ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ទាំង​សំបុក​តែ​ម្តង​! ដែល​នាំ​គ្នា​សម្ងំ​លាក់ខ្លួន​ទាំងប្រុស ទាំងស្រី​ក្នុងផ្ទះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​បាន​ចុះ​បង្ក្រាប​ករណី​ក្រុម​ក្មេង​ប្រើប្រាស់​គ្រឿងញៀន​បាន​មួយ​សំបុក​ធំ មាន​ប្រុស​-​ស្រី​ចំនួន​៨​នាក់ ដែល​កំពុង​លាក់ខ្លួន​សម្ងំ​ក្នុងផ្ទះ​ប្រើប្រាស់​គ្រឿងញៀន កាល​ពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ មីនា ២០១៩ ចំណុច​វាលស្រែ​ចម្ងាយ​២,០០០​ម៉ែត្រ…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​បាន​ចុះ​បង្ក្រាប​ករណី​ក្រុម​ក្មេង​ប្រើប្រាស់​គ្រឿងញៀន​បាន​មួយ​សំបុក​ធំ មាន​ប្រុស​-​ស្រី​ចំនួន​៨​នាក់ ដែល​កំពុង​លាក់ខ្លួន​សម្ងំ​ក្នុងផ្ទះ​ប្រើប្រាស់​គ្រឿងញៀន កាល​ពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ មីនា ២០១៩ ចំណុច​វាលស្រែ​ចម្ងាយ​២,០០០​ម៉ែត្រ ខាង​ត្បូង​ដុ​ង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​ឲ្យ​ដឹង​ថា ដំបូង​លោក​ទទួល​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធ ឡោះ បង្ក្រាប​ករណី​ជល់​ភ្នាល់​ដាក់​លុយ បក្សី​កីឡា (​មាន់​​ជល់​)​។ ពេល​ទៅ​ដល់​មូលដ្ឋាន លោក​ទទួល​ព័ត៌មាន​ថា មាន​ក្រុម​ក្មេង​សម្ងំ​លាក់ខ្លួន​ប្រើប្រាស់​គ្រឿង​ញៀន លោក​ក៏​ស្នើ​សុំ​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ។ ជា​លទ្ធផល យើង​បាន​បង្ក្រាប​ក្រុម​ក្មេង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៨​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ។

ចំពោះ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ទាំងនោះ​មាន ១-​ឈ្មោះ​ដូង ច​ន្ទ័​រៈ ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​និមិត្ត​២ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ជា​ប្រពន្ធ​របស់​ឈ្មោះ​ច​ន្នី មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​រត់គេច​ខ្លួន​, ២-​ឈ្មោះ​យ៉ុ​ន ផែន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ទទួល​ពង្រ ស្រុក​ម៉ា​ឡៃ , ៣-​ឈ្មោះ សួ​ម ឆែ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ​, ៤-​ឈ្មោះ អឿ​ន សុ​ជាតិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៥-​ឈ្មោះ​ហែក ម៉ាច ភេទ​ប្រុស អាយុ​២២​ឆ្នាំ​,៦-​ឈ្មោះ ចុង ប្លូច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ៧-​ឈ្មោះ វឿ​ន សា​វន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​៨-​ឈ្មោះ ផ​ន សុធា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ទាំង​៥​នាក់​នៅ​ភូមិ​ដុ​ង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក​ភឿ​ង ម៉ា​ន់​សឹ​ង្ហ បាន​បញ្ជាក់​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​កម្លាំង​នគរបាល​បាន​ដកហូត​វត្ថុ​តាង​មាន កាំបិត​ខ្វែវ​ចំនួន​៤, ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​៣, ទូរស័ព្ទ​ដៃ​ចំនួន​១១​គ្រឿង​, ដប​ប្រដាប់​ជក់​១ , ជញ្ជីង​ថ្លឹង​ថ្នាំ​១, ថ្នាំ​ញៀ​ប្រភេទ​ម្សៅ​ពណ៌​ស​ក្រាម​ចំនួន​២​ថង់​តូច និង​សំបក​ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន ដែល​ឆែកឆេរ​ដកហូត​បាន​ពី​ផ្ទះ​របស់​ឈ្មោះ ច​ន្នី ដែល​រត់គេច​ខ្លួន​។ ចំណែក​ម៉ូតូ​៤​គ្រឿង​ទៀត ជា​របស់​ក្រុម​អ្នក​ជក់​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​និមិត្ត​។

ទាក់ទិន​នឹង​ករណី​បង្ក្រាប​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​មួយ​សំបុក​នេះ ប្រជាពលរដ្ឋ​នៅ​ភូមិ​ដុ​ង​អារញ្ញ មាន​ការ​សប្បាយចិត្ត​យ៉ាង​ក្រៃ​លែង ព្រោះ​ពួក​នេះ​តែងតែ​បង្ក​ការ​អុកឡុក​ក្នុង​កម្មវិធី​ផ្សេង​ក្នុងភូមិ និង​បើក​ម៉ូតូ​បង្ហោះ យប់​ជិះ​ម៉ូតូ​ស្រែក​ឡូឡា​រំខាន​ដល់​ដំណេក​ពួក​គាត់ ដែល​ធ្វើការ​ហត់នឿយ​ពី​ថ្ងៃ​សម្រាក​មិន​បាន​។ លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បញ្ជាក់​ថា ដោយ​ករណី​នេះ ជា​បទល្មើស​គ្រឿង​ញៀន ដោយ​លោក អាត់ ខែ​ម បាន​ឲ្យ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ធ្វើការ​ប្រគល់​ទៅ​ការិយា​ល័យ​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ជា​អ្នក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ