ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ជីក​អណ្តូង​…​ស្រាប់តែ​បន្តិច​ធ្លាក់​ម៉ូ​ទ័​រ​ត្រូវ​ចំ​ក្បាល​ស្លា.ប់​ភ្លាម​យ៉ាង​អាណោចអាធម៌

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​យ៉ាង​អាណោចអាធម៌​បំផុត ដោយសារ​តែ​ចុះ​ជីក​អណ្តូង​មានការ​ធ្វេសប្រហែស ហើយ​ត្រូវ​ម៉ូ​ទ័​រ​ធ្លាក់​ពីលើ​ត្រូវ​ចំ​ក្បាល ។ ហេតុ​ការ​របូត​ខ្សែរ​ម៉ូ​ទ័​រ​ពី​ដៃ​ធ្លាក់​ចំ​ក្បាលមនុស្ស នៅ​ក្នុង​អណ្តូង បណ្តាល​ឱ្យ​ស្លាប់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៩…

ខេត្តរតនគិរី ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​យ៉ាង​អាណោចអាធម៌​បំផុត ដោយសារ​តែ​ចុះ​ជីក​អណ្តូង​មានការ​ធ្វេសប្រហែស ហើយ​ត្រូវ​ម៉ូ​ទ័​រ​ធ្លាក់​ពីលើ​ត្រូវ​ចំ​ក្បាល ។ ហេតុ​ការ​របូត​ខ្សែរ​ម៉ូ​ទ័​រ​ពី​ដៃ​ធ្លាក់​ចំ​ក្បាលមនុស្ស នៅ​ក្នុង​អណ្តូង បណ្តាល​ឱ្យ​ស្លាប់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំនុច​អណ្តូង​ផ្ទះ​ស្ថិត​នៅ​ភូមិ​ក្រូច ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប៊ុ​ន ចាន់​ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ​ប៉ា​អ​រ៉ា​ច ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី ត្រូវ​ម៉ូ​ទ័​រ​បូមទឹក​របូត​ខ្សែរ​ពី​ដៃ​ធ្លាក់​ចំ​ក្បាល បណ្តាល​ឱ្យ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ ប្រភព​បន្ត​ថា ដោយសារ​អ្នក​នៅ​ខាងលើ​មានការ​ធ្វេសប្រហែស​ធ្វើ​ឱ្យ​ខ្សែរ​ម៉ូ​ទ័​រ​របូត​ពី​ដៃ បណ្តាល​ឱ្យ​ធ្លាក់​ត្រូវ​ចំ​ក្បាល​អ្នក​នៅ​ក្នុង​អណ្តូង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​តែ​ម្តង ។

បន្ទាប់​ពី​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ​ហើយ​ធ្វើ​លិខិត​ប្រគល់​សាកសព​ឱ្យទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ