ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ញីឈ្មោល​ដែលរួមគ្នា​អារ.ក សម្លា.ប់​​ស្រ្តី​ម្នាក់នៅច្បារអំពៅ ​ទៅតុលាការព្រឹក​នេះ​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ​៖ ជនសង្ស័យពីរនាក់​ដែលរួមគ្នាអារ.កសម្លា.ប់​ស្រ្តីម្នាក់​កាលពីយប់ថ្ងៃ​ទី១០តុលា ២០១៣ ​នៅសង្កាត់ច្បារអំពៅទី១​ ខណ្ឌមានជ័យ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅសាលាដំបូង​រាជធានីភ្នំពេញ​នៅព្រឹក​ថ្ងៃទី១៦ តុលា ២០១៣នេះ ។

គួរបញ្ជាក់ថា ​ជនសង្ស័យ​ទំាងពីរនាក់​ខាងលើ ត្រូវបានស្នងការ​​រងនគរបាល​​រាជធានីភ្នំពេញ​ កាលពី​​​ព្រឹក​ថ្ងៃទី​១៤ ​តុលា ​២០១៣ ​បានធ្វើសន្និសីទ​កាសែត​នៅ​អធិការដ្ឋាន​

រាជធានី​ភ្នំ​ពេញ ​៖ ជនសង្ស័យពីរនាក់​ដែលរួមគ្នាអារ.កសម្លាប់​ស្រ្តីម្នាក់​កាលពីយប់ថ្ងៃ​ទី១០តុលា ២០១៣ ​នៅសង្កាត់ច្បារអំពៅទី១​ ខណ្ឌមានជ័យ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅសាលាដំបូង​រាជធានីភ្នំពេញ​នៅព្រឹក​ថ្ងៃទី១៦ តុលា ២០១៣នេះ ។

គួរបញ្ជាក់ថា ​ជនសង្ស័យ​ទំាងពីរនាក់​ខាងលើ ត្រូវបានស្នងការ​​រងនគរបាល​​រាជធានីភ្នំពេញ​ កាលពី​​​ព្រឹក​ថ្ងៃទី​១៤ ​តុលា ​២០១៣ ​បានធ្វើសន្និសីទ​កាសែត​នៅ​អធិការដ្ឋាន​ខណ្ឌមាន​ជ័យ ​ដើម្បីបង្ហាញ​មុខ​ជនដៃដល់​ដែលបានស​ម្លាប់​ស្ត្រី​ម្នាក់​ជា​​កូន​ប្រសារ​​ថៅ​កែ​សំណង់​​ម្នាក់​​​នៅ​សង្កាត់​ច្បារ​អំពៅ​ ​ខណៈជនសង្ស័យម្នាក់​​គឺ​ជា​ប្តី​របស់​​ស្រ្តីរងគ្រោះ​ ព្រោះ​តែ​ប្តី​កំណាច​​នេះ​ចង់​បាន​ប្រពន្ធ​​ថ្មី​ដែល​ជា​ស្រី​​ស្នេហ៍​របស់​ខ្លួន​ ​។ យ៉ាងណា​ក៏​ដោយ​​ក្រោយ​ពី​សាកសួរ​ដេញដោលតាមជំនាញ ​​ជនដៃដល់ដែល​​អារ​.ក​សម្លាប់​​ស្ត្រី​នោះ​ដោយផ្ទាល់ដៃ​​ គឺនារី​ជាស្រី​​ស្នេហ៍​​របស់​ប្តី​ ។

ជន​សង្ស័យ​​ទាំង​ពីរ​នាក់​នេះ​​ ម្នាក់​ឈ្មោះ​ ស៊ឺ​ លូ​ហេង​សុង​ ​អាយុ​៣២​ឆ្នាំ​​ ត្រូវ​ជា​ប្តី​របស់​ស្ត្រី​រង​គ្រោះឈ្មោះ​ ​ហ៊ួរ​ លី​ជូរ​ ​អាយុ​៣៤​ឆ្នាំ​ ​ដែល​ស្លាប់​ក្នុង​​អំពើ​អារ​.ក​សម្លាប់​​ នៅ​បន្ទប់​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ខណៈ​នាង​មាន​ផ្ទៃ​ពោះ​៣​ខែ​​ និង​ម្នាក់​ទៀត​​ឈ្មោះ​ ប្រាក់​ សុវណ្ណ​វលក្ខណ៍​ ​ភេទ​ស្រី​​ ។ ​

សូបញ្ជាក់ថា ​ឃាត​កម្ម​ដ៏​សាហាវ​ព្រៃ​ផ្សៃ​​អារ.ក​សម្លាប់​ស្ត្រី​ម្នាក់​នៅ​លើ​ផ្ទះ​​ក្នុង​បន្ទប់​ដំណេក​​នៅ​ភូមិ​ក្នុងដើម​ ​មាក់​ក្លឿ​ ​សង្កាត់​ច្បារ​អំពៅ​ទី​១​​ ខណ្ឌ​មាន​ជ័យ​​ ភ្លាម​ៗ​គេ​ពុំ​អាច​ស្មាន​ដល់​ថា​​  ជនដៃដល់​ដៃ​ ​​គឺ​ជា​ប្តី​របស់​នាង​ឡើយ​ ​ព្រោះ​តែ​ប្តី​កំណាច​​នេះ​ចង់​បាន​ប្រពន្ធ​ថ្មី​​ដែល​ជា​ស្រី​ស្នេហ៍​​របស់​ខ្លួន​ ។

ជន​សង្ស័យ​ទំាងពីរ​នាក់​​​បាន​ត្រូវ​នគរ​បាល​​ខណ្ឌ​មាន​ជ័យ​ ​​ធ្វើ​ការ​ស្រាវ​ជ្រាវ​​​​និង​បានឃាត់​ខ្លួន​​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ​តុលា​​ ខណៈ​ពេល​ដែល​សព​ស្ត្រី​​រង​គ្រោះ​ត្រូវ​​បាន​ហែ​ទៅ​បញ្ចុះ​នៅ​ទីលាន​​បញ្ចុះ​សព​ ​ក្នុង​ឃុំ​ពើក​​ ស្រុក​អង្គ​ស្នួល​ ​ខេត្ត​កណ្តាល​ ។​ 

គិត​តាំង​ពី​​ថ្ងៃ​កើត​ហេតុ​(ថ្ងៃទី១០តុលា)​​ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣​ ​តុលា​​ គឺ​មាន​រយៈ​ពេល​៣​ថ្ងៃ​គត់​ ​ដែល​តាម​ជំនឿ​ទំនៀម​ទម្លាប់​ខ្មែរ​និយាយ​ថា​​ ជា​ថ្ងៃ​ដែល​​វិញ្ញា​ណ​ក្ខន្ធ​អ្នក​ស្លាប់​ដឹង​ខ្លួន​​ ដូច្នេះ​ពិត​ជា​ព្រលឹង​សព​អន្ទង​​ឱ្យ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​យក​មក​សួរ​នាំ​ ។ ម្យ៉ា​ង​ទៀត​​សមត្ថ​កិច្ច​កំណត់​​ការ​សង្ស័យ​ថា​​ ជន​សង្ស័យ​​ទាំង​ពីរ​នាក់​នេះ​​ ជា​គូ​ស្នេហ៍​ថ្មោង​ថ្មី​នឹង​គ្នា​​ និង​ម្នាក់​ជា​ប្តី​ស្ត្រី​រង​គ្រោះ​​ដែល​បាន​រៀប​គម្រោង​​ផែន​ការ​សម្លាប់​​ស្ត្រី​ជា​ប្រពន្ធ​របស់​ខ្លួន​ ​។ សមត្ថ​កិច្ច​ជំនាញ​​បាន​បង្ហើប​ថា​ បុរស​ជា​ប្តី​ដែល​​ត្រូវ​បាន​​សង្ស័យ​​ជា​ឃាត​ករ​​​សម្លាប់​ប្រពន្ធ​ ​ដោយ​សារ​រឿង​ស្នេហា​​ត្រី​កោណ​ដែល​​ប្តី​មាន​ស្រី​ថ្មី​ ៕