មនុស្សយ៉ាងហោចណាស់១០នាក់ បានស្លាប់បាត់បង់ជីវិត និងជាង៥០នាក់ទៀតរងរបួសកាលពីព្រឹកថ្ងៃទី២៤ មីនា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយរថយន្តប៊ឺសមួយគ្រឿងបុកគ្នាជាមួយរថភ្លើងមួយខ្សែនៅភាគឦសានចិន ។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិនរាយការណ៍ថា គ្រោះថ្នាក់នោះកើតឡើងដោយសារអ្នកបើកបររថយន្តប៊ឺសបាត់បង់ម្ចាស់ការទៅបុករថភ្លើងមួយខ្សែពេញទំហឹងលាន់ដូចរន្ទះ ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួឱ្យដឹងទៀតថា ភាគច្រើននៃអ្នកធ្វើដំណើរតាមរថយន្តប៊ឺសនោះជាសិស្សសាលាដោយរថយន្តនេះដឹកសិស្សទៅសាលារៀន ៕
ចែករំលែកព័តមាននេះ