ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ពលរដ្ឋ​២​ភូមិ​នាំ​គ្នា​ប្តឹង​អ្នក​បើកឡាន​បុក​ខណៈ​កំពុង​ហូប​បាយ រាំ​សប្បាយ និង​បុណ្យ​ភូមិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​៣១ ខែមីនា​នេះ​ប្រជាពលរដ្ឋ​២​ភូមិ មាន​គ្នា​១០៦​នាក់ ដែល​រង​គ្រោះ​ដោយសារ​រថយន្ត​ឡិច​ស៊ី​ស​បើក​មក​បុក​ពេល​កំពុង​ហូប​បាយ រាំ និង​ផឹកស៊ី ខណៈ​ធ្វើបុណ្យ​ភូមិ​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា…

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​៣១ ខែមីនា​នេះ​ប្រជាពលរដ្ឋ​២​ភូមិ មាន​គ្នា​១០៦​នាក់ ដែល​រង​គ្រោះ​ដោយសារ​រថយន្ត​ឡិច​ស៊ី​ស​បើក​មក​បុក​ពេល​កំពុង​ហូប​បាយ រាំ និង​ផឹកស៊ី ខណៈ​ធ្វើបុណ្យ​ភូមិ​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា នេះ ក្រោយ​អធិកា​ដ្ឋា​ន​ទួល​គោក សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក បាន​នាំ​គ្នា​ផ្តិត​មេដៃ​ប្តឹង​ជន​បង្ក​ប៉ុនប៉ង​ធ្វើឃាត​ដោយ​ទុកជា​មុន ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្នុង​ករណី​ខាងលើ​ជន​រង​គ្រោះ​៣​នាក់​បាន​ស្លាប់ ដែល​មាន​ក្មេង​ម្នាក់ ហើយ​អ្នក​រង​របួស​៦​នាក់ ដែល​បង្ក​ដោយ​ជន​ញៀន​ថ្នាំ បើករថយន្ត​ឡិច​ស៊ីសម​ក​បុក​តែ​ម្តង ។ នៅ​ថ្ងៃនេះ​ពលរដ្ឋ​២​ភូមិ គឺ​ភូមិ​៤ និង​ភូមិ​៨ បាន​នាំ​គ្នា​ផ្តិត​មេដៃ​ប្តឹង​ទៅ​លើ​ជន​ជា​អ្នក​បង្ក ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​គិត​ទុកជា​មុន មាន​លក្ខណៈ​សាហាវព្រៃផ្សៃ​ជាទី​បំផុត ។

បញ្ជាក់ ៖ បើក​បុក​ចូល​កណ្តាល​ហ្វូង​មនុស្ស​ក្នុង​ពិធីបុណ្យ​ភូមិ​…​សង្ស័យ​មាន​ចេតនា(មានវីដេអូ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ