ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បា.ញ់​បេតុង​បើក​ទាក់​ខ្សែភ្លើង​ទាញ​ទៅ​ប៉ះ​ស្លាក​គណបក្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បាញ់​បេតុង​បើក​មិន​ប្រយ័ត្ន​ទៅ​ទាក់​ជាមួយ​ខ្សែភ្លើង​កាត់​ទទឹង​ផ្លូវ​បណ្តាល​អោយ​ដាច់​រាយ​ប៉ាយ និង​ទាញ​ទៅ​ប៉ះ​ស្លាក​គណបក្ស​រង​ការ​ខូចខាត កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ មី​នា​ ឆ្នាំ​២០១៩ ​នៅ​​តាម​បណ្តោយ​ផ្លូវ​បេតុង​កែង​ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បាញ់​បេតុង​បើក​មិន​ប្រយ័ត្ន​ទៅ​ទាក់​ជាមួយ​ខ្សែភ្លើង​កាត់​ទទឹង​ផ្លូវ​បណ្តាល​អោយ​ដាច់​រាយ​ប៉ាយ និង​ទាញ​ទៅ​ប៉ះ​ស្លាក​គណបក្ស​រង​ការ​ខូចខាត កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០
មី​នា​ ឆ្នាំ​២០១៩ ​នៅ​​តាម​បណ្តោយ​ផ្លូវ​បេតុង​កែង​ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ប្រភេទ​បាញ់​បេតុង ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៥A-២៥៣៤ បាន​បើក​ចេញពី​ម្តុំ​រោងចក្រ​ដំបូល​ខៀវ​លើ​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​ទាក់​ជាមួយ​ខ្សែភ្លើង​កាត់​ទទឹង​ផ្លូវ បណ្តាល​អោយ​ដាច់ និង​ទាញ​ទៅ​ប៉ះ​ស្លាក​គណបក្ស​ធ្វើ​ឱ្យ​បាក់​រង​ការ​ខូចខាត ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ អាជ្ញាធ​រក៍​ដូច​សមត្ថកិច្ច​រវល់​តែ​មើល​ខ្សែភ្លើង​ដាច់​រាយ​ប៉ាយ​តាម​ដងផ្លូវ ស្រាប់តែ​រថយន្ត​បង្ក​បាន​បើក​គេច​ចេញ​ទៅ​បាត់ បណ្តាល​អោយ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​ប្រជា​ការពារ​ដេញចាប់​រថយន្ត​ខាងលើ​បាន​មក​វិញ ក្រោយ​ពេល​ចាប់​ឃាត់​រថយន្ត​ខាងលើ​បាន ទើប​មាន​តំណាង​រថយន្ត​បង្ក​ចេញ​មុខ​មក​ដោះស្រាយ​ដោយ​ព្រម​ចេញ​សំណង​ថ្លៃ​ខូចខាត​ទាំងអស់​តែ​ម្តង (​ខ្សែភ្លើង និង​ស្លាក​គណបក្ស​) ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ