ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​ ផ្អើល​ឆោឡោ​នៅ​សង្កាត់​ច្បារ​អំពៅ​ទី​១ ក្រោយ​ឃើញ​បុរស​ម្នាក់ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេច​ក្តីរាយ​ការណ៍​បមឋ​បាន​ឱ្យ​ដឹងថា មុន​នេះ​ មាន​ការ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​ដោយ​សភាព​ហើម​ស្អុយ​រលួយ​តែម្តង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឆោឡោ​កាល​ពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​ដង​ទន្លេ​បាសាក់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេច​ក្តីរាយ​ការណ៍​បមឋ​បាន​ឱ្យ​ដឹងថា មុន​នេះ​ មាន​ការ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​ដោយ​សភាព​ហើម​ស្អុយ​រលួយ​តែម្តង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឆោឡោ​កាល​ពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​ដង​ទន្លេ​បាសាក់ ស្ថិត​ក្នុង​ភូមិ​ជ្រោយ សង្កាត់​ច្បារ​អំពៅ​ទី១ ខណ្ឌ​ច្បារ​អំពៅ ។

សេចក្តីរាយការណ៍​​បន្ត​ទៀតថា មុន​ពេល​កើត​ហេតុ ព្រឹក​ម៉ិញ​នេះ មាន​ក្មេង​ៗ​អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​លេង​​នៅ​ម្តុំ​មាត់​ច្រាំង ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ខាងលើ​អណ្តែត​មក​ច្រាំង​ក្បែរ​​កំប្លោក ទើប​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ រួច​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ត្រួត​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​តែម្តង ។

ហើយ​បើ​គិត​មក​ត្រឹម​ម៉ោង​១០​ព្រឹក​នេះ សាកសព​បុរស​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​លើក និង​ដឹក​យក​សព​បុរស​រូប​នេះ​ទៅ​កាន់​វត្ត​ច្បារ​អំពៅ​ទី​២ ដើម្បី​ធ្វើការពិនិត្យ​​នៅ​ទី​នោះ​រក​មូល​ហេតុ​នៃ​ការ​ស្លាប់​ដោយ​សារ​ការ​លង់​ទឹក ឬ​ក៏​មូល​ហេតុ​​អ្វី​ផ្សេង​ទៀត ។

សូម​បញ្ជាក់ថា សាកសព​បុរស​អណ្តែត​ទឹក​ខាង​លើ​នេះ មាន​សភាព​ហើម​ស្អុយ​រលួស ហើយ​សព​បុរស​រង​គ្រោះ​មាន​ពាក់​សម្លៀង​បំពាក់​អាវ​.ស ខោ​ពណ៌​ពង​មាន់។ ហើយ​ចំពោះ​អត្ត​សញ្ញាណ​ និង​សាច់​ញាតិ​ជន​រងគ្រោះ​នៅ​មិន​ទាន់​ស្គាល់​នោះ​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ