ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ទា វ​ណ្ណុ​ល សង្ឃឹមថា​តុលាការ​រក​យុត្តិធម៌​ជូន​អ្នក​ស្លា.ប់​ក្នុង​ការ​គប់​គ្រាប់បែក​ថ្ងៃ​៣០ មីនា ១៩៩៧​ឆាប់​ឃើញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​ភ្លើងទៀន​លោក​ទា វ​ណ្ណុ​ល បាន​សម្តែង​ក្តី​សង្ឃឹមថា​តុលាការ និង​រក​យុត្តិធម៌​ជូន​អ្នក​ដែល​រង​គ្រោះ​ក្នុង​ហេតុ​ការ​គប់​គ្រាប់បែក កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ ឆាប់​ឃើញ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​ភ្លើងទៀន​លោក​ទា វ​ណ្ណុ​ល បាន​សម្តែង​ក្តី​សង្ឃឹមថា​តុលាការ និង​រក​យុត្តិធម៌​ជូន​អ្នក​ដែល​រង​គ្រោះ​ក្នុង​ហេតុ​ការ​គប់​គ្រាប់បែក កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ ឆាប់​ឃើញ បន្ទាប់​ពី​ការ​បញ្ចាំ​រឿង​ប៉ាវ​ចិន ។

ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ក្នុង​ហេតុ​ការ​គប់​គ្រាប់បែក កាលពី​ថ្ងៃ​ទី​៣០ ខែមីនា នៅ​មុខ​វិមាន​រដ្ឋសភា ចាត់​លោក​ទា វ​ណ្ណុ​ល ប្រធាន​គណបក្ស​ភ្លើងទៀន​បាន លើក​ឡើង​ថា សំណុំរឿង​ក្នុង​ការ​គប់​គ្រាប់បែក​នៅ​មុខ​វិមាន​រដ្ឋសភា​ចាស់ ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាង​ថា នៅ​តែ​បន្ត​ស្រាវជ្រាវ​ស្វែងរក​ឃាតករ​ដដែល ។ លោក​បញ្ជាក់​ថា «​ខ្ញុំ​សង្ឃឹមថា សម្តេច​តេ​ជោ ហ៊ុន​សែន ដែល​ស្នើ​ឲ្យ​មានការ​ចាក់​កុន​ប៉ាវ​ចិន ទៅ​ក្រែង​ល​មានការ​ស្រាវជ្រាវ​រក​ឃាតករ​បាន​ឆាប់ ដើម្បី​យក​ផ្តន្ទាទោស​តាម​ច្បាប់​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក ទា វ​ណ្ណុ​ល​ក៏​បាន​លើក​ឡើង​ថា សម្រាប់​សំណុំរឿង​នៃ​ការ​គប់​គ្រាប់បែក​នេះ​ក៏​បាន​ទាក់ទង និង​ភ្នាក់ងារ​សង្ងាត់​របស់​សហរដ្ឋអាមេរិក​ហៅ​ថា (FBI) ដែល​ត្រូវ​បាន​បញ្ចប់​សំណុំរឿង​ឃាតកម្ម​នេះ​រួច​ហើយ ។ កាលដែល​ទាក់ទង និង​អន្តរជាតិ​ក្នុង​ចំ​ណុំ​រឿង​នេះ​ដោយសារ​តែ​មាន​ជនជាតិ​អា​មេ​រិ​កម្នា​ក់បាន​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ផង​ដែរ ។

ប្រធាន​គណបក្ស​ភ្លើងទៀន​រូប​នេះ​ក៏​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​បន្ត​ស្វែងរក​ជន​ដៃដល់​ដែល​គប់​គ្រាប់បែក​ចូល​ក្នុង​ក្រុម​បាតុករ ដើម្បី​មក​ផ្តន្ទាទោស​តាម​ផ្លូវ ។ ព្រោះថា​រហូត​មក​ពេល​ពេល​នេះ គឺ​រយៈពេល​២២​ឆ្នាំ​ហើយ សំណុំរឿង​នេះ​មិន​ទាន់​មាន​សញ្ញា ឬ​លទ្ធផល​ជា​ដុំ​កំភួន​នោះ​ទេ ។ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ស្ងប់ចិត្ត​នៅ ។ លោក​គូសបញ្ជាក់ «​ដោយសារ​ក្រសួងយុត្តិធម៌​មិនសូវ​ធ្វើការ ដូច្នេះ​ដោយសារ​សម្តេច​តេ​ជោ​ឲ្យ​ចាក់​កុក​ប៉ាវ​ចិន ដើម្បី​ចង់​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នោះ​អី​ញ្ចឹ​ង​ខ្ញុំ​សង្ឃឹមថា ក្នុង​រយៈពេល​ខាង​មុខ​ដ៏​ខ្លី​នេះ​នឹង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៩៧»​។

ចំណែក​លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ថ្ងៃ​ទី​៣០​ខែមីនា ២០១៩​នេះ គឺជា​ខួប​ទី​២២​ឆ្នាំ នៃ​សោកនាដកម្ម​នៅ​ជិត​វិមាន​រដ្ឋសភា​ចាស់ គឺជា​ខួប​ទី​២២​ឆ្នាំ នៃ​ការ​ផ្ទុះ​គ្រាប់បែក​នៅ​ជិត​វិមាន​រដ្ឋសភា​ចាស់ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ។

ដូច្នេះ ទោះបី​កន្លង​ផុត​ទៅ​អស់​រយៈពេល​ជាង​ម្ភៃ​ឆ្នាំ​យ៉ាងណា​ក៏​ដោយ​ក៏​វិញ្ញាណក្ខន្ធ​នៃ​អ្នក​រង​គ្រោះ​នៅ​តែ​តាម​ចងកម្ម​ចងពៀរ​ជាមួយ​អា​អ្នកដឹកនាំ​បាតុកម្ម​បង្ក​ហិង្សា​នេះ​ដែរ រហូត​ទល់​តែ​ពួក​នេះ​ធ្លាក់​នរក​អស់​ទើប​សុខចិត្ត ។

សូម​ជម្រាប​ថា ករណី​ឃាត់កម្ម កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ នៅ​មុខ​វិមាន​រដ្ឋសភា​ចាស់​ចូល​ក្នុង​ក្រុម​បាតុកម្ម​បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​១៦​នាក់ និង​របួស​ជាង​២០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ