី​មួយ​មិន​បាន​ល្អ​ និង​ឆេវ​ឆាវ​ឆាប់​ខឹង​ជាដើម ។​ បញ្ហា​គេង​មិន​លក់​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​ដូច​ជា​ ៖

-​ពិសា​គ្រឿង​ស្រវឹង​ភាគ​ច្រើន​តែងកើត​មាន​ជំងឺ​គេង​មិន​លក់​។​
-​​ការ​ប្រើ​ប្រាស់​ថ្នាំ​ងងុយ​ដេក​ ដោយ​មិន​មាន​វេជ្ជ​បញ្ជា​​ត្រឹមត្រូវ​ ។​
-បញ្ហា ​ផ្នែក​ជំងឺ​ទូទៅ​ ដូច​ជា​ការ​រងរបួស​ដោយ​គ្រោះថ្នាក់​អ្វី​មួយ​ ពិបាក​ដក​ដង្ហើម​ ខ្សោយ​​បេះ​ដូង​ រលាក​តម្រង​នោម​ដែល​បណ្តាល​ឱ្យ​នោម​ញឹក​ញាប់​ ។​

អ្នក​ជំងឺ​គេង​មិន​លក់​ចាំបាច់​​គប្បី​ស្វែងយល់​អំពី​បញ្ហា​ដំណេក​ឱ្យ​បាន​ត្រឹម​ត្រូវ​ ៖​
-រក្សា ​ទម្លាប់​​គេង​ឱ្យ​បាន​ទៀង​​ទាត់​ ដោយ​កំណត់​ពេល​វេលា​ចូល​គេង​ និង​ក្រោក​ឱ្យ​បាន​ទៀង​ពេល​ មិន​ថា​លោក​អ្នក​​គេង​បាន​រយៈ​ពេល​ប៉ុន្មាន​ទេ ។​
-លោក​អ្នក​មិនត្រូវ​ប្រើ​គ្រឿង​ស្រវឹង​ ឬ​ថ្នាំ​ងងុយ​គេង​ទេព្រោះ​អាច​ប៉ះ​ពាល់​បញ្ហា​ដំណេក​ទៅ​ថ្ងៃ​មុខ​
-មិន​ត្រូវ​ពិសា​បារី​នៅ​មុន​ពេល​ចូល​គេង​ ព្រោះ​អាច​បណ្តាល​ឱ្យ​ប៉ះ​ពាល់​ដល់​ដំណេក​
-មុន​ចូល​គេង​គប្បី​បត់​ជើង​តូច​ឱ្យ​ហើយ​ ចៀស​វាង​ការ​ក្រោកទៅ​​បន្ទប់​ទឹក​នៅ​ពេល​កំពុង​ទន់​ភ្នែក​
-ចៀស​វាង​ការពិសា​តែ ឬ​កាហ្វេ​ ភេសជ្ជៈ​ជាតិ​ហ្គាស​នៅ​ពេល​រសៀល​ ព្រោះសារធាតុ​ទាំង​នេះ​អាចធ្វើឱ្យ​មិន​ងងុយ​គេង​
-ធ្វើ​លំហាត់​ប្រាណ​មុន​ពេល​ចូល​គេង​
-​គួរ​ចៀស​វាង​ការ​គេង​ពេល​ថ្ងៃ​ព្រោះ​អាច​ប៉ះ​ពាល់​ដល់​ពេលវេលា​ក្នុង​ការគេង​ពេល​យប់​
-សម្រួល​អារម្មណ៍​ឱ្យបាន​ល្អ​ប្រសើរ​ កុំ​គិត​រឿង​ផ្សេង​នៅ​ពេល​ទទួល​ទានដំណេក​
-រៀបចំ​កន្លែងគេង​ឱ្យ​បាន​ត្រឹមត្រូវ​ និង​មាន​ផាសុក​ភាព​
-បើ​គេង​មិន​លក់​ ត្រូវ​ងើប​ឡើង​អាន​សៀវ​ភៅ​រយៈ​ពេល​ពី​១៥​ទៅ​៣០​នាទី​ រួចទើប​ចូល​ទៅ​គេង​វិញ ។​

ការថែរក្សាសុខ ​ភាព​មិន​មែន​ជា​រឿង​ធម្មតា​ ទេ​ គប្បី​ទទួល​ៗ​ឱវាទ​ល្អ​ពី​អ្នក​ជំនាញ​ និង​ស្វែង​យល់​ពី​ចំណុច​សំខាន់ៗ​ជាច្រើន​ទៀត​ផ្នែក​សុខ​ភាព ។​ គេង​មិន​ឆ្អែត​ធ្វើ​ឱ្យ​លោក​អ្នក​មាន​បញ្ហា​កាន់​តែ​ច្រើន​ ទាំង​សុខភាព​ផ្លូវ​ចិត្ត និង​សុខ​ភាព​ផ្លូវ​កាយ​ ដូច​ជា​ការ​ប្រឈម​មុខ​នឹង​ជំងឺ​ផ្តាសាយ​ ក៏​ដូចជា​ជំងឺ​ដទៃ​ទៀត​ ៕