ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​ត្រូវ​ទោស​ធ្ងន់​មិន​ព្រម​សឹក​ក៏​ព្រោះ​ខ្លាច​បាត់​ពាក្យ​សរសើរ

5 ឆ្នាំ មុន

ភិក្ខុ​ខ្លះ​ដែល​ត្រូវ​ទោស​​បារាជិក​ហើយ នៅ​តែ​ហ៊ាន​បន្លំ​ខ្លួន​ធ្វើ​ជា​ព្រះសង្ឃ​បន្ត​ទៀត ក៏​ព្រោះតែ​ខ្លាច​បាត់បង់​នូវ​ពាក្យ​សរសើរ និង​យស លាភ ដែល បុគ្គល​ប្រភេទ​នេះ​មាន​បាបកម្ម​ធ្ងន់ធ្ងរ​ណាស់ លុះ​បែកធ្លាយ​រូប​កាយ​ទៅ​នឹង​ទៅ​កាន់​អបាយភូមិ​មិន​ខាន ។ ទោះជា​មានទោស​តាម​ផ្លូវ​វិន័យ​ធ្ងន់​ដល់​ម្ល៉ឹង​ហើយ​ក៏​ដោយ…

ភិក្ខុ​ខ្លះ​ដែល​ត្រូវ​ទោស​​បារាជិក​ហើយ នៅ​តែ​ហ៊ាន​បន្លំ​ខ្លួន​ធ្វើ​ជា​ព្រះសង្ឃ​បន្ត​ទៀត ក៏​ព្រោះតែ​ខ្លាច​បាត់បង់​នូវ​ពាក្យ​សរសើរ និង​យស លាភ ដែល បុគ្គល​ប្រភេទ​នេះ​មាន​បាបកម្ម​ធ្ងន់ធ្ងរ​ណាស់ លុះ​បែកធ្លាយ​រូប​កាយ​ទៅ​នឹង​ទៅ​កាន់​អបាយភូមិ​មិន​ខាន ។

ទោះជា​មានទោស​តាម​ផ្លូវ​វិន័យ​ធ្ងន់​ដល់​ម្ល៉ឹង​ហើយ​ក៏​ដោយ តែ​បុគ្គល​នៅ​តែ​មិន​លះបង់​ក៏​ព្រោះតែ​មួយ​ចំណែក​ធំ​ចង់បាន​មុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និង​ពាក្យ​សរសើរ​នេះឯង ក៏​អន្ទង​ចិត្ត​អ្នកបួស​ក្លែងភេទ​នោះ​ហ៊ាន​ប្រព្រឹត្ត​អំពើអាក្រក់​ផ្សេង​ៗ​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន គឺ​មិន​គិត​ពី​ការ​គ្រោះថ្នាក់​នៃ​ជាតិ​សាសនា​ឡើយ ។

​អ្នកប្រាជ្ញ​ពោល​ថា ពាក្យ​សរសើរ​គឺជា​មាត់ជ្រោះ​ដ៏​រអិល​បំផុត វា​ងាយ​នឹង​នាំ​ឲ្យ​របូត​ជើង​ធ្លាក់​បាក់​ក​ស្លា​​​​ប់​ណាស់ ចំពោះ​បុគ្គល​ប្រមាទ​។ ព្រោះហេតុនោះ ទើប​យើង​ត្រូវ​ប្រយ័ត្ន​ឲ្យ​ណាស់​ចំពោះ​អ្នកបួស​ក្លែងភេទ ។