ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចម្ងល់​​រឿង​បាត់​​បង់​​ទី​លាន​កីឡដ្ឋាន​​អូឡាំពិក

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​មួយសបា្តហ៍​កន្លងមកនេះ ​មាន​អ្នក​នយោ​បាយ​តាម​តុ​កាហ្វេ​​មួយក្រុម​​នៅ​តំបន់​ជិត​ផ្សារ​ដើមគរ​​​ បានសួរ​កោះ​សន្តិ​ភាព​​​ថា ៖

រាជធានីភ្នំពេញ ៖ ​មួយសបា្តហ៍​កន្លងមកនេះ ​មាន​អ្នក​នយោ​បាយ​តាម​តុ​កាហ្វេ​​មួយក្រុម​​នៅ​តំបន់​ជិត​ផ្សារ​ដើមគរ​​​ បានសួរ​កោះ​សន្តិ​ភាព​​​ថា ៖

-​លោក​កោះ​សន្តិភាព​​ តើ​លោក​ដឹ​ងទេ ​ការ​បាត់​បង់​ដី​ដ៏​មហា​សាល​នៅ​ជុំវិញ​​បរិវេណ​​ស្តាតអូឡាំពិក​ តើ​អ្នកណា​ជា​ម្ចាស់​​កម្មសិទ្ធិ ? តើ​អ្នកណា​​ជា​​ម្ចាស់​នៃ​សំណង់​ដ៏​អស្ចារ្យ​នោះ ? តើ​រដ្ឋ​យើង​បានទទួល​ផល​មកវិញ​នូវអ្វីខ្លះ?

-សំណួរ​​របស់អស់​លោក គឺជា​ចម្ងល់​ដ៏ធំ​ដែល​កោះសន្តិភាព​​សូមអរគុណ​ណាស់ ប៉ុន្តែ​ក៏​សូម​មេត្តា​​អធ្យាស្រ័យ​​ផង ខ្ញុំ​ក៏សូម​សារភាព​ថា ​មិន​ដឹង​​ជា​ទៅ​សួរ​​អ្នកណាឡើយ ។ មិន​មែន​ជា​រឿង​​ដែល​គួរ​ឱ្យ​សួ​រទេ…

​មានចម្លើយតបមកវិញថា ៖
-​តាមយើង​ ខ្ញុំ​ដឹង អ្នកដែល​ជា​ម្ចាស់​​នៃ​សំណង់​ផ្ទះ​ល្វែង​​ថ្មីៗ​ទាំងនោះ មិន​មែន​ជា​​មនុស្ស​ធម្មតាទេ ​ហើយ​ក៏​មិន​មែន​ជា​មនុស្ស​ដែល​កោះ​សន្តិភាព​​​ ប្រាកដ​ជា​មិនហ៊ាន​​និយាយ​ដែរ … មែនទេ? ​

-ប្រាកដ​ហើយ ខ្ញុំពិត​​ជាគ្មាន​វាចានឹង​ថ្លែង​មែន !… អ្នក​ធម្មតា​ឯណា ដែលមាន​សិទ្ធិ​​បាន​ដី​មហា​សាល​នេះ ។