មនុស្សយ៉ាងហោចណាស់២០នាក់បានត្រូវស្លាប់ និងច្រើននាក់ទៀតរងរបួសនៅពេលគ្រាប់បែកបង្កប់ក្នុងរថយន្តមួយគ្រឿងបានផ្ទុះនៅក្បែរស្ថានីយប្រេងឥន្ធនៈមួយក្នុងទីក្រុង Faisalabad ប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃទី៨ មីនា ។
មន្ត្រីនានានិយាយថា ការផ្ទុះបានធ្វើឱ្យកន្លែងស្តុកឧស្ម័នជាច្រើននៅស្ថានីយប្រេងឥន្ធនៈ នោះផ្ទុះបង្កការខូចខាតដល់រថយន្តជាច្រើនគ្រឿង និងអគារទាំងឡាយនៅតំបន់នោះ ។ មន្ត្រីដដែលបាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀតនៅពេលមនុស្សជាច្រើននាក់ត្រូវបានទាញយកចេញពីអគារបាក់បែក ។ មនុស្សជាច្រើននាក់បានជាប់នៅក្រោមគំនរបាក់បែក ។
តាមសេចក្តីរាយការណ៍ដំបូងថា ការផ្ទុះនោះជាការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធ ប៉ុន្តែការស៊ើបអង្កេតលើបុព្វហេតុនៃការផ្ទុះកំពុងត្រូវធ្វើឡើង ។ ពុំមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការផ្ទុះនោះទេ ៕
ចែករំលែកព័តមាននេះ