ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​ប្រតិភូ​​ខណ្ឌ​ទួល​គោក​ និង​ខណ្ឌ​៧​មករា ចុះ​សាកសួរ​សុខ​ទុក្ខ​​​គ្រួសារ​កង​ទ័ព

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖ គណៈ​ប្រតិភូ​​ខណ្ឌ​ទួល​គោក​ និង​ខណ្ឌ​៧​មករា កាល​ពី​ព្រឹក​ថ្ងៃទី​៦ មីនា បាន​ចុះ​សាក​សួរ​សុខ​ទុក្ខ​ និង​នាំ​អំណោយ​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​កង​ទ័ព និង​កង​ទ័ព​នៅ​វរ​​អន្តរាគមន៍​​លេខ​៣៩៣ ​ចំណុះ​ឱ្យ​កង​​ពល​តូច​អន្តរា​គមន៍​លេខ​៩ ​នៅ​ក្នុង​ភូមិ​សាស្ត្រ​​អូរ​ជុញ ភូមិ​សែន​រុង​រឿង​២ ឃុំ​ទឹក​​ក្រហម​ ស្រុក​ជាំ​ក្សាន្ត ​ខេត្ត​ព្រះ​វិហារ​ ។នេះ​ជា​លើក​ទី​៣ ​​ហើយ​ដែល​គណៈ​ប្រតិភូ​​ខណ្ឌ​ទួល​គោក ដឹក​នាំ​ដោយ​លោក​សេង រតនៈ ​អភិ​បាល​​ខណ្ឌ

ខេត្ត​ព្រះ​វិហារ ៖ គណៈ​ប្រតិភូ​​ខណ្ឌ​ទួល​គោក​ និង​ខណ្ឌ​៧​មករា កាល​ពី​ព្រឹក​ថ្ងៃទី​៦ មីនា បាន​ចុះ​សាក​សួរ​សុខ​ទុក្ខ​ និង​នាំ​អំណោយ​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​កង​ទ័ព និង​កង​ទ័ព​នៅ​វរ​​អន្តរាគមន៍​​លេខ​៣៩៣ ​ចំណុះ​ឱ្យ​កង​​ពល​តូច​អន្តរា​គមន៍​លេខ​៩ ​នៅ​ក្នុង​ភូមិ​សាស្ត្រ​​អូរ​ជុញ ភូមិ​សែន​រុង​រឿង​២ ឃុំ​ទឹក​​ក្រហម​ ស្រុក​ជាំ​ក្សាន្ត ​ខេត្ត​ព្រះ​វិហារ​ ។

នេះ​ជា​លើក​ទី​៣ ​​ហើយ​ដែល​គណៈ​ប្រតិភូ​​ខណ្ឌ​ទួល​គោក ដឹក​នាំ​ដោយ​លោក​សេង រតនៈ ​អភិ​បាល​​ខណ្ឌ​ ​និង​គណៈ​ប្រតិភូ​ខណ្ឌ​៧​មករា​ដឹក​នាំ​​ដោយ​លោក​សោម សុវណ្ណ អភិ​បាល​​ខណ្ឌ​ ​បាន​ចុះ​សាក​សួរ​​សុខ​ទុក្ខ និង​នាំ​អំណោយ​​ទៅ​ជួយ​​ឧបត្ថម្ភ​ដល់​កង​ទ័ព​នៅ​វរ​អន្តរា​គមន៍​លេខ​៣៩៣ ដែល​ជា​វរៈ​​ចង​សម្ព័ន្ធ​​​មេតី្រ​ភាព​ជា​មួយ​ខណ្ឌ​ទាំង​ពីរ ។ អំណោយ​ដែល​នាំ​ទៅ​ជួយ​ឧបត្ថម្ភ​​ដល់​គ្រួសារ​​កង​ទ័ព​ចំនួន​២៧០​គ្រួសារ ​នៅ​ក្នុង​ឱកាស​នោះ​ ក្នុង​មួយ​គ្រួសារៗ​​ទទួល​បាន​អង្ករ​ចំនួន​៥០​គីឡូ​ក្រាម ​មី​ចំនួន​១​កេស ​ទឹក​ស៊ីអ៊ីវ​ចំនួន​៦​ដប ទឹក​ត្រី​ចំនួន​៦ដប ​ប៊ី​ចេង​ចំនួន​០,៥០​​គីឡូ​​​ក្រាម និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល ។ ​ដោយ​ឡែក​​សំភារ​មួយ​ចំនួន​ទៀត ដូច​ជា ថ្នាំ​ជក់​​ ឆៃ​ប៉ូវ ទឹក​បរិ​សុទ្ធ ត្រី​ឆ្អើ​រ​ជា​ដើម​ និង​កៅស៊ូ​​តង់​ចំនួន​២០៦​ដុំ​ ត្រូវបាន​គណៈ​​ប្រតិ​ភូ​ខណ្ឌ​ទាំង​ពីរ​ជួយ​ឧបត្ថម្ភ​ដល់​វរ​អន្តរា​គមន៍​​លេខ​៣៩៣ ។

លោក​សេង រតនៈ បាន​​ថ្លែង​ថា ​ដោយ​អនុ​វត្ត​តាម​ការ​ណែ​នាំ​​របស់​លោក​​កែប ជុតិមា អភិ​បាល​រាជ​ធានី​ភ្នំពេញ ​ឱ្យ​មន្ត្រី​​រាជ​ការ​ខណ្ឌ​ទាំង​៨​ក្នុង​រាជ​ធានី​ យក​ចិត្ត​ទុក​ដាក់​ចំពោះ​​សមរភូមិ​មុខ សាលា​ខណ្ឌ​ទួល​គោក ក៏​បាន​ចលនា​​ដល​់មន្ត្រី​រាជ​ការ និង​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​ប្រមែ​ប្រមូល​បាន​សំភារ​​មួយ​ចំនួន​ ហើយ​នាំ​យក​​មក​​ឧបត្ថម្ភ​​ដល់​កង​ទ័ព​​នៅ​សមរ​ភូមិ​​​មុខ​ជា​ច្រើន​លើក​មក​ហើយ ។ ​លោក​​សេង ​រតនៈ ​​បាន​បន្ត​ថា ​​ការ​នាំ​អំណោយ​​យក​មក​ឧបត្ថម្ភ​​​​នេះ ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​កង​ទ័ព​​ដែល​​​ឈរ​ជើង​កា​រពារ​បូរណ​ភាព​ទឹក​ដី​យ៉ាង​អង់​អាច​​ក្លា​ហាន​ និង​ម្យ៉ាង​ទៀត​ជា​ការ​ផ្សារ​ភ្ជាប់​​ទំនាក់​ទំនង​ និង​លើក​ទឹក​ចិត្ត​​រវាង​សមរ​ភូមិ​ក្រោយ និង​សមរ​ភូមិ​មុខ ។ ​

បន្ទាប់​ពី​នាំ​អំណោយ​​ចែក​ជូន​ដល់​គ្រួសារ​កង​ទ័ព​​​រួច​មក គ​ណៈ​ប្រតិភូ​​ក៏​បាន​ចុះ​ទៅ​សាក​សួរ​សុខ​ទុក្ខ​​​គ្រួសារ​​យុទ្ធ​ជន​​ពលី​មួយ​គ្រួសារ ព្រម​ទាំង​ប្រមូល​ថវិកា​​ជួយ​ដល់​គ្រួសារ​យុទ្ធ​​ជន​ដែល​បាន​ពលី​ជីវិត​ក្នុ​ងការ​បម្រើ​ជាតិ​មាតុ​ភូមិ​ផង​ដែរ៕