ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ក្មេង​ៗ​ប្រឹងរៀន​ទាំង​ខ្វះខាត អគ្គ​នាយិកា​​រូប​ស្រស់​ចំណាយ​លុយ​ផ្ទាល់ខ្លួន ទិញ​សម្ភារៈ​សិក្សា និង​សំលៀក​បំពាក់​ចែក​ជូន​ភ្លាម​ៗ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បានឃើញ​រូបភាព​ក្មេង​ៗ​នៅ​សាលា​បឋម​សិក្សា​មួយ​ក្នុង​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ចែកចាយ​ជា​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ធ្វើ​ឱ្យ​អ្នកស្រី ទ្រី ដា​ណា មានចិត្ត​អាណិត​យ៉ាង​ខ្លាំង ហើយ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ទិញ​សម្ភារៈ​សិក្សា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បានឃើញ​រូបភាព​ក្មេង​ៗ​នៅ​សាលា​បឋម​សិក្សា​មួយ​ក្នុង​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ចែកចាយ​ជា​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ធ្វើ​ឱ្យ​អ្នកស្រី ទ្រី ដា​ណា មានចិត្ត​អាណិត​យ៉ាង​ខ្លាំង ហើយ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ទិញ​សម្ភារៈ​សិក្សា ស្បែកជើង និង​សំលៀក​បំពាក់ ចែក​ជូន​ក្មេង​ៗ​ទាំងនោះ។

សាលា​បឋម​សិក្សា​ដែល​កំពុង​ជួប​ការ​ខ្វះខាត​នោះ គឺ​បឋម​សិក្សា​ភ្នំ​ពិត នៅ​ភូមិ​ខ្មា​ច​កន្ទួត ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។ នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ នេះ អ្នកស្រី ទ្រី ដា​ណា ដែល​ជា​អគ្គ​​នាយិកា​​ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អី​ល​ធី​ឌី បាន​នាំ​យក​សម្ភារៈ​សិក្សា​ទាំងនោះ ទៅ​ចែក​ជូន​ក្មេង​ៗ​ដែល​កំពុង​ខ្វះខាត​ចំនួន​ជិត ៤០០​នាក់ ដើម្បី​ឱ្យ​ពួក​គេ​បាន​បន្ត​ការ​សិក្សា​ដោយ​រីករាយ​។

អ្នកស្រី ទ្រី ដា​ណា បាន​បញ្ជាក់​ថា កាលពីមុន អ្នកស្រី​ក៏​ជា​ក្មេង​ម្នាក់​ដែល​ធ្លាប់​ក្រលំបាក ទើប​យល់​ថា ជីវិត​បែប​នេះ​ត្រូវ​តស៊ូ​ប៉ុណ្ណា ត្រូវ​ជម្នះ​រស់នៅ​បែប​ណា​។ អគ្គ​នាយិកា​វ័យក្មេង​រូប​នេះ ក៏​បាន​ប្រាប់​ឱ្យ​ក្មេង​ៗ​ទាំងអស់ ត្រូវ​តស៊ូ​រៀនសូត្រ មិន​ត្រូវ​បោះបង់​ចោលការ​សិក្សា​ឡើយ ព្រោះ​មាន​តែ​ការ​សិក្សា​នេះ​ហើយ ទើប​អាច​ជួយ​ឱ្យ​ជីវិត​របស់​ពួក​គេ​ងើប​ផុត​ពី​ការ​លំបាក​បាន​។

សម្ភារៈ​ដែល​អ្នកស្រី ទ្រី ដា​ណា យក​ទៅ​ចែក​ជូន​ក្មេង​ៗ មាន​សៀវភៅ ប៊ិ​ច ខ្មៅ​ដៃ ជ័រលុប បន្ទាត់ កា​តាប ជា​សម្ភារៈ​សិក្សា​មួយ​ឈុត​។ លើស​ពី​នេះ អ្នកស្រី​ក៏​បាន​រៀបចំ ស្បែកជើង និង​សំលៀក​បំពាក់​រៀន សម្រាប់​​ក្មេង​ៗ​ដែល​គ្មាន​លទ្ធភាព​ផង​ដែរ​។ សរុប​ការ​ចំណាយ​លើ​សម្ភារៈ​ទាំងអស់​នេះដែល​ជា​ថវិកា​ផ្ទាល់ខ្លួន​របស់​អ្នកស្រី​។

បន្ថែម​ពីលើ​នេះ តំណាង​ចែកចាយ​ផលិតផល​របស់​ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អី​ល​ធី​ឌី ក៏​បាន​សាមគ្គី​គ្នា​ចូលរួម​ជា​ថវិកា​ប្រហែល ៤​លាន ២​សែន​រៀល​ទៀត ដោយ​អ្នកស្រី ទ្រី ដា​ណា ចាត់ចែង​លើ​សម្ភារៈ​ខ្លះ ចូលរួម​កសាង​សាលា​ខ្លះ និង​រក្សា​ទុក​ខ្លះ សម្រាប់​ដើរ​ជួយ​ដល់​ក្មេង​ៗ​ដែល​ជួប​ការ​លំបាក​នៅ​ពេល​ខាង​មុខ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ