ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេប​ត្របាក់​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​មួយ​អស់​ជាង​៥០០​ហិ​កតា

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ចំការ​កៅស៊ូ​របស់​ក្រុមហ៊ុន​កូរ៉េ BNA ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​ចំនួន​៥៣០​ហិ​កតា កាលពី​វេលា​ម៉ោង​១​និង​៤៥​រសៀល​ថ្ងៃ​ទី​៣០ ខែ​មិ​នា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​អូរ​ជាំ​ប្រាំង ក្នុងភូមិ​ស្រែ​ស្រម៉…

ខេត្តកំពង់ធំ ៖ ចំការ​កៅស៊ូ​របស់​ក្រុមហ៊ុន​កូរ៉េ BNA ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​ចំនួន​៥៣០​ហិ​កតា កាលពី​វេលា​ម៉ោង​១​និង​៤៥​រសៀល​ថ្ងៃ​ទី​៣០ ខែ​មិ​នា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​អូរ​ជាំ​ប្រាំង ក្នុងភូមិ​ស្រែ​ស្រម៉ ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចំការ​កៅស៊ូ​របស់​ក្រុមហ៊ុន​កូរ៉េ (BNA) ខាងលើ​មាន​ម្ចាស់​ឈ្មោះ bak byongkone ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ។

ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​កូរ៉េ​ខាងលើ​នេះ ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ចំនួន​៣​គ្រឿង ក្នុង​នោះ​រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត ចំនួន​២​គ្រឿង រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​ចំនួន​១​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៧​រថយន្ត​ទើប​រលត់​ទាំងស្រុង ។

នា​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១៩ នេះ កោះសន្តិភាព​បាន​ទូរស័ព្ទ​ទៅ​លោក​ប៊ុ​ន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ដើម្បី​ចង់​ដឹង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អគ្គិភ័យ​ឆាបឆេះ​ចម្ការ​កៅស៊ូ​ខាងលើ តែ​លោក​បាន​ប្រាប់​ថា មិន​ទាន់​បានដឹង​នៅឡើយ​ទេ ព្រោះ​ខាង​មន្ត្រី​របស់​លោក​មិន​ទាន់​រាយការណ៍​ជូន​លោក​នៅឡើយ​ទេ រង់ចាំ​លោក​សួរនាំ​សិន ។

តាម​ប្រភព​ពី​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​កូរ៉េ BNA ខាងលើ បាន​ធ្វើការ​វិនិយោគ​លើ​ដីចំការ​កៅស៊ូ​សរុប​ចំនួន​៨០០​ហិ​កតា ហើយ​ត្រូវ​ភ្លើង​ឆេះ​អស់​៥៣០​ហិ​កតា ។

លោក​បាន​បន្ត​ថា ចំពោះ​ករណី​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​នេះ​អាច​បណ្តាល​មក​ពី​ប្រជាពលរដ្ឋ​ដុត​ភ្លើង​យក​ឃ្មុំ​, អាច​មក​ពី​ប្រជាពលរដ្ឋ​ដុត​ភ្លើង​ចាប់​សត្វ ឬ​ក៏​បង្កាត់ភ្លើង​ដាំបាយ​នៅ​ក្នុង​ព្រៃ​ដោយ​មិន​ពន្លត់ភ្លើង​ឲ្យ​អស់​សិន​មុន​នឹង​ចាកចេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ