ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ស្រូវ​នៅក្រុង​សិរីសោភ័ណ​ចំនួន​១,២៥១ហិកតា ប្រឈមនឹង​ការ​ខូចខាត

13 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ ដំណាំ​ស្រូវ​នៅ​​ក្នុង​សង្កាត់​មួយ​​ចំនួន​នៅ​ក្រុង​សិរីសោភ័ណ កំពុង​តែ​ប្រឈម​ទៅនឹងការ​ខូចខាត​ដោយសារ​ទឹក​ជំនន់ ប្រសិនបើ​នៅតែមានភ្លៀង​​​ធ្លាក់​ ឬ​ក៏​អាជ្ញា​ធរ​​មូលដ្ឋាន​មិន​​ចាត់​វិធានការ​ទប់ស្កាត់ ដើម្បី​រំដោះ​ទឹក​ឱ្យ​បាន​ទាន់​ពេលវេលា​​ទេ។ ជាក់ស្តែង​ នៅយប់ថ្ងៃទី​១៧ តុលា ឆ្នាំ​២០១០ នៅសង្កាត់​ម្កាក់​ គ្រាន់តែ​​រយៈ​ពេល​មួយ​ថ្ងៃ​​មួយយប់​ប៉ុណ្ណោះ ​មានទឹកជំនន់ដែលហូរ​ធ្លាក់​មកពី​ប្រទេស​ថៃ លាយជា​មួយ​ទឹកភ្លៀង​បាន​ឡើង​​ជន់

ខេត្ត​បន្ទាយមានជ័យ ៖ ដំណាំ​ស្រូវ​នៅ​​ក្នុង​សង្កាត់​មួយ​​ចំនួន​នៅ​ក្រុង​សិរីសោភ័ណ កំពុង​តែ​ប្រឈម​ទៅនឹងការ​ខូចខាត​ដោយសារ​ទឹក​ជំនន់ ប្រសិនបើ​នៅតែមានភ្លៀង​​​ធ្លាក់​ ឬ​ក៏​អាជ្ញា​ធរ​​មូលដ្ឋាន​មិន​​ចាត់​វិធានការ​ទប់ស្កាត់ ដើម្បី​រំដោះ​ទឹក​ឱ្យ​បាន​ទាន់​ពេលវេលា​​ទេ។ ជាក់ស្តែង​ នៅយប់ថ្ងៃទី​១៧ តុលា ឆ្នាំ​២០១០ នៅសង្កាត់​ម្កាក់​ គ្រាន់តែ​​រយៈ​ពេល​មួយ​ថ្ងៃ​​មួយយប់​ប៉ុណ្ណោះ ​មានទឹកជំនន់ដែលហូរ​ធ្លាក់​មកពី​ប្រទេស​ថៃ លាយជា​មួយ​ទឹកភ្លៀង​បាន​ឡើង​​ជន់​យ៉ាង​គំហុក ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ម្កាក់​មាន​ការ​ភ័យខ្លាច ហើយ​នាំគ្នា​​ក្រោក​យក​ការុង​ច្រក​​ដី​​តាំង​តែ​ពីម៉ោង​​៤ទៀប​ភ្លឺ ដើម្បី​ទប់​ទំនប់​អាង​កុំ​ឱ្យ​បាក់ ព្រោះ​បើ​សិនជា​ទំនប់​អាង​នេះ​បាក់​​ មិនដឹង​ជា​លំនៅឋាន​របស់​ប្រជា​ពល​រដ្ឋប៉ុន្មាន​គ្រួសារ​ទេ ដែលត្រូវ​​លិច​លង់​ដោយ​សារ​​​គ្រោះ​ទឹកជំនន់​នេះ។ នៅព្រឹកថ្ងៃទី​១៧ តុលា ឆ្នាំ​២០១០ នោះ​ដែរ គេ​​ឃើញ​លោក​អ៊ុំ រាត្រី អភិបាលក្រុង​សិរីសោភ័ណ ដឹកនាំប្រតិ​ភូ​​សាលា​ក្រុង និងកង​កំលាំង​នគរបាល​ក្រុង​ ចុះ​ធ្វើ​​អន្តរាគមន៍​ជួយ​យក​ការុង​ដាក់ដី​បិទ​ទំនប់​ទឹក បញ្ចៀស​ទឹក​ហូរ​ច្រោះ​ខូចខាត​ផ្លូវ​ជាតិ​លេខ​​៥៦​អា ប៉ុន្តែ​ទោះ​ជា​យ៉ាងណា ក៏​ផ្លូវ​នេះ​ត្រូវ​​ទឹក​ហូរ​​​កាត់​​​ដោយ​កន្លែង​ផងដែរ។

ដើម្បី​​ជួយរំដោះ​​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ ដែល​​​មួយ​ចំនួន​កំពុង​តែហុច​ផល​នៅ​​រង់ចាំ​តែ​ថ្ងៃ​ច្រូតកាត់​ក៏ត្រូវ​ទឹកជន់លិច​ទាំងស្រុង ពិសេស​គឺ​ស្រូវ​នៅក្នុង​អាង​ម្កាក់ ស្ថិត​ក្នុង​ភូមិ​ម្កាក់ សង្កាត់​ម្កាក់ ដែល​កំពុង​រង​​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរនោះ​​លោកអភិបាល​ក្រុង​សិរីសោភ័ណ​បាន​ពិភាក្សា​គ្នា​ជាមួយ​លោកចៅសង្កាត់ និង​លោកមេ​ភូមិ​​ជីក​ទំនប់​បង្ហូរទឹក​ចេញពី​អាង​ចូល​ទៅ​​ក្នុង​​ស្ទឹង ​និង​ជីក​ទំនប់​មួយកន្លែង​ទៀត​នៅ​​ភូមិ​ដូនឡី គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​រំដោះ​ទឹក​ឱ្យទាន់​ពេលវេលា ។ ​លោកអ៊ុំ រាត្រី ​បាន​ប្រាប់​ឱ្យដឹង​ថា នៅ​ក្រុង​សិរីសោភ័ណ​ ​មាន​សង្កាត់​ចំនួន​៦ ដែលរង​​​ផល​ប៉ះ​ពាល់​ដល់​ដំណាំ​ស្រូវ​​របស់​ប្រជាពលរដ្ឋ​រួម​មាន សង្កាត់​ម្កាក់, ទឹក​ថ្លា, កំពង់ស្វាយ, ព្រះ​ពន្លា, កោះ​​ពងសត្វ និង​សង្កាត់​ភ្នៀត សរុប​ទាំង​អស់​ចំនួន​១.២៥១​ហិកតា ។ ឯ​ផ្លូវជាតិ​ និង​ផ្លូវ​លំដែល​ទឹកហូរ​កាត់​​​មាន​ប្រវែង​សរុប​២.៧៩២​ម៉ែត្រ ជាមួយគ្នានេះ​ ក៏​មានសាលា​រៀន ប៉ុស្តិ៍​នគរ​​បាល និង​ផ្ទះប្រជា​ពលរដ្ឋ​​មួយ​ចំនួន​​ត្រូវ​លិច​លង់​ដែរ៕